ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK
១ – តាមការស្រាវជ្រាវរបស់លោកបុរាណវិទូពីយ៉ែ ឌុយម៉ុង ស្តីពីជនជាតiមនដែលស្ថិតនៅក្នុង អម្បូរមន-ខ្មែរ បានបង្កើតរដ្ឋមនមួយ ឈ្មោះ ទ្វារវតី ឬ តូឡូប៉ូទី ក្រោយពីការបែកបាក់អាណាចក្រភ្នំ នៅចុងសតវត្សរ៍ទី៦។ រួមសេចក្តីមក មុនអន្តរកាលនេះ នៅក្នុងអាណាចក្រនគរភ្នំ គេពុំទាន់ឃើញមាន នូវវត្តមានរបស់ជនជាតិមន ដែលរួមឈាមជ័រជាមួយខ្មែរនៅឡើយទេ។ យ៉ាងណាមិញ មុនសតវត្សរ៍ទី១ នៃគ.ស. យើងក៏ពុំទាន់ឃើញមាននូវវត្តមានរបស់នគរខ្មែរ ឬកម្ពុជរដ្ឋដែរ។ ទាំងនេះ បង្ហាញឲ្យយើង ឃើញយ៉ាងច្បាស់ថា ការបង្កើតរដ្ឋ ឬការសាបសូន្យនៃរដ្ឋណាមួយ ដូចជារដ្ឋមននិងរដ្ឋចម្ប៉ា គឺជាបញ្ហា ដែលទាក់ទងទៅនឹងវិស័យនយោបាយនិងវប្បធម៌ ហើយត្រូវបានប្រព្រឹត្តឡើងក្នុងអតីតកាលដ៏យូរ លង់។ បើនិយាយម៉្យាងទៀត មុនការបំបែករដ្ឋនគរភ្នំ នៅចុងសតវត្សរ៍ទី៦ នគរភ្នំគឺជាក្សត្ររដ្ឋដែលត្រូវ បានបង្កើតឡើងក្រោមឥទ្ធិពលនៃវប្បធម៌ក្លិង្ក ហើយរដ្ឋនេះ ក៏ជាការរួមផ្សំផ្គុំនូវកុលសម្ព័ន្ធតូចធំនានាជា ច្រើន។ នៅក្នុងករណីដ៏ពិសេសនេះហើយ ដែលគេអាចសន្និដ្ឋានថា ក្នុងកុលសម្ព័ន្ធមន–ខ្មែរជាច្រើន នៃឧបទ្វីបឥណ្ឌូចិននេះ មានតែជនជាតិខ្មែរនិងមនទេ ដែលបានកសាងរដ្ឋរបស់ខ្លួន ខុសពីកុលសម្ព័ន្ធ មន–ខ្មែរផ្សេងៗទៀត ដែលរស់នៅតាមព្រៃភ្នំ រហូតដល់សព្វថ្ងៃ។
ការស្រាវជ្រាវរបស់អ្នកឯកទ្ទេសខាងប្រវត្តិសាស្ត្របុរាណខ្មែរខាងលើនេះ បានឲ្យដឹងថា នគរមន មុនគេនោះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងបាងកកសព្វថ្ងៃ ហើយមានឈ្មោះថា នគរបឋម ដែលមាន ចេតិយមួយដ៏ធំសម្បើមស្ថិតនៅក្នុងព្រះរាជធានីនោះ។ ម៉្យាងទៀត គ្មានអ្វីមកសំអាងថា នគរមន បានចាប់បដិសន្ធិឡើង នៅសតវត្សរ៍ទី១ នៃគ.ស.ឡើយ។
គប្បីកត់សម្គាល់ថា សហគមន៍ដែលមានរាជធានីស្នូល គឺនគរបឋមនោះ បានលាតសន្ធឹង ឥទ្ធិពលរបស់ខ្លួន ទៅលើទីតាំងមួយចំនួនធំទៀត ដូចជាខេត្តរាជបូរី សុផាន់បូរី អ៊ូថង និងសិង្ហបូរីជាដើម ហើយម៉្យាងទៀត មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយខ្មែរ ដែលនៅជាប់ខ័ណ្ឌរបងសីមាជាមួយពួកគេ និងត្រូវជាបងប្អូនជាមួយគ្នាផង។
