ដោយ សឺន ថាយ ធន|VOKK
ក្រុមជនភៀសខ្លួនខ្មែរក្រោមដែលកំពុងស្នាក់នៅក្នុងប្រទេសថៃបានប្រារព្ធពិធីបុណ្យរំឭកខួបឆ្នាំទី ៨ នៃទិវា ០៨ កុម្ភៈ ឆ្នាំ ២០០៧ នៅក្នុងខេត្តបទុមធានី រាជាណាចក្រថៃ នាថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ ។

ចូលរួមក្នុងទិវានេះមានព្រះសង្ឃចំនួន ១៧ អង្គនិងពលរដ្ឋខ្មែរក្រោមប្រមាណ ៦០ នាក់កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមសាសននិយមកិច្ច មាននមស្សការព្រះរតនត្រ័យ សមាទាននិច្ចសីល អារាធនាព្រះសង្ឃសម្ដែងព្រះបរិត្តនិងដារបង្សុកូលជូនចំពោះដួងវិញ្ញាណក្ខណ្ឌវីរះបុរស វីរសមណៈមានលោកឧកញ៉ាសឺនគុយជាដើម ។ តំណាងឲ្យអ្នកចាត់តាំងកម្មវិធីបុណ្យ លោក ថាច់ ស្វឹង ហៀង ជាជនរង់គ្រោះក្នុងព្រឹត្តិការណ៍បានថ្លែងសុន្ទរកថារំឭកដល់ថ្ងៃធ្វើបាតុកម្មជាប្រវត្តិសាស្ត្រនៅខេត្តឃ្លាំង ដែនដីកម្ពុជាក្រោមថា ព្រះសង្ឃទូទៅនៅទឹកដីកម្ពុជាក្រោមជិត ២១ ខេត្ត ក្រុង ក្រោកឈរឡើងទាមទារសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា មិនឲ្យឋិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមដូចសព្វថ្ងៃនេះទៀត លោកថាច់ ស្វឹង ហៀង ថ្លែងថា ប្រជាពលរដ្ឋខ្មែរក្រោមដែលនៅក្នុងប្រទេសវៀតណាមភាគច្រើនពួកគាត់មិនចេះអក្សរដោយសារការគាបសង្កត់របស់អាជ្ញាវៀតណាមចឹងហើយក្នុងថ្ងៃនេះគឺជាថ្ងៃរំឭកខួប៨កុម្ភះជាថ្ងៃដែលព្រះសង្ឃពុទ្ធបរិស័ទខ្មែរយើងក្រោកឈរឡើង សុំផ្ដាច់សាសនាចេញពីអាជ្ញាធរយួន គឺនិយាយឲ្យខ្លីមិនឲ្យយួននេះគ្រប់គ្រងតទៅទៀត ។

សូមរំឭកថា ព្រឹត្តិការណ៍ ៨ កុម្ភៈ ឆ្នាំ ២០០៧ វេលាម៉ោង ៩ និង ៣០ នាទី នគរបាលចរាចរនិងបូលិសយួននៅខត្តឃ្លាំង បានឡោមព័ទ្ធវត្តឃ្លាំងដែលឋិតនៅទីរួមខេត្តឃ្លាំងកម្ពុជាក្រោម ដើម្បីហាមឃាត់ព្រះសង្ឃមិនឲ្យជិះម៉ូតូឌុប និមន្តទៅបិណ្ឌបាត្រ ។ ការហាមឃាត់របស់សមត្ថកិច្ចយួនមិនឲ្យព្រះសង្ឃជិះម៉ូយូឌុបទៅបិណ្ឌបាត្រនោះ ធ្វើឲ្យព្រះសង្ឃទាំងអស់អង្គត្រូវអត់ចង្ហាន់ នេះជាដើមហេតុធ្វើឲ្យព្រះសង្ឃទាំងអស់អង្គមិនសុខចិត្តនិងទង្វើរបសសមត្ថកិច្ចយួនបានធ្វើមកលើព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រោះទង្វើនោះជាទង្វើមួយដែលមនុស្ស ទូទៅមិនអាចទទួលយកបាន ហើយវាជាទងកវើដ៌ឃោរឃៅនិងព្រៃផ្សៃបំផុតព្រមទាំងសម្ដែឲ្យឃើញថា អាជ្ញាធរយួនបានរំលោភមកលើសិទ្ធិសេរីភាពជំនឿសាសនា ពីព្រោះរដ្ឋធម្មនុញ្ញប្រទេសយួនបានចែងថា ប្រជាពលរដ្ឋទាំងអស់មានសេរីភាពជំនឿសាសនា ប៉ុន្តែផ្ទុយទៅវិញយួនមិនបានគោរពឡើយ។ និយាយរួមពួកគេចង់លុបបំបាត់ព្រះពុទ្ធសាសនានៅកម្ពុជាក្រោម ដោយឃើញខ្មែរកម្ពុជាក្រោមទាំងអស់ជាអ្នកជំនឿលើព្រះពុទ្ធសាសនា ។
ដើម្បីរក្សាព្រះពុទ្ធសាសនាឲ្យបានគង់វង់ នៅថ្ងៃទី ០៨ កុម្ភៈ នោះ វេលាម៉ោង ១២ ថ្ងៃត្រង់ ព្រះសង្ឃវត្តឃ្លាំងនិងព្រះសង្ឃវត្តនានាប្រមាណ ២០០ អង្គប្លាយនិងពុទ្ធបរិស័ទខ្មែរក្រោមជាច្រើននាក់ទៀតកើតទុក្ខមិនសុខចិត្តនឹងទង្វើរបស់អាជ្ញាធរយួន ក៏បានស្រុះគ្នាដង្ហែជាក្បួន បាតុកម្ម ពិវត្តឃ្លាំងឆ្ពោះទៅកាន់ខាងមុខទីស្នាក់ការនគរបាលខេត្តឃ្លាំង ដើម្បីទាមទារនូវសិទ្ធិសេរីភាពជំនឿសាសនាសម្រាប់ខ្មែរកម្ពុជាក្រោមទាំងអស់គ្នា ។ នៅពេលបាតុកម្មសមត្ថកិច្ចយួន មិនបានដោះស្រាយឲ្យបានសមរម្យទៅតាមការទាមទាររបស់ព្រះសង្ឃនិង ពុទ្ធបរិស័ទខ្មែរក្រោមឡើយ ៕