ប្រវត្ដិសង្ខេបនៃពិធីបុណ្យមាឃបូជា

ភ្នំពេញ ​៖ ព្រះ​ពុទ្ធ​សាសនា​ត្រូវ​បាន​រដ្ឋ​ធម្ម​នុ​ញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ ជា​ ​ចាត់​ទុក​ថា​ ​ជា​សាសនា​របស់​រដ្ឋ​ដែល​មាន​ប្រជា​ជន​រដ្ឋ​កម្ពុ​ជា​ប្រមាណ​ ៩០ភាគ​រយ គោរព​ប្រតិបត្ដិ​។ ពិ​ធិ​បុណ្យ​ ដែល​មាន​សា​រៈ សំខាន់​ និង​ខ្មែរ​តែង​ប្រា​រ​ឰ​រួម​មាន​មាឃបូជា​ ​ពិសាខបូជា​ អា សាឍ​បូជា​ ​និង​បុណ្យ​បវារណា (ចេញ​វស្សា) ជា​ដើ​ម​។

បើយោង​តាម​អត្ថ​បទ​របស់​លោក​ ធម្ម​ បណ្ឌិត​ ហេង​មណី​ចិន្ដា​ ​នាយក​អង្គ​ការ​ពុទ្ធ​សាសនា​ ​ដើម្បី​អភិវឌ្ឍ​ន៍​បាន​បង្ហាញ​ថា​ បុណ្យ​មាឃបូជា​ប្រា​រ​ឰ​ឡើង​ ​ដើម្បី​រំលឹក​ ដល់​ថ្ងៃ​ ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ​ព្រះ​ពុទ្ធ​សាសនា​ឡើង​ ក្នុង​លោក​នា​ប្រទេស​ឥណ្ ឌា​កាល​ពី​ ៥៨៨ឆ្នាំ​ ​មុន​គ្រិ​ស្ដ​សករាជ​ នា​ថ្ងៃ​ទី​ ១៥កើត​ ​ខែ​មាឃ​ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះ​អង្គ​ចំនួន​៩ខែ​គ​ត់​។ ការបង្កើត​ព្រះ​ពុទ្ធ​សាសនា​ ក្នុង​ឋា​នៈ​ជា​អង្គ​ការ​សាសនា​ មួយ​នេះ​ ​ធ្វើ​ឡើង​ នៅ​ក្នុង​ចំណោម​ព្រះ​សង្ឃ​ចំនួន​ ១២៥០អង្គ​ ជា​សមាជិក​ក្នុង​អង្គ​មហា​ស​ន្និ​បាត​មួយ​ ដែល​បាន​និ​ម​ន្ដម​ក​ពី​គ្រប់​ស្រទាប់​វ​ណ្ណៈ​ទាំង​អ​ស់​។​ នៅ​ក្នុង​មហា​ស​ន្និ​បាត​នោះ​ ​ព្រះ​ធ​ម្មា​សម្ពុទ្ធ​ទ្រង់​ បាន​ប្រកាស​នូវ​គោល​ការណ៍​ចំនួន​ ១១ប្រការ​ សម្រាប់​ឱ្យ​សមាជិក​មហា​ស​ន្និ​បាត​ទាំង​អស់​ យក​ជា​វិ​ថី​ជីវិត​ ​និង​សម្រាប់​ផ្សព្វផ្សាយ​ដល់​ជន​ដទៃ​ទៀត ​ឱ្យ​បាន​យល់​ពី​ពុទ្ធ​សា​ស​នា​។​

គោល​ការណ៍​ទាំង​ ១១នេះ​មាន​ឈ្មោះ​ជា​ភាសា​បាលី​ថា​ ​“ឱ​វាទ​បាដិមោក្ខ​” ដែល​ពុទ្ធ​សាសនិក​ជន​ម្នា​ក់ៗ​ត្រូវ​យក​មក​សិក្សា​ឱ្យ​យល់​ដឹង​និង​អនុ​វ​ ត្ដ​ដូច​តទៅ​​៖