ការស្រាវជ្រាវថ្មីៗរបស់យើងបានបង្ហាញថា នៅចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧ ជនជាតិខ្មែរ
នៅវយ្យាធបុរៈ ឬអង្គរបូរី មានទំនាក់ទំនងផ្នែកវប្បធម៌និងពាណិជកម្មជាមួយសហគមន៍នៃជនជាតិមន ដែលតាំងក្នុងទឹកដីថៃសព្វថ្ងៃ ដូចជាភាពស្រដៀងគ្នានៃព្រះបដិមាតំណាងព្រះពុទ្ធអង្គ និងកាក់មាស ដែលមានចារតួអក្សរ ដូចជាព្រះបាទ “ស្រីទ្វារវតី” ជាដើម។ ភ័ស្តុតាងមួយទៀត គឺវត្តមានរបស់ព្រះពុទ្ធ សាសនាថេរវាទ ដែលកើតចេញពីប្រទេសក្លិង្គ (ស្រីលង្កា)តែមួយ ដែលដើមឡើយគេយល់ថា លិទ្ធិ ព្រះពុទ្ធសាសនានេះ ខ្មែរនាសម័យបុរាណបានចម្លងពីបងប្អូនមន។ នៅត្រង់នេះ យើងចង់និយាយថា ទាំងខ្មែរទាំងមន បានប្រើប្រាស់នូវភាសាបាលីជាយានទាំងអស់គ្នា ថ្វីត្បិតតែខ្មែរចូលចិត្តនិយមភាសា សំស្ក្រឹតជាងភាសាបាលីក៏ដោយ។
ប្រភពឯកសារចាស់បានឲ្យដឹងថា ជនជាតិមនដែលកាន់ព្រះពុទ្ធសាសនា បានប្រើភាសាបាលី នៅចុងសតវត្សរ៍ទី៦ និងដើមសតវត្សរ៍ទី៧នៃគ.ស. រីឯជនជាតិខ្មែរវិញ និយមប្រើភាសាស្រ្កឹតតែ ប៉ុណ្ណោះ។ ថ្មីៗនេះ ការរកឃើញនូវបូជនីយដ្ឋានព្រះពុទ្ធសាសនា ព្រមទាំងចម្លាក់រូបកងចក្រ និងសិលា ចារឹកជាភាសាបាលី នៅខេត្តបច្ចិមបូរី(ប្រាជិនបូរី) ដែលជាខេត្តមួយមានជនជាតិខ្មែររស់នៅយ៉ាងច្រើន កុះករនៅឡើយ បានបង្ហាញថា ពុទ្ធសាសនិកខ្មែរយើងនាសម័យបុរាណ ក៏បាននិយមភាសាបាលី ដែល មានកំណើតចេញពីលង្កាទ្វីបទៅហើយ ដូចជាបងប្អូនមនអញ្ចឹងដែរ។ តាមពិត ការរកឃើញថ្មីខាងលើ នេះ គ្រាន់តែផ្តល់នូវព័ត៌មានបន្ថែម លើប្រភពឯកសារមួយទៀត អំពីវត្តមានរបស់ភាសាបាលី ក្នុងអម្លុង ចុងសតវត្សរ៍ទី៦ និងដើមសតវត្សរ៍ទី៧នៃគ.ស. គឺសិលាចារឹកភាសាបាលី ដែលគេបានចារឡើង នៅ ក្រោយខ្នងរូបព្រះពុទ្ធអង្គទ្រង់ឈរ នៃទួលព្រះធាតុ ខេត្តកំពង់ស្ពឺតែប៉ុណ្ណោះ។ ការដែលអ្នកស្រាវជ្រាវ ថៃបានសន្និដ្ឋានថា សមិទ្ធិផលជាវប្បធម៌បុរាណ ដូចជាប្រាង្គប្រាសាទ ព្រះរាជធានីចាស់ៗជាច្រើន ឬ ទីប្រជុំជនសំខាន់ៗដែលគេជួបប្រទះក្នុងទឹកដីថៃ នាសម័យបច្ចុប្បន្ននេះ ជាកម្មសិទ្ធរបស់ជនជាតិមន ទាំងអស់ គឺជាការបំភាន់ការពិត។ សូមជម្រាបថាការយល់ឃើញយ៉ាងដូច្នេះ ពុំមានលក្ខណៈត្រឹមត្រូវទេ ពីព្រោះមួយភាគធំនៃវត្ថុបុរាណ ត្រូវបានស្ថាបនាឡើងរវាងសតវត្សរ៍ទី១ដល់សតវត្សរ៍ទី៦នៃគ.ស.ពោល គឺមុនការបង្កើតរដ្ឋទ្វារវតី។ ម៉្យាងទៀតជនជាតិមនពុំបានប្ររព្ធជឿទៅលើលិទ្ធិព្រហ្មញ្ញសាសនា ទេ។
