ថ្មី ៗ នេះអាជ្ញាធរ យួនខេត្ត ព្រះត្រពាំង បានពំពាក់ឧបករណ៍ បំពងសម្លេង នៅតាមវត្តអារាម មួយចំនួន នៅក្នុងខេត្ត ប្រយោជន៍ដើម្បី ផ្សាយបន្តផ្ទាល់នូវកម្មវិធីនានា របស់វិទ្យុផ្សាយសម្លេងក្នុងខេត្ត ។ ជាហេតុធ្វើឲ្យពលរដ្ឋខ្មែរភាគច្រើនប្រតិកម្ម ថាជាការរំខានដល់ការសិក្សា រៀនសូត្តរបស់ព្រះសង្ឃ រំខានដល់ការស្វាធ្យាយធររបស់ព្រះសង្ឃ និងពុទ្ធបរិស័ទទៀតផង ។ ហើយការបំពាក់ ឧបករណ៍នេះទៀតសោត មិនមែនជាករពេញចិត្ត ពេញថ្លើមពីសំណាក់ព្រះសង្ឃ ឬ ពុទ្ធបរិស័ទ ចំណុះជើងវត្តនិមួយ ៗ នោះទេ តែជាការមកបំពាក់ តាមវត្តអារាមរបៀបបង្ខំ តែម្ដង ។ រី ឯ ពុទ្ធបរិស័ទ និងព្រះសង្ឃ ចំណុះជើងវត្តនិមួយ ៗ បានត្រឹមតែនៅស្ងៀមហួសចិត្តតែប៉ុណ្ណោះ ។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់ លោក ហៅ ឈួនលី ពីទីក្រុងភ្នំពេញ
យោងតាមប្រភព ពីខេត្តព្រះត្រពាំង បានឲ្យដឹងថា ថ្មី ៗ នេះ បុគ្គលិកឃោសនាការវប្បធម៌យួន ខេត្តព្រះត្រពាំង បានដើរបំពាក់ឧបករណ៍បំពងសម្លេងនៅតាមវត្តអារាមនានា នៅក្នុងខេត្ត ស្ទើតែរាល់វត្ត ទាំងអស់ ដែលនៅក្នុងខេត្តនេះមាន ១៤១ វត្តនោះ ការបំពាក់នេះគឺប្រយោជន៍ ដើម្បីផ្សាយបន្តផ្ទាស់ នូវកម្មវិធីផ្សាយនានា នៃស្ថាននីវិទ្យុផ្សាយសម្លេងក្នុងខេត្ត ។
ព្រះសង្ឃមួយព្រះអង្គ ដែលសុំមិនបញ្ចេញព្រះនាម ព្រះអង្គបានរៀបរាប់ឲ្យវទ្យុសម្លេងកម្ពុជាក្រោមដឹងថា ៖ “ តាមវត្តឥឡូវ គេដើរដាក់ ដាយផាក ថាញ់ គឺ (វិទ្យុ) ពេញអស់ហើយ ។ ដាក់ក្នុងវត្តតែម្ដងហ្នឹង មុខវត្តមានមួយហើយ ឥឡូវយកដាក់ក្នុងវត្តទៀត ។ ហ៊ឺ ! ពីមុន គ្មាននរណាឲ្យដាក់ទេ គេមកពីបីសារ មកច្រើនដងខ្លាំងពេកទើបលោកគ្រូឲ្យដាក់ហ្នឹង” ។ រីឯពេលវាលា និងកម្មវិធីផ្សាយ ព្រះអង្គបានបញ្ជាក់ថា ៖ “ គេផ្សាយពីម៉ោង ៥ ព្រឹក ដល់ ម៉ោង ៧ យប់ ។ គេផ្សាយកម្មវធីពាសពេញ គ្រប់ទាំងអស់ហ្នឹង ផ្នែកខាងភាសាយួន ឯភាសាខ្មែរផ្សាយបាន ១៥ មីនុត” ។ ចំពោះបញ្ហាប្រតិកម្មវិញ ព្រះអង្គបញ្ជាក់ដូច្នេះ “ គេនិយាយច្រើនគ្នា ដែរថា ក្នុងវត្តដាក់អីចឹង មេចនឹងសម ខាងមុខវត្ត មានហើយ នៅដាក់ក្នុងវត្តទៀត” ។
រី ឯលោកយាយសមាទានសីសម្នាក់ ឈ្មោះលោកយាយ យ៉ាន អាយុ ៦០ ឆ្នាំ ប្លាយ លោកយាយជាពុទ្ធបរិស័ទចំណុះជើងវត្ត កំពង់ខ្យាយ ស្ថិតនៅទីរួមខេត្ត ព្រះត្រពាំង លោកយាយត្អូញថា ៖ “ ឥឡូវនេះ ថ្ងៃសីល ខ្ញុំទៅ វត្តម្ដងៗ ថ្លង់នឹង ពោង (ឧបករណ៍បំពងសម្លេង) គេ ហ្នឹង មានចម្រៀងផង កាយ លឿងផង ។ រកតែស្ដាប់លោក សូត្តធម៌ ឲ្យ សីល តឹម តូវមិនបាន ខ្ញុំ មើលទៅ សុំសីល មិនឡើងទេ” ។
លោកពូម្នាក់ នៅចំណុះជើងវត្ត ពោធិសេរី ស្រុកកំពង់ស្ពាន លោកសូមមិនបញ្ចេញឈ្មោះ និងសម្លេង លោកពូ ពោលធ្ងន់ៗ ថា ៖“យួនគេធ្វើនេះ គេផ្ចាញ់ ផ្ចាល់ មែនទេនហើយ ។ ហ្នឹង ទមិឡ ឥតសាសនា”…។
ទាក់ទិននឹងករណីនេះ វិទ្យុសម្លេងកម្ពុជាក្រោម បានសួរទៅព្រះគ្រូមន្រ្តីសង្ឃស្រុកមួយព្រះអង្គ នាស្រុក ថ្កូវ ព្រះអង្គស្ទើតែចង់ទម្លាក់ទូរស័ព្វចោល ព្រះអង្គមានពុទ្ធដីកាតិច ៗ ថា ៖ “ញោមអើយ អាត្មា ដឹងថាមានការដាក់ពោង ចឹង មែន, អាត្មាតូចតាចទេ មិនសូវដឹងអីទេ,ចេះតែរស់គេ ឆាន់ហ្នឹងឯងទៅ វាសុខខ្លួន” ។
ដោយ៖ VOKK.