ពលរដ្ឋខ្មែរនិងខ្មែរក្រោមនៅកាណាដាធ្វើ​បុណ្យទក្ខិណានុប្បទាននិងគាំទ្រចលនាសហព័ន្ធ

ដោយ.សឺង សុជាតិ
សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងស្វះស្វែងរកការគាំទ្រសំណាក់ពីសហ
គមន៍ជាតិ និងអន្តរជាតិ ទាំងកម្លាំងស្មារតី និងកម្លាំងថវិកាដើម្បីជម្រុញ
ឲ្យគោលការណ៍ទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងឆាប់
សម្រេច ។ រយៈពេលប៉ុន្មានឆ្នាំកន្លងនេះ ចលនាសិទ្ធិមនុស្សរបស់
សហព័ន្ធខ្មែរ កម្ពុជាក្រោមមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សហគ
មន៍ជាតិនិងអន្តរជាតិយ៉ាងខ្លាំង ហើយថ្មីៗនេះពលរដ្ឋខ្មែរនិងខ្មែរក្រោម
នៅប្រទេសកាណាដាបានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិស
ជូនចំពោះបុព្វការីជនដើម្បីប្រមូលថវិកាគាំទ្រដល់សហព័ន្ធខ្មែរកម្ពុជា
ក្រោម ។

កាលពីថ្ងៃសៅរ៏ ទី ២៨ ដំណាច់ខែកុម្ភៈ ឆ្នាំ ២០០៩ កន្លងទៅនេះសហ
គមន៏ខ្មែរនិងប្រជាពល រដ្ឋខ្មែរក្រោម នៅទីក្រុងកាល់ហ្គារី ខែត្រអាល់ប៊ូតា
នៃប្រទេសកាណា ប្រមាណជាង ២០០ រូប បាន រៀបចំកិច្ចស្វាគមន៏
និងចូលរួមពិធីបុណ្យទក្ខិណានុ ប្បទានជូនចំពោះបុព្វការីជននិងគាំ
ទ្រចំពោះចលនា តស៊ូ ដោយអហិង្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីទាមទារសិទ្ធិសេរីភាពនិងជំនឿសាសនាគណៈ ថេរវាទខ្មែរនៅ
កម្ពុជាក្រោម ។
បន្ទាប់ពីពុទ្ធសាសនកិច្ច ទៅតាមប្រពៃណីទំនៀម ទម្លាប់ព្រះពុទ្ធសា
សនារួចមក លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជា
ក្រោមបានមាន ប្រសាសន៏ទាក់ទងទៅនឹងសកម្មភាពផ្សេងៗ ក្នុង
នោះសហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំសន្និសីទ អន្តរជាតិនៅ
ប្រទេសអូស្រ្តាលី កាលពីដើមខែធ្នូ ឆ្នាំ ទៅមិញ ដោយទទួលបានការ
គាំទ្រពីសំណាក់បង ប្អូនខ្មែរនិងខ្មែរក្រោមយ៉ាងច្រើនកុះករ ហើយ
ផែន ការនៅខែមិថុនា ខាងមុខនេះគឺរៀបចំទិវាខួបលើក ទី ៦០
នៅប្រទេសបារាំង ថៃ្ងអាណានិគមបារាំង កាត់ទឹកដីកម្ពុជាក្រោម
ឲ្យទៅសេ្តចយួន បាវ ដាយ ដែលរៀបចំឡើងសហព័ន្ធខ្មែរកម្ពុជា
ក្រោម។ លោក ថាច់ ង៉ុក ថាច់ បានមានប្រសាសន៏ប្រាប់ សារព័ត៌មាន
