ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមប្រជុំអង្គការយូអិនភីអូ នៅទីក្រុងរ៉ូម

អង្គការតំណាងឱ្យប្រជាជាតិ ដែលគ្មានអ្នកតំណាង នៅក្នុងអង្គការសហប្រជាជាតិ ហៅកាត់ជាភាសាអង់គ្លេសថា UNPO ដែលមានស្នាក់ការធំ នៅទីក្រុងឡាអេ ប្រទេស ហូឡង់ នៃទ្វីបអឺរ៉ុប បានបើកកិច្ចប្រជុំពិសេសមួយ នៅថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែ ឧសភានេះ នាទីក្រុងរ៉ុម ប្រទេសអិតាលី ដើម្បីជជែកវែកញែក អំពីភាពជំលឿន និងបុក សរុបនូវផែនការរបស់ខ្លួន ដែលបានធ្វើសកម្មភាព កន្លងមក ក្នុងការទាមទារសិទ្ធិសម្រេច វាសនាខ្លួនដោយខ្លួនឯង ពីរបបអាណានិគមនៃប្រ ទេសនីមួយៗ នៅជុំវិញពិភពលោក។ លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរ កម្ពុជាក្រោម ដែលជាគណៈកម្មការ កណ្តាលមួយរូប នៃអង្គការយូអិនភីអូ បានដឹកនាំគណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ទៅចូលរូមកិច្ចប្រជុំនោះ ដើម្បីធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ក្រោម និងចលនា តស៊ូ ដោយអហឹង្សា របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម លើឆាកអន្តរជាតិ ក្នុងទិសដៅស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ រឿងបញ្ហាខ្មែរក្រោម ។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់ កញ្ញា ថាច់ សុជាតា វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក .