ពលរដ្ឋខ្មែរក្រោមចោទគ្រូពេទ្យយួនថាបានមាក់ងាយព្រះសង្ឃ

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ/រូបថត និង ផ្តល់ព័ត៌មានដោយ ថាច់ បូរី l VOKK

ខេត្តព្រះត្រពាំង៖ គ្រូពេទ្រយួននៅមន្ទីរពេទ្យពហុបច្ចេកវិជ្ជា ខេត្តព្រះត្រពាំង ឬ ខេត្តត្រាវិញបាន បំពានលើសេវា សាធារណៈនៅក្នុងមន្ទីរពេទ្យ ខណៈដែលព្រះសង្ឃខ្មែរក្រោមមួយ ព្រះអង្គទៅ សម្រាកព្យាលបាល ជំងឺនៅមន្ទីរ ពេទ្យ ត្រូវបានក្រុមវេជ្ជការីឲ្យព្រះអង្គទៅសឹងនៅ កន្លែងរបស់អ្នក សម្រាលកូនផ្ទុយនឹង លក្ខខណ្ឌរបស់មន្ទីរ ពេទ្យ ដែលព្រះសង្ឃ ត្រូវសឹងនៅក្នុងបន្ទប់សម្រាប់អ្នកបួស ។

ព្រះតេជព្រះគុណ ឡាំ យ៉ាន សម្រាក់ព្យាបាលជំងឺនៅក្នុងបន្ទប់សម្រាលកូន ។ព្រះតេជព្រះគុណ ឡាំ យ៉ាន សម្រាក់ព្យាបាលជំងឺនៅក្នុងបន្ទប់សម្រាលកូន ។

ប្រភពព័ត៌មានពីអ្នកដែលស្និទនឹងហេតុការណ៍ពីកម្ពុជាក្រោម បានប្រាប់អ្នកយកព័ត៌មាននៃវិទ្យុសំឡេង កម្ពុជាក្រោម តាមរយៈទូរស័ព្ទមកថា ព្រះតេជព្រះគុណ ឡាំ យ៉ាន សំណាក់អាស្រ័យ នៅ វត្តចម្ប៉ា អង្គរជ័យ (ចំការ) ទីរួមខេត្តព្រះត្រពាំង បាននិមន្តទៅព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យពហុ បច្ចេកវិជ្ជា ខេត្តព្រះត្រពាំង ត្រូវបានក្រុម វេជ្ជការីយួនរើសអើងមិន អនុញ្ញាតឲ្យព្រះ អង្គ សម្រាក នៅ ក្នុងបន្ទប់ របស់អ្នកបួស ហើយបានឲ្យ ព្រះអង្គទៅសឹងនៅ ក្នុងបន្ទប់របស់អ្នកសម្រាលកូន ហើយបានឲ្យជនជាតិយួនទៅដេក សម្រាក់នៅក្នុង បន្ទប់សម្រាប់ព្រះសង្ឃទៅវិញ ។

ប្រភពព័ត៌មានដដែលបានប្រាប់ថា ព្រះតេជព្រះគុណ ឡាំ យ៉ាន បានទៅព្យាបាលជំងឺកាលពី ពេលថ្មីៗ នេះ ហើយបានសម្រាកព្យាបាលជំងឺ នៅក្នុងបន្ទប់ស្ត្រីសម្រាលកូន នាជាន់ទី ៣ និងបន្ទប់ សម្រាប់អ្នកបួស ដែលព្រះអង្គ ត្រូវតែទទួលបានការថែទាំសុខភាពពីសេវាសាធារណៈនោះ បែរជា បានទៅស្រ្តីជនជាតិយួន ទៅវិញដែលទង្វើទាំងនេះ ត្រូវបានក្រុមអ្នកស្និទ្ធ នឹងជនរងគ្រោះ ចាត់ទុកថា ជាការប្រកាន់ពូជសាសន៍ លើពលរដ្ឋខ្មែរក្រោម និងមាក់ងាយដល់ព្រះសង្ឃ ជាទីសក្ការៈ របស់ ពួកគាត់ ។

បន្ទប់សម្រាប់ព្រះសង្ឃ ឬ សម្រាប់អ្នកប្រតិបត្តិសាសនា តែក្រុមវេជ្ជការីមិនអនុញ្ញាតឲ្យព្រះសង្ឃសម្រាក់នៅទីនេះ ។បន្ទប់សម្រាប់ព្រះសង្ឃ ឬ សម្រាប់អ្នកប្រតិបត្តិសាសនា តែក្រុមវេជ្ជការីមិនអនុញ្ញាតឲ្យព្រះសង្ឃសម្រាក់ នៅទីនេះ ។

ទាក់ទិននឹងការរើសអើងពូជសាសន៍ពីសំណាក់ជនជាតិយួននេះដែរ កាលពីថ្ងៃទី ០៩ ខែកញ្ញា កន្លង ទៅនេះ ព្រះសង្ឃខ្មែរក្រោមនៅទីក្រុងព្រៃនគរមួយអង្គ បានប្ដឹងទៅអាជ្ញាធរវៀត ណាមគ្រប់ ជាន់ថ្នាក់ អំពីការរំលោភ សិទ្ធិនៃការប្រើប្រាស់ភាសាព្រោះព្រះ សង្ឃយួន ពីរអង្គបាន ហាមព្រះអង្គ និយាយ ភាសាខ្មែរនៅទី សាធារណៈ ៕