ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សហព័ន្ធខ្មែរកម្ពុជា ក្រោម ទើបតែបានបញ្ចប់កិច្ចប្រជុំដំណាច់ឆ្នាំ នៅទីក្រុងអ័រឡេនដូ រដ្ឋផ្លរីដា សហរដ្ឋ អាមេរិក រយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ១៣-១៤-១៥ ខែធ្នូ កន្លងទៅនេះ ។ កិច្ចប្រជុំនេះមានការចូល រួមពីមេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាមរដ្ឋនានាក្នុង ទឹកដីសហរដ្ឋអាមេរិក និងប្រទេសនានា ក្នុងពិភពលោក មានបារាំង អ៊ីតាលី កាណាដា អូស្ត្រាលី និងកម្ពុជា ។ ក្រោយពីកិច្ច ប្រជុំរយៈពេល ៣ ថ្ងៃ ដោយមានចែកជា ៤ ក្រុម សម្រាប់ ពិភាក្សា និងបានសម្រេចអម័តិពី បណ្ឌិត Joshua Cooper មក សហព័ន្ធខ្មែរ កម្ពុជាក្រោម បានចេញសេចក្ដីសម្រេចនូវផែនការ “ដំណើរ ឆ្ពោះទៅកាន់មាតុភូមិ” ផ្តោត លើកិច្ចការធំៗ ៣ គឺ ទី ១ កិច្ចការអន្តរជាតិ កិច្ចការនៅកម្ពុជាក្រោម និងកិច្ចការនៅកម្ពុជា និងតំបន់ ។

ចំពោះ កិច្ចការអន្តរជាតិ លោក សឺង ហួរ អគ្គលេខាធិការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងនូវ សេចក្ដីសម្រេច ផែនការ ឆ្នាំ ២០១៤ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ៣ នៃកិច្ចប្រជុំថា ផែនការមួយនេះ រួមមាន ពង្រឹងពង្រីក ទំនាក់ទំនងសម្រាប់ជួយសំឡេងសហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យ កាន់តែប្រសើរឡើងដោយធ្វើការ និងចូល រួម ជាដៃ គូជាមួយអង្គការសិទ្ធិ មនុស្ស អង្គការជនជាតិដើម និង ក្រុមជនជាតិភាគតិចដទៃ ទៀតលើរាល់បញ្ហាណា សំខាន់ៗចំពោះខ្មែរក្រោម , ធ្វើសន្និបាតនៅក្នុងទីក្រុង បាងកក ប្រទេសថៃ, បង្កើនល្បឿនការប្តេជ្ញា ចិត្តទាមទារ វាសនា ខ្លួន ដោយខ្លួនឯង ដោយប្រើគោលដៅ សំអាងលើអង្គការ UNPO, សេចក្ដីប្រកាសជាសកលស្ដី ពី សិទ្ធិមនុស្សអន្តរជាតិ និង សេចក្ដីប្រ កាសជាសកលស្ដីពីសិទ្ធិជនជាតិដើម ជាយន្តការយុទ្ធសាស្ត្រ , អនុវត្តយុទ្ឋ សាស្ត្រ និងការងារភាពឆ្លាត វៃ ជាមួយនឹងការទីភ្នាក់ងារអន្តរជាតិនៃអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និង អាស៊ាន ។
លោក សឺង ហួរ បានថ្លែងថា៖
“កិច្ចការអន្តរជាតិ តើយើងត្រូវធ្វីអ្វី ? យើងត្រូវពង្រឹងពង្រីក និងធ្វើសហប្រតិបត្តិការ ជាមួយអង្គការផ្សេងៗ …និងធ្វើមហាសន្និបាតមួយនៅទីក្រុងបាងកក ប្រទេសថៃ” ។
ចំពោះកិច្ចការនៅកម្ពុជាក្រោម លោក សឺង ហូរ បានបញ្ជាក់ថា ផែនការនេះ រួមមាន ការបង្កើតទំព័រ Facebook របស់សហព័ន្ធមួយដោយគណៈកម្មាធិការយុវជនសម្រាប់គោលបំណងផ្សាយព័ត៌មាននិង ជួយអប់រំ , អនុវត្តផែនការ បណ្ដុះ បណ្ដាលយុវជនខ្មែរក្រោម ឲ្យមានសមត្ថភាពដើម្បីជំនួសតួនាទីរបស់ គណៈនាយកនៃសកម្មជន សហព័ន្ធ ខ្មែរកម្ពុជាក្រោម, ការគ្រប់គ្រងហិរញ្ញវត្ថុ ការអនុវត្តធម្មតា និងទទួល ខុសត្រូវក្នុងការអនុលោម តាមច្បាប់ គណនេយ្យ ,ធ្វើឱ្យទាន់សម័យសៀវភៅគម្រោង និងចងក្រងសៀវភៅ “នរណាជានរណានៅកម្ពុជាក្រោម” ។