ព្រៃនគរ តាមទូរស័ព្ទពីប្រទេសកាណាថា៖ គោលបំណងធំនូវថ្ងៃហ្នឹង
សហព័ន្ធខ្មែរកម្ពុជាក្រោម នៅខែត្រអាល់ប៊ូតា បានរៀបចំពិធីជួបជុំ
គ្នាមួយ ដើម្បីប្រារព្ធបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសល ជូនចំពោះ
បុព្វការីជន និងពន្យល់អំពីគោលដៅរបស់ សហព័ន្ធដែលកំពុងធ្វើ
ចលនា តស៊ូ​ដោយអហឹង្សា លើឆាកអន្តរជាតិ ក្នុងការជំរុញឲ្យ
រដ្ឋាភិបាលយួន កុម្មុយនិស្តគោរពសិទ្ធិមនុស្ស និងសេរីភាព ជំនឿ សាសនារបស់ព្រះសង្ឃនិងបងប្អូនរួមជាតិខ្មែរ នៅ កម្ពុជាក្រោម
ដែលកំពុងរងទុក្ខវេទនាក្រោមរបប គ្រប់គ្រងក្រុងហាណូយសព្វថ្ងៃហ្នឹង
និងអំពាវនាវ ដល់បងប្អូនខ្មែរ និងខ្មែរក្រោមនៅនោះចូលរួមគាំទ្រ ទាំង
ផ្នែកស្មារតី និងថវិកា ដើម្បីរៀបចំទិវាខួបឆ្នាំទី ៦០ នៅទីក្រុងបារីសនៃ
ប្រទេសបារាំង នាខែដើម មិថុនាខាងមុខ ថ្ងៃដែលបារាំងប្រគល់ ទឹកដី
កម្ពុជា ក្រោមទៅឲ្យស្តេចយួន បាវ ដាយ ដោយខុស ច្បាប់ ហ្នឹង។
ព្រះតេជគុណ ធីធី ធម្មោ ព្រះចៅអធិការវត្ត ខ្មែរកម្ពុជាក្រោម នៅទីក្រុង
ហាមិតុន នៃប្រទេសកាណា និងជាព្រះអគ្គលេខាធិការ នៃសហព័ន្ធខ្មែរ
កម្ពុជាក្រោម ដែលបាននិមន្តទៅចូលរួមក្នុងកម្មវិធី ដ៏សំខាន់នោះបាន
មានសង្ឃដិកាកត់សម្គាល់ថា៖ បងប្អូន យើងនៅទីនេះ សមាជិក
សមាជិកា សហព័ន្ធ មានវត្តសន្តិវនារារាមនិងវត្តនៅ វែនខូវើ ក្នុងនោះ
មានលោក ប្រធានថាច់ តារា និងបងប្អូនយើង គ្រប់ទិសទី ហើយជា
ពិសេសគោលបំណងធំនៃ ថ្ងៃ នេះ គឺប្រារព្ធបុណ្យទក្ខិណានុប្បទាន
ឧទ្ទិសកុសល ជូនចំ ពោះបុព្វវីរសមណៈនិងវីរបុរស ព្រមទាំងព្រះ
សង្ឃទើបចេញពីគុកថ្មីៗ នៅខែត្រឃ្ឡាំង និងព្រះ តេជគុណ អ៊ាង សុខ
ធឿន សុគតដោយអាថ៌កំបាំង នៅកម្ពុជាជាដើម ។
សូមជំរាបជូនថា កម្មវិធីបានប្រព្រឹត្តទៅ ក្រោម កិច្ច ស្វាគមន៏និងរៀប
ចំឡើងដោយ សហគមន៏ខ្មែរ និងបងប្អូនខ្មែរក្រោម នៅទីក្រុងអាល់ហ្គារី
ព្រមទាំង សកម្មជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោមនៅប្រទេស កាណាដា
ដូចជា លោក ថាច់ តារា, លោក ថាច់ សារ៉ុម, លោក គីម កៀង,
លោក កៀង សម្បត្តិ,លោក ឡឹម គីម ត្រឹង និង ចឿង លី រួមជាមួយ
នឹង ព្រះសង្ឃ, គណៈកម្មការ អាចារ្យ វត្តសន្តិវនារារាមផងដែរ ៕.