ទន្ទឹមនឹងនេះ សូមកត់សម្គាល់ថា មានអ្នកប្រាជ្ញថៃ និងអឺរ៉ូបមួយចំនួននៅតែចាត់ទុកថា សិល្បៈ នាគ្រាបឋមនៃប្រវត្តិសាស្រ្តនៅប្រទេសថៃ គឺជាសិល្បៈខ្មែរនាសម័យនគរភ្នំសុទ្ធសាធ។
គ្មានអ្វីជាអាទ៌កំបាំងទេ ពីព្រោះសំណង់វប្បធម៌ចាស់ ដែលមានវត្ថុបុរាណទាំងអស់នោះ ដែលគេ បានរកឃើញនៅប្រទេសថៃ ប្រទេសលាវ និងប្រទេសយួនសព្វថ្ងៃ មានដើម កំណើតជាខ្មែរ ។ ទាំងខឿនវប្បធម៌មន ទាំងខឿនវប្បធម៌ខ្មែរ ខឿនវប្បធម៌ទាំងពីរនេះ បានកើតចេញ មកពីពុម្ពវប្បធម៌ដើមតែមួយ តាំងតែពីសម័យបុរេប្រវត្តិសាស្រ្តម៉្លេះ។ ដូចនេះ ការពោលរបស់អ្នកស្រាវ ជ្រាវថៃនិងយួន បានធ្វើឡើងគ្រាន់តែមានវត្ថុបំណងតែមួយ គឺការបំបាត់នូវលក្ខណៈពិត នៃប្រវត្តិសាស្ត្រ នេះ។ បានសេចក្តីថា ទាំងវត្ថុបុរាណសម័យនគរភ្នំនៅស្រុកថៃ ទាំងវត្ថុបុរាណសម័យនគរភ្នំ នៅស្រុកយួន ឬស្រុកលាវ សុទ្ធសឹងតែជាវត្ថុបុរាណរបស់ខ្មែរទាំងអស់ ហើយការដែលគេ ចាត់ទុកថាជារបស់មន ដែលបានរលត់បាត់នគរទៅហើយនោះ ជាការខុសឆ្គងមួយ ដែល យើងពុំអាចទទួលស្គាល់ ជាដាច់ខាត។
សូមជម្រាបថា វត្ថុបុរាណទាំងនេះមានលក្ខណៈដូចគ្នា ក៏ប៉ុន្តែនៅស្រុកសៀម គេចាត់ទុកថា ជារបស់មន រីឯនៅស្រុកលាវវិញ គេចាត់ទុកថាជារបស់ហ្វ៊ូណន ទៅវិញ។
មែនទែនទៅ វត្ថុបុរាណទាំងពីរប្រភេទនេះ ថ្វីត្បិតតែស្ថិតនៅក្នុងតំបន់ពីរខុសប្លែកពីគ្នា ក៏ប៉ុន្តែ មានប្រភពកំណើតតែមួយ ពីព្រោះស្ថិតនៅក្នុងអតីតអាណាចក្រខ្មែរតែមួយ ដោយគ្រាន់តែក្រោយមក មួយភាគធំនៃចក្រភពភ្នំ បានក្លាយទៅជាទឹកដីថៃតែប៉ុណ្ណោះ មួយភាគទៀត ក៏បានក្លាយទៅជាទឹកដី ប្រទេសលាវ ហើយមួយភាគធំទៀត គឺកម្ពុជាក្រោម ក៏បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ប្រទេស យួន ។ ចំពោះយើងជាខ្មែរ យើងនៅតែបន្តចាត់ទុកថា របស់បុរាណទាំងអស់នោះ ជារបស់ដូនតារបស់ ខ្លួន ទោះបីទីតាំងទាំងអស់នោះ បានឈប់ក្លាយជាកម្មសិទ្ធរបស់ខ្លួនក៏ដោយ។ ដូចនេះ ជាសច្ចភាពផ្នែក ប្រវត្តិសាស្ត្រ។