លោក សឺង ហួរ បានថ្លែងថា៖
“បន្ទាប់មកទៀត គឺថា យើងនឹងកែប្រែឡើងវិញ នូវសៀវភៅ មគ្គុទ្ទេសដែលយើងបានបោះពុម្ពហើយពីភាសាខ្មែរទៅជាភាសាអង់គ្លេស យើងត្រូវតែកែប្រែ និងបន្ថែមឡើងវិញ នូវអ្វីដែលយើងត្រូវបន្ថែម “។
សម្រាប់ កិច្ចការនៅកម្ពុជា និង តាមតំបន់ វិញ លោក សឺង ហួរ បានថ្លែងថា កិច្ចការនេះ រួមមាន ទស្សនកិច្ច នៅ ប្រទេសទាំងបី កម្ពុជាក្រោម – កម្ពុជា – ថៃ ដោយគណៈប្រតិភូ សហព័ន្ធ ដំណើរទស្សន កិច្ចនេះនឹងត្រូវធ្វើ បុណ្យផ្កា ឬ ពិធីបណ្យនៅអាមេរិក ផ្កានៅរាជធានីភ្នំពេញ និង រៀបចំកិច្ចប្រជុំជាមួយ សហគមន៍ និងអ្នកដឹកនាំនៅ មូលដ្ឋាន ខ្មែរក្រោម នៅក្នុងប្រទេសកម្ពុជា ។
លោក សឺង ហួរ ថ្លែងថា៖
“យើងត្រូវពិនិត្យមលើហិរញ្ញវត្ថុយើងឲ្យបានម្ម៉ត់ចត់ ។ ចំណូលប៉ុន្មាន ចំណាយប៉ុន្មាន ចំណូលបានមកពីណា ចំណាយចេញទៅណា?” ។
នៅក្នុងកិច្ចប្រជុំនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានតែងតាំងនូវសមសភាពថ្មីមួយចំនួន ចូលក្នុងគណៈ កម្មការ ប្រតិបត្តិ ដូចជា លោក ចៅ សេរី ជាប្រធានគណៈកម្មការយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានតែសម្រេច តែងតាំងជា អនុប្រធានទី ២ ដែលមានតួនាទីបន្ទាប់ពី លោក ប្រាក់ សេរីវុឌ្ឍ , អ្នក នាង កៀង សុធី ជាអនុ ប្រធានគណៈកម្មការយុវជន ត្រូវបានសម្រេចតែងតាំងជាប្រធាន គណៈកម្មការ យុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម, លោក សឺង សម្រេច អតីតប្រធាន នាយកដ្ឋានព័ត៌មានបានតែង តាំង ជាឧត្ដមប្រឹក្សា, លោក ថាច់ ស៊ីចន្ទ ជា អនុប្រធានសភាតំណង, លោកស្រី គឹម រស្មី ជា នាយករងខាងស្ត្រី និង លោក ថាច់ សាម៉ន , លោក ហាង វឿង, លោក លី សេដ្ឋ , ព្រះតេជព្រះគុណ ធីធី ធម្មោ ជាសមាជិកគណៈកម្មការហិរញ្ញិក ។
នៅក្នុងកិច្ចប្រជុំ ៣ ថ្ងៃនេះ មានការចូលរួមពី បណ្ឌិត Joshua Cooper ដើម្បីជួយពិនិត្យ និងអនុម័តិលើ សេចក្ដី ពិភាក្សា របស់ក្រុមគោលដៅអនុវត្តផែនការទាំង ៤ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ក្រុមទាំង ៤ នោះ រួមមាន យុវជន ស្ត្រី ចាស់ព្រឹទ្ធាចារ្យ និង យុទ្ធសាស្ត្រសេដ្ឋកិច្ច និងថវិកា ។
សហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលជាអង្គការតំណាងឲ្យខ្មែរក្រោមនៅជុំវិញ ពិភព ដើម្បីធ្វើការតស៊ូមតិដោយអហិង្សាជម្រុញឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុក នៃដែនដីកម្ពុជា ក្រោម និងដើម្បីឆ្ពោះទៅរក “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ស្របតាមសេចក្ដីប្រ កាសជាសកល ស្ដីពីសិទ្ធិ ជន ជាតិដើម ។
រៀងរាល់ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែបើកកិច្ចប្រជុំដំណាច់ឆ្នាំ នៅក្នុងខែធ្នូ ដើម្បីធ្វើសេចក្ដីរាយ ការណ៍ កិច្ចការ ដែលបានអនុវត្តក្នុងមួយឆ្នាំកន្លងទៅ និងចេញផែនការសម្រាប់ឆ្នាំថ្មី ៕