១-គោល ​បំណង​ ​៖ ព្រះ​ពុទ្ធ​សាសនា​ក៏​ដូច​ជា​គោល​បំណង​របស់​ពុទ្ធ​សាសនិក​ម្នា​ក់ៗ​ ​គឺ​ស្វែង​រក​និព្វាន​ដែល​ប្រែ​ថា​ ​សភា​វ​ប្រាស​ចាក​ទុក្ខ​មិន​មាន​សេចក្ដី​ ​ ​ ​ទុក្ខ​ ​មិន​មាន​បញ្ហា​នៅ​ក្នុង​ដួង​ចិ​ត្ដ​ខ្លួន​ ​ពាក្យ​និព្វាន​នេះ​ ​មាន​ន័យ​ស្មើ​នឹង​ ​“ស​ន្ដិ​”  ដែល​ប្រែ​ថា​ ​“សេចក្ដី​ស្ងប់​”។ យើង​អាច​និយាយ​ថា​ ​គោល​បំណង​របស់​ព្រះ​ពុទ្ធ​សាសនា​ ​គឺ​ការ​បង្កើត​ឡើង​នូវ​ស​ន្ដិ​ភាព​ ​ក្នុង​ដួង​ចិ​ត្ដ​នេះ​ដែរ​ ​ក៏​ជា​មូល​ដ្ឋា​ន​គ្រឹះ​នៃ​ស​ន្ដិ​ភាព​ក្នុង​សង្គម​ដែល​ខ្លួន​រស់​នៅ​ផ​ង​។ ​ ​ការ​កាន់​ព្រះ​ពុទ្ធ​សាសនា​ ​គឺ​ជា​ការ​ប្រឹង​ប្រែង​ដើម្បី​បង្កើត​ស​ន្ដិ​ភាព​ដល់​ខ្លួន​ ​និង​ចូល​រួម​ចំណែក​ដល់​ស​ន្ដិ​ភាព​សង្គម​ ​និង​ពិភព​លោក​ ​នេះ​ជា​កាតព្វកិច្ច​ដែល​ពុទ្ធ​សាសនិក​ម្នា​ក់ៗ​ត្រូវ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ ​ស​ម្រេ​ច​។

២-គោល ​ដៅ​ ​៖ ស​ន្ដិ​ភាព​ ​ឬ​ ​និព្វាន​ ​មិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​បន់​ស្រន់​បួងសួង​ទេ​ ​និង​ក៏​មិន​អាច​កើត​ឡើង​ដោយសារ​ផ្ដល់​ឬ​ប្រទាន​ឱ្យ​ ដោយ​ចិ​ត្ដ​ស្រលាញ់​មេ​ត្ដា​របស់​អាទិ​ទេព​ ​ឬ​ព្រះ​ជា​ម្ចាស់​អង្គ​ណា​មួយ​ឡើយ​ ​ស​ន្ដិ​ភាព​នេះ​ ​កើត​ដោយសារ​ការ​សន្សំ​របស់​សកម្មភាព​៣យ៉ាង​គឺ

១-ការ ​មិន​ធ្វើ​អាក្រក់​ ​ការ​កម្ចាត់​អំពើ​អាក្រក់​ ​និង​ការពារ​អំពើ​អាក្រក់​គ្រប់​ប្រភេទ​ ​មិន​ឱ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​ ​និង​ផ្លូវ​ស​ម្ដី​។ ២-ការ ​ធ្វើ​អំពើ​ល្អ​ ​បង្កើត​អំពើ​ល្អ​ ​និង​រក្សា​អំពើ​ល្អ​ឱ្យ​ស្ថិត​ស្ថេ​រ​គង់វង្ស​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ ថ្ងៃ​ ​ទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ​ ​និង​ផ្លូវ​ស​ម្ដី​។ ៣-ពង្រឹង ​ចិ​ត្ដដែល​ជា​មូល​ដ្ឋា​ន​នៃ​អំពើ​ដោយ​កម្ចាត់​កិលេស​ ​ឬ​មេ​រោគ​ដែល​តោង​ចិ​ត្ដ​ឱ្យ​អស់​ទៅ​រហូត​ដល់​ចិ​ត្ដ​ស្អាត​បរិសុទ្ធ​ ​មិន​មា​នភា​វៈ​អាក្រក់​ស្ថិត​នៅ​។

៣-លក្ខ​ណៈ​របស់​ព្រះ​ពុទ្ធ​សាសនិក​ជន

១-លក្ខខណ្ឌ​ទី​១ ៖ មាន​ការ​អត់​ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អ​ ​និង​កម្ចាត់​អំពើ​អាក្រក់​ ​២-លក្ខខណ្ឌ​ទី​២ ៖ មិន​ប្រើ​បា​ស់​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ​។​ ​៣-លក្ខខណ្ឌ​ទី​៣ មិន​ប្រើ​ពាក្យ​បៀតបៀន​ ​និង​តិះដៀល​អ្នក​ដ​ទៃ​។​ ​៤-លក្ខខណ្ឌ​ទី​៤ ៖ រក្សា​សីល​រស់​នៅ​ក្នុង​ច្បាប់​យក​ច្បាប់​ជា​ធំ​ ​ ​៥-លក្ខខណ្ឌ​ទី​៥ ៖ បរិភោគ​ ​ប្រើ​ប្រាស់​វត្ថុ​ទាំងឡាយ​ ​ដោយ​សន្សំ​សំចៃ​ ​និង​ស្គាល់​ប្រមា​ណ​។​ ​៦- លក្ខខណ្ឌ​ទី​៦ ៖ ចូល​ចិ​ត្ដ​ភាព​ស្ងប់​ស្ងាត់​ ​និង​បង្កើត​បរិយាកាស​ស្ងប់​ស្ងាត់​ ​ ​៧-  លក្ខខណ្ឌ​ទី​៧ ៖ មាន​សេចក្ដី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិ​ត្ដ​ធ្វើ​ឱ្យ​ចិ​ត្ដ​មាន​ស​មា​ធិ​។

៤-បុណ្យ ​មាឃបូជា​ ​៖ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង​ ១១ប្រការ​នេះ​ ​សម្រាប់​ជា​ប្រយោជន៍​ ​ដល់​បរិស័ទ​យក​ទៅ​ប្រើ​ប្រាស់

១-ចំណុច ​១ ៖ ក្នុង​ឋា​នៈ​ជា​បរិស័ទ​ ​ការ​អនុ​វ​ត្ដ​តាម​ប្រការ​ទាំង​១១នេះ​ ​នឹង​នាំ​ទៅ​រក​ស​ន្ដិ​ភាព​ផ្លូវ​ចិ​ត្ដ​ជា​ពិត​ប្រាកដ​ ​ ​២- ចំណុច ​២ ៖ ក្នុង​ឋា​នៈ​ជា​ពលរដ្ឋ​ក្នុង​សង្គម​ ​ ​ ​ដែល​មាន​គោល​បំណង​ ​និង​ដៅ​ដូច​គ្នា​ ​និង​ការ​ប្រ​ព្រឹ​ត្ដ​ប្រហាក់​ប្រហែល​គ្នា​នេះ​ ​នឹង​អាច​នាំ​មក​នូវ​ស​ន្ដិ​ភាព​និង​ការ​អភិ​ ​វ​ឌ្ឍ​ន៍​ដែល​ប្រកបដោយ​និ​រ​ន្ដរ​ភា​ព​។​ ​៣-ចំណុច ​៣ ៖ ក្នុង​ឋា​នៈ​ជា​ក្រុម​បក្ស​នៅ​ក្នុង​សង្គម​ឬ​ប្រទេស​ជាតិ​មួយ​ដែល​ព្យាយាម​ ស្វែង​រក​ឱកាស​ ​ដើម្បី​រក្សា​ស​ន្ដិ​ភាព​ ​និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ន៍​របស់​ប្រទេស​ជាតិ​តែ​ឯង​នោះ​ ​ការ​គោរព​តាម​គោល​ការណ៍​ទាំង​១១ប្រការ​នេះ​ ​នឹង​កាត់​បន្ថយ​បាន​នូវ​អ​ស្ថិរ​ភាព​ជម្លោះ​ ​និង​អំពើ​ហិង្សា​ ​ដែល​កើត​មក​ពី​ការ​ប្រកួត​ប្រជែង​គ្នា​បា​ន​។​ ​ចំណុច​៤ ៖ ក្នុង​ឋា​នៈ​ជា​អ្នក​ផ្សាយ​សាសនា​ ​ការ​ប្រ​ព្រឹ​ត្ដ​ទៅ​តាម​គោល​ការណ៍​នេះ​ ​នឹង​នាំ​ឱ្យ​មាន​ការ​យោគ​យល់​ការ​ផ្ដល់​កិត្ដិ​យស​ដល់​គ្នា​និង​គ្នា​ ​និង​ការ​រស់​នៅ​ជុំ​គ្នា​ក្នុង​ឋា​នៈ​ជា​មនុស្ស​ជាតិ​បាន​ ​ ​ ​ ​បើ​ទោះជា​មាន​សាសនា​ខុស​គ្នា​ៗក៏​ដោ​យ​។​ ​ចំណុច​៥ ៖ ជា​អ​ន្ដរ​ជាតិ​ការ​គោរព​តាម​គោល​ការណ៍​នេះ​នឹង​នាំ​មក​នូវ​និ​រ​ន្ដរ​ភាព​ របស់​មនុស្ស​ជាតិ​ ​ប​រិ​ស្ថាន​ធម្ម​ជាតិ​ ​ពិភព​សត្វ​ ​និង​អាកាស​ធាតុ​ដ៏​យូរ​អង្វែង​បាន​ ​ដោយ​មិន​បាច់​ព្រួយ​បារម្ភ​ក្នុង​ការ​ដណ្ដើម​គ្នា​ដើម្បី​រស់​ឡើ​យ​។

សង្ឃឹម ​ថា​ ​ពុទ្ធ​បរិស័ទ​ម្នាក់​អាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​ថ្ងៃ​មាឃបូជា​នេះ​ ​និង​នាំ​គ្នា​ធ្វើ​បុណ្យ​រក្សា​សីល​ទាន​ ​និង​សមាធិ​សម្អាត​ចិ​ត្ដ​របស់​ខ្លួន​ក្នុង​ថ្ងៃ​នេះ​ ​ដើម្បី​បូជា​និង​រំលឹក​ចំពោះ​គុណ​ព្រះ​សម្មាសម្ពុទ្ធ​ដែល​ព្រះ​អង្គ​បាន​ បង្កើត​ព្រះ​ពុទ្ធ​ ​សាសនា​សម្រាប់​មាគ៌ា​ជីវិត​ដល់​ពុទ្ធ​សាសនិក​ទាំង​អស់​គ្នា​៕ ប្រភព៖ សារព័ត៌មាននគរវត្ត

.