ពលរដ្ឋខ្មែរក្រោមប្រណាំងទូក ង អំណរបុណ្យអកអំបុក

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ពិធីប្រណាំងទូក ង នៅខេត្តព្រះត្រពាំង ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១២ ។

ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅតាមខេត្តនានា នៃដែនដីកម្ពុជា ក្រោម ឬ ភាគខាងត្បូងនៃប្រទេសវៀត ណាម ប្រារព្ធពិធីបុណ្យ អក អំបុក នៅរាត្រីថ្ងៃ ១៥ កើត ខែកត្តិក ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា នេះ នៅតាមផ្ទះ, វត្តអារាម និងកន្លែងកម្សាន្តនានាទៅតាមប្រពៃ ណី ជាតិ និងសាសនារបស់ពួកគេ ។ ពិធីបុណ្យអកអំបុក ឆ្នាំនេះ អាជ្ញាធរវៀតណាមក៏បានចាត់តាំងកម្មវិធីតាំងពិព័ណ៌ពាណិជ្ជកម្ម និង ទេសចរណ៍នៅខេត្តព្រះត្រពាំង។ ចាប់ពីថ្ងៃ ទី ២២ ដល់ ថ្ងៃទី ២៨ ខែវិច្ឆិកា នេះ ដោយមានការចូលរួមពីពលរដ្ឋខ្មែរក្រោម មកពី ខេត្ត នានាដើម្បីសម្ដែងសិល្បៈ និងបង្ហាញពីវប្បធម៌ខ្មែរ ផង ដែរ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការរៀបចំតាំងពិព័ណ៌បុណ្យអកអំបុកឆ្នាំ ២០១២ នេះ មានកម្មវិធីប្រណាំងទូក ង នៅដងទន្លេឡុងបិន ឋិតនៅក្នុងទីរួមខេត្តព្រះត្រពាំង រយៈពេល ៣ ថ្ងៃ ចាប់ពី ថ្ងៃទី ២៥ ដល់ ២៧ ខែវិច្ឆិកា ដោយមានក្រុមទូក ង ក្នុង ស្រុក នៃខេត្តព្រះត្រពាំង និងទូក ង តំណាងឲ្យ ខេត្តនានា នៅកម្ពុជា ក្រោមមកចូលរួមប្រណាំងផងដែរ ។

មានទូក ង ចំនួន ៦ គ្រឿងតំណាងឲ្យស្រុកទាំង ៦ នៃ ខេត្តព្រះត្រ ពាំង ក្នុងនោះមាន ស្រុកកញ្ចោង, ស្រុកកំពង់ស្ពាន, ស្រុកកំពង់ធំ, ស្រុកថ្កូវ, ស្រុកផ្នោដាច់ និងទីក្រុងព្រះត្រពាំង ។ ការប្រណាំងមាន ចម្ងាយ ៨០០ ម៉ែត្រ និង ១.២០០ ម៉ែត្រ ។ ការប្រណាំងថ្នាក់ខេត្ត ទូក ង ស្រុកផ្នោដាច់ បានទទួលជ័យលាភី លេខ ១ ។

ចំណែក ការប្រណាំងលំដាប់ប្រទេសដែលមានទូក ង មកពីខេត្ត នានា នៃដែន ដីកម្ពុជាក្រោមចូលរួមនោះ ទូក ង តំណាងឲ្យ ខេត្តក្រមួនសបានជាប់លេខ ១ ។ នេះបើយោងតាមប្រសាសន៍ របស់ពលរដ្ឋខ្មែរក្រោមម្នាក់ នៅខេត្ត ព្រះត្រពាំង បានប្រាប់ សារព័ត៌មាន ព្រៃនគរ នៅថ្ងៃទី ២៧ ខែវិច្ឆិកា នេះ ។

នៅតាមដងទន្លេបាសាក់ នៃខេត្តឃ្លាំងវិញ ក៏មានកម្មវិធី ប្រ ណាំងទូក ង រយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៧ និង ២៨ ខែវិច្ឆិកា នេះ ផង  ដែរ ។ ឆ្នាំនេះ មានទូក ៥០ គ្រឿងមកពីវត្តនានា ចូលរួមប្រ ណាំង ដើម្បីអំណរបុណ្យ អកអំបុក ។

លោក ឡាំ វិន ភឿង នាយករងនៃមន្ទីរវប្បធម៌, កីឡា និងទេស ចរណ៍ ខេត្តឃ្លាំងរបស់រដ្ឋាភិបាលវៀត ណាមបានប្រាប់ បណ្ដាញ ព័ត៌មានវៀតណាមក្នុងស្រុកថា កម្មវីធីប្រណាំងទូកមាន ២ បែប គឺចម្ងាយ ១.០០០ ម៉ែត្រ សម្រាប់កីឡាករស្រ្តី និង ១.២០០ ម៉ែត្រ សម្រប់កីឡាករបុរស ។ ក្រៅពីធីប្រណាំងទូក ង អាជ្ញាធរវៀត ណាម ក៏បានចាត់តាំងកម្មវិធីមហោស្រពតាំងពិព័ណ៌ វប្បធម៌ ខ្មែរ និង កម្មវិធីកម្សាន្ត ផ្សេងៗដូចជា លយប្រទីប និង ច្រៀង រាំ កម្សាន្ត ផងដែរ ។