ដូច្នេះ គ្រប់ការស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រខ្មែរបុរាណ បើមិនយកការវិភាគខាងលើនេះ ធ្វើជា មូលដ្ឋានទេ មានន័យថា ការស្រាវជ្រាវទាំងនោះ ក៏គ្មានយុត្តិធម៌ និងលក្ខណៈវិទ្យាសាស្ត្រដែរ។ ព្រោះ ថា ជនជាតិថៃ ជនជាតិលាវ និងជនជាតិយួន ដែលកពុងតែរស់នៅក្នុងភូមិភាគនេះ គឺជាព្រឹត្តិការណ៍ថ្មី ថ្មោងទេ។
ចំពោះវប្បធម៌–អារ្យធម៌នៃទីក្រុងអង្គរបូរីនេះ នឹងមានរៀបចំជាសៀវភៅមួយដោយឡែក។
២–ចំពោះយើង អង្គរបូរី គឺជាវ្យាធបុរៈ ពោលគឺពុំមែនបាភ្នំ ដូចលោក ហ្សក សឺដែស បានពោល នោះទេ។ តទៅនេះ យើងសូមជូននូវខ្លឹមសារនៃចារឹកមួយ ដែលបានចារនៅលើសន្លឹកមាស ហើយ ដែលទាក់ទងទៅនឹងការបោះបង់ចោល នូវព្រះរាជធានីនេះ នាសម័យនគរភ្នំ ដោយព្រះបាទភវវរ្ម័នទី១ ក្រោមការវាយលុករបស់ព្រះបាទចិត្រសេនមហេន្ទ្រវរ្ម័ន ដែលជាស្តេចនៃអាណាចក្រចេនឡា។
សន្លឹកមាសទំហំ ៣១x ៤ស.ម. ដែលកប់ក្នុងជម្រៅដី១. ៧០ម៉ែត្រ នៅចំកណ្តាលប្រាសាទឥដ្ឋ ត្រូវបានគេរកឃើញនៅទួលហ្គោសាយ ក្នុងសង្កាត់ ឌឹកហ្វា ដែលស្ថិតនៅក្នុងតំបន់វាលកក់ ទឹកដី កម្ពុជាក្រោម ព្រមទាំងវត្ថុផ្សេងៗទៀត នៅក្នុងនោះ) មានវត្ថុធ្វើអំពីមាសចំនួន២៦។ សិលាចារឹក (ដែល ត្រូវបានចារលើសន្លឹកមាសនោះ ដោយស្មៀនរបស់ព្រះបាទភវវរ្ម័ន ជាព្រះរាជបញ្ញត្តិរបស់ព្រះអង្គ ស្តីអំពី ការដកទ័ពថយចំនួយន១០០.០០០នាក់ ហើយម៉្យាងទៀត មុនការអនុវត្តន៍នូវព្រះរាជបញ្ជានេះ ប្រជា ពលរដ្ឋបានកប់ទ្រព្យសម្បត្តិ លោហធាតុមានតម្លៃ ដូចជាមាស ប្រាក់ កែវ កង ជាគ្រឿងអលង្ការ ព្រម ទាំងរបស់មានតម្លៃទាប ដូចជាសំរិទ្ធជាដើម។ សញ្ញានិមិត្តជាសត្វដំរី ត្រូវបានគេយកទៅថ្វាយចំពោះ ពពួកទេវតានិងព្រះឥន្ទ្រ។ បន្ទាប់មក គឺការដកថយនៃកងទ័ពទៅកាន់តំបន់មួយ ដែលស្ថិតនៅយ៉ាង ឆ្ងាយពីនោះ។ ក្នុងឳកាសនោះ ព្រះមហាក្សត្របានកោះហៅប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យចុះចូលនឹង ជំនឿសាសនាដែលទើបរៀបចំថ្មីនោះ។ ព័ត៌មាននេះ មានសារសំខាន់សម្រាប់ប្រវត្តិសាស្ត្រកម្ពុជា ដោយហេតុថា សិលាចារឹកបានពិពណ៌នាអំពីការវាយលុកទីក្រុងវ្យាធបុរៈ ជារាជធានីរបស់នគរភ្នំ ដោយការកាន់កាប់នគរភ្នំ នៃព្រះបាទចិត្រសេនមហេន្ទ្រវរ្ម័ន ដែលជាព្រះរាជានៃចេនឡា ដែលកំណត់ ហេតុចិនរាជវង្សស៊ុយនិងថាំង បានគូសបញ្ជាក់ យ៉ាងច្បាស់លាស់។
(នេះជាសេចក្តីយោង ទៅលើឯកសារហ្គិរ៉ា–ហ្គេស្លាំង កម្ពុជាគ្រាបឋម ទំព័រទី១០ នៅក្នុងអង្គរនិងសិល្បៈ ខ្មែរ១០សតវត្សរ៍ ប៉ារីស ១៩៩៧)។
៣ –ទាំងជនជាតិថៃ ទាំងជនជាតិលាវ ជនជាតិទាំងពីរនេះស្ថិតនៅក្នុងអម្បូរតែមួយ ដែលគេឲ្យ ឈ្មោះថាអម្បូរថៃ–វៀត។វត្តមានរបស់ជនជាតិថៃ ឬសៀមនៅលើទឹកដីថៃសព្វថ្ងៃនេះ គឺព្រះរាជណាចក្រ ថៃឡង់ គឺជាព្រឹត្តិការណ៍មួយថ្មីថ្មោង ក្នុងទំព័រប្រវត្តិសាស្ត្រឥណ្ឌូចិន ពីព្រោះមុនសតវត្សរ៍ទី១៣នៃគ.ស. ជនជាតិថៃនិងលាវពុំទាន់ធ្វើដំណើរពីយូណាន់ ចុះមកកាន់ភូមិភាគឥណ្ឌូចិននេះ នៅឡើយទេ។ ដូចនេះហើយ បានជាគេជួបប្រទះនៅលើទឹកដីនៃប្រទេសថៃនិងលាវសព្វថ្ងៃនេះ នូវបុរាណស្ថានខ្មែរ នាសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរជាច្រើន ដែលពុំអាចនឹងត្រូវបញ្ចូលក្នុងខឿន វប្បធម៌ថៃ–លាវ បានឡើយ ដោយហេតុថា ភូមិភាគដែលកាន់កាប់និងគ្រប់គ្រងដោយប្រទេសទាំងពីរ សព្វថ្ងៃនេះ ជាអតីតកម្មសិទ្ធរបស់ជនជាតិខ្មែរយើង នាសម័យបុរាណ។ ម៉្យាងទៀត គប្បីរំលឹកឡើងវិញ ដែរថា ការកាន់កាប់ទឹកដីកម្ពុជាក្រោមនៃប្រទេសវៀតណាម ក៏គឺជាបញ្ហាថ្មីថ្មោងបំផុតដែរ ដែលបាន ប្រព្រឹត្តិឡើងជាបន្តបន្ទាប់ នៅដើមសតវត្សរ៍ទី១៧នៃគ.ស.។ ដូច្នេះហើយ បានជាគេឃើញនៅក្នុង ភូមិភាគនេះ នូវវត្តមានរបស់ជនជាតិខ្មែរជាច្រើនលាននាក់ ដែលជាម្ចាស់ទឹកដីកំពុងរស់នៅសព្វថ្ងៃ មាន វត្តអារាមជាងប្រាំរយ ដែលសាងសង់ឡើងតាមរចនាបថខ្មែរបុរាណសុទ្ធសាធ មានព្រះសង្ឃខ្មែររាប់ ម៉ឺនអង្គ ដែលប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវព្រះពុទ្ធសាសនាបែបថេរវាទ ដែលជាលំនាំពុទ្ធសាសនាខ្មែរនា សម័យនគរភ្នំបានប្រតិបត្តិ ព្រមទាំងមានវត្ថុបុរាណដ៏ច្រើនលើសលប់ ដោយដូនតាខ្មែររបស់ខ្លួន តាំងតែ ពីសម័យបុរាណកាលមកម៉្លេះ។ (វត្ថុខ្មែរបុរាណមួយចំនួនធំ បានត្រូវរដ្ឋាភិបាលយួនប្រមូលយកទៅតាំង បង្ហាញអ្នកទេសចរណ៍នៅតាមសារមន្ទីរ ហើយនៅមួយចំនួនទៀត កំពុងលិចកប់ក្នុងជម្រៅដី ដែលនៅ ក្នុងបរិវេណនៃមន្ទីរវត្តអារាមរបស់ខ្មែរ ហើយដែលរដ្ឋាភិបាលយួនគ្មានសិទ្ធិក្នុងការរុកកកាយរកឡើយ។)
……………………………………………..