ជាថ្មីទៀតហើយ សំឡេងស្រែករកយុត្តិធម៌ ដើម្បីទាម ទារសិទ្ធិសេរីភាព ខាងផ្នែកបញ្ចេញមតិ និងសិទ្ធិទទួល បានព័ត៌មាន នៅតែកើតមានឡើង ជាបន្តបន្ទាប់ នៅលើទឹកដីកម្ពុជាក្រោម។ កន្លងមកនេះ វិទ្យុសំឡេង កម្ពុជាក្រោម បានរាយការណ៍រួចមកហើយ អំពីការ រំលោភសិទ្ធិរបស់ជ្ញាធរយួន។ ដូចជា កាលពីពីរ សប្តាហ៍មុននេះ អាជ្ញាធរយួនកុម្មុយនីស្ត ក្នុងខេត្ត ព្រះត្រពាំង កម្ពុជាក្រោម បានចេញសារាចរ ឱ្យប្រជាពលរដ្ឋខ្មែរក្រោម ដែលមានខ្ទះផ្កាយរណប ឬខ្សែកាប អាចមើលទូរទស្សន៍ ពីប្រទេសកម្ពុជាបាននោះ ត្រូវតែដាក់ចុះ ប្រសិន បើប្រជាពលរដ្ឋខ្មែរក្រោមណា រឹងរុះមិនព្រមធ្វើតាមសារាចរនោះទេ ពួកគេ នឹងពិន័យ ឬចាប់ដាក់គុកជាកំហិត។ ប៉ន្តែសារាចរនេះ មិនត្រឹមតែអនុវត្ត សម្រាប់តែប្រជាពលរដ្ឋខ្មែរក្រោម ក្នុងខេត្ត ព្រះត្រពាំងប៉ុណ្ណោះនោះទេ។ ឥឡូវនេះ វាបានរីករាយដាល នៅគ្រប់បណ្តាខេត្ត នៃដែនដីកម្ពុជាក្រោមហើយ។ ថ្មីៗនេះ ពលរដ្ឋខ្មែរក្រោម នៅខេត្តមាត់ជ្រូក បានសំដែងការមិនពេញចិត្ត ចំពោះអាជ្ញធរមូលដ្ឋាន ដែលបាន បំផ្លិចបំផ្លាញថាសផ្កាយរណប ហើយថែមទាំងពិន័យទឹកប្រាក់ជាច្រើនទៀតផង។ ជុំវិញរឿងរ៉ាវនេះ លោក ហៅ ឈួនលី រាយការណ៍៖ .