ព្រះសង្ឃខ្មែរក្រោមនៅខេត្តឃ្លាំងមួយអង្គ បានប្រាប់ សារព័ត៌មាន ព្រៃនគរ អំពីប្រពៃណី ការប្រារព្ធ ពិធីបុណ្យអកអំបុក សំពះព្រះខែ នៅខេត្តឃ្លាំង ដែលនឹងរបៀបចំនៅរាត្រី ១៥ កើតខែកក្ដិក នេះថា ពលរដ្ឋខ្មែរក្រោមនៅតាមចំណុះជើងវត្តនានាធ្វើពិធីសែនលោកខែនៅតាមផ្ទះផង និងបានចូលមកវត្តធ្វើ រួមគ្នាផង ដោយមានកម្មវិធី ច្រៀង រាំកម្សាន្តតាមប្រពៃណី ផង ។ ចំពោះការបង្ហោះគោមវិញ នៅខេត្តឃ្លាំង មិនបានបង្ហោះដូចពីមុនទៀតទេ ។
ពិធីប្រណាំងទូក ង នៅខេត្តឃ្លាំង ឆ្នាំនេះ មាន ៥០ គ្រឿង។

ទោះបីអាជ្ញាធរវៀតណាម បានចាត់តាំងឲ្យមានកម្មវិធីមហោស្រព ក្នុងទិវា បុណ្យអកអំបុកបង្ហាញពីប្រពៃ ណីខ្មែរយ៉ាងណាក៏ដោយ ព្រះចៅអធិការវត្តជាច្រើនមិនហ៊ានបង្ហោះគោមទេ ក្រោយពីប្រមុខ រដ្ឋាភិបាល វៀតណាម លោកនាយករដ្ឋមន្ត្រីវៀត ណាម ង្វៀង តឹង យ៉ុង បានចេញបទបញ្ជាមួយចុះ ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០០៩ និង មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០០៩ ហាម ពលរដ្ឋវៀតណាមទូ ទាំងប្រទេសបង្ហោះគោមគ្រប់រូបភាពតាម អ្វីមួយ ដែលគេលើកឡើងថា ដើម្បីបង្ការគ្រោះអគ្គិភ័យមក ។ ព្រះ សង្ឃ និង ពលរដ្ឋ ខ្មែរក្រោមបានអះអាងថា រដ្ឋាភិបាលចេញប ទបញ្ជានេះ ដើម្បីលុបបំបាត់ប្រពៃណី បង្ហោះគោមរបស់ពួកគេ ដែល ធ្លាប់ មាន តាំងពីបុរាណកាលមក ។

សូមបញ្ជាក់ថា ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោមតែងតែប្រារព្ធ ពិធីបុណ្យអំបុក និងសំពះព្រះខែ នៅថ្ងៃ ១៥ កើត ខែកក្ដិត រៀង រាល់ឆ្នាំ ក្នុងនោះក៏មានកម្មវិធីប្រណាំងទូក ង, លយប្រទីប និង បង្ហោះ គោមនៅតាមវត្ត អាមរាមនិងទីកម្សាន្តនានា តាមប្រណី ជាតិមិនដែលអាក់ ខានឡើយ បើទោះបីពួកគាត់កំពុងរស់នៅ ក្រោម ការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមយ៉ាងណាក្ដី ។

សែនព្រះខែនៅកម្ពុជាក្រោម ។

យោងតាមឯកសារប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់ និពន្ធ ដោយ ថាច់ ប៉ែន បានសរសេរថា ពិធីប្រណាំងទូក ង កើត ឡើង នៅ សម័យលង្វែក ព. ស. ២០៧១ គ. ស. ១៥២៨ ដោយ ព្រះ បាទ អង្គច័ន្ទ ទី ១ ទ្រង់តែងតាំងពញាតាត ងារជាស្និទ្ធភូ បាល ជាស្ដេច ត្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់ ឲ្យរៀបចំកង ទ័ព ជើង ទឹកចែកចេញជាបីក្រុមដើម្បីធ្វើ សង្រ្គាមនឹង ការវាយលុក របស់ អាណាចក្រចាម្ប៉ា ។ បើយោងឯកសារមហាបុរសខ្មែរវិញ នៅ ព. ស. ២៤០៤ គ.ស. ១៨៦០ បានចែងថា ព្រះបាទ នរោត្ដម ត្រាស់បង្គាប់ឲ្យមន្ត្រីរាជ ការ រៀបចំពិធីបុណ្យទ្វាទសមាស ។ ស្ដេចគង់ព្រះរាជដំ ណាក់ផែ ទតទូក ទូកមួង ទូកចែវ ដែលអុំប្រណាំងថ្វាយ ផ្ដាច់ព្រ័ត្រ ក្នុងទេសកាលចេញវស្សា ធ្វើដង្វាយដល់ព្រះច័ន្ទ និង បណ្ដែត ប្រទីបថ្វាយដល់ព្រះចង្កូមកែវ ៕