ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក លោកស្រី Ileana Ros-Lehtinen សម្ដែងការគាំទ្រចំពោះពង្រាងច្បាប់សិទ្ធិមនុស្សវៀតណាម ឆ្នាំ ២០១២ ដែលត្រូវបានសភាតំណាងរាស្ត្រ អនុម័តកាលពីថ្ងៃទី ១១ ខែកញ្ញា កន្លងទៅនេះ និងបានអំពាវនាវឲ្យមាន លទ្ធិប្រ ជាធិ បតេយ្យ សិទ្ធិមនុស្ស នៅក្នុងប្រទេសវៀតណាម ។
សេចក្ដីពង្រាងច្បាប់នេះ តំណាងរាស្ត្រ Chris Smith បានដាក់បញ្ចូលការហាមបង្កើនជំនួយ ដោយគ្មាន ទិសដៅមនុស្សធម៌ដល់វៀតណាម ប្រសិនបើរដ្ឋការក្រុងហា ណូយនៅតែមិនធ្វើកំណែទម្រង់ ប្រវត្តិសិទ្ធិមនុស្ស របស់ខ្លួន ។
ថ្លែងគាំទ្រពង្រាងច្បាប់នេះ ប្រធានគណៈកម្មការកិច្ចការអន្តរជាតិនៃសភាតំណាងរាស្ត្រសហរដ្ឋ អាមេរិក លោកស្រី LLeana Ros-Lehtinen បានបញ្ជាក់ថា៖ “ពលរដ្ឋវៀតណាមនៅតែត្រូវជិះជាន់ ដោយការ ចាប់ដាក់គុកនៃរបបកុម្មុយនិស្ត ពួកគេមិនអាចផ្លាស់ប្ដូររដ្ឋាភិបាល ឬ ទទួលបានផលប្រ យោជន៍ពីច្បាប់ ។ ការបោះឆ្នោតកាលពីខែឧសភា ឆ្នាំនេះ មិនមានមានសេរី និងយុត្តិធម៌ឡើយ ។ វាដូចជាមនុស្ស ដែលរស់ នៅក្រោមរបប Castro ដ៏ឃោរឃៅនៃប្រទេស Cuba មាតុភូមិរបស់ខ្ញុំដែរ គឺពលរដ្ឋវៀតណាម ត្រូវនគរបាលធ្វើទារុណកម្មយ៉ាងព្រៃ ផ្សៃនៅក្នុងគុកយ៉ាងអមនុស្សធម៌” ។
លោកស្រី Ros-Lehtinen បានមានប្រសាសន៍បន្តទៀតថា សហរដ្ឋអាមេរិកមិនគួរពង្រឹងដៃគូពាណិជ្ជ កម្ម ទូលំទូលាយជាមួយវៀតណាមទេ ខណៈរដ្ឋការក្រុងហាណូយនៅតែប្រ ព្រឹត្តអំពើព្រៃផ្សៃ និងរំលោភសិទ្ធិមនុស្ស លើប្រជាពលរដ្ឋ ។
លោកស្រី Ros-Lehtinen បានអំពាវនាវឲ្យសហរដ្ឋអាមេរិក មិនត្រូវផ្ដល់ការគាំទ្រដល់របបផ្ដាច់ការទេ ល្គឹកណាតែវៀតណាមនៅមិនទាន់មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផ្នែកសិទ្ធិមនុស្ស ។ លោក ស្រី ថ្លែងថា៖ “យើងនៅតែបន្តធ្វើជាចន្លុះពន្លឺ ។ យើងមិនត្រូវរំលងនូវកិច្ចសន្យារបស់ខ្លួនទេ គឺត្រូវតែឈរ នៅខាងក្រុម ដែលត្រូវបានគេជិះជាន់ មិនត្រូវឈរនៅខាងអ្នកជិះជាន់ទេ ។ ពង្រាងច្បាប់នេះ និង នាំផ្លូវ យើងឲ្យធ្វើប្រការនេះ ។
សេចក្ដីអំពាវនាវរបស់ប្រធានគណៈកម្មការកិច្ចការអន្តរជាតិ នៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានធ្វើ ឡើងនៅថ្ងៃទី ១១ ខែកញ្ញា ខណៈសភាមួយនេះបានអនុម័តលើសេចក្ដីព្រាងច្បាប់សិទ្ធិមនុស្សឆ្នាំ ២០១២ និងសេចក្ដីសម្រេចលេខ ៤៨៤ ស្ដីអំពីសិទ្ធិមនុស្សវៀតណាម និងជាការលើកឡើងនូវក្ដីបារម្ភអំពីស្ថានភាព សិទ្ធិមនុស្សវៀតណាម នៅក្នុងការិយាល័យតាក់តែងច្បាប់របស់សហរដ្ឋអាមេរិក ៕