ប្រទេសយៀកណាមត្រូវតែប្រគល់សិទ្ធិសេរីភាព ពេញលេញដល់ព្រះសង្ឃ ទឹម សាខន ឡើងវិញ

ដោយៈ សឺង សុជាតិ

bikkhutimsakhorn.jpg

ដើម្បីបានជ្រាបនូវព្រឹត្តិការណ៏ថ្មី ដែលអាជ្ញាធរយួន បាន​ដោះលែងព្រះតេជគុណ ទឹម សាខន ចេញពីពន្ធនាគារ នៅខែត្រ​មាត់ជ្រូកនោះ វិទ្យុសម្លេងកម្ពុជាក្រោម សូមដក​ស្រង់នូវខ្លឹមសារ​ទាំងស្រុង នៃសេចក្តីថ្លែងការណ៏របស់អង្គការឃ្លុំមើលសិទ្ធិមនុស្ស (Human Right Watch) ដែលប្រែសម្រួលពីអង់ គ្លេសទៅជាខេមរ​ភាសា  ដោយលោក​បណ្ឌិត ឡៅ ម៉ុងហៃ ដូចខាងក្រោមនេះ ៖

          ទីក្រុងញូវយ៉ក ថ្ងៃទី០៣ កក្កដា ឆ្នាំ២០០៨ អង្គ ការឃ្លុំមើលសិទ្ធិមនុស្ស (Human Right Watch) បាន ថ្លែងនៅក្នុងថ្ងៃនេះថា អាជ្ញាធរយៀកណាមគួរតែលុប​ចេញជាបន្ទាន់ នូវការដាក់កំរិតសេរីភាពណាមួយ លើ ព្រះសង្ឃ ទឹម សាខន ដែលត្រូវ​បានដោះលែងពីពន្ធនា គារ ក្នុងប្រទេសយៀកណាម កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០០៨ កន្លងមកនេះ។ បច្ចុប្បន្ននេះ គេពុំដឹងថា តើ លោក សាខន កំពុងស្ថិតនៅទី​ណាឡើយ។

          គេបានប្រទះឃើញគាត់ជាចុងក្រោយដោយមាន ការអមដំណើរពីមន្រ្តីរដ្ឋា​ភិបាលយៀកណាម។ កាលពី ថ្ងៃទី៣០ មិថុនា ឆ្នាំ២០០៧ អាជ្ញាធរក្នុងប្រទេសកម្ពុជា បានចាប់ខ្លួននិងផ្សឹកព្រះសង្ឃ សាខន ហើយបញ្ជូនខ្លួន គាត់ទៅកាន់ប្រទេសយៀក​ណាម។ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០០៧ តុលាការព្រហ្មទណ្ឌក្នុងខែត្រអានយ៉ាងបាន កាត់ទោសលោក សាខនដាក់ពន្ធនាគារ រយៈពេលមួយឆ្នាំ ពីបទល្មើស​បំផ្លិចបំផ្លាញ​ឯក​ភាពជាតិ តាមមាត្រា នៃច្បាប់ក្រមព្រហ្មទណ្ឌយៀកណាម។ គេបានរាយ​ការណ៏មកថា លោក សាខន ពុំមានអ្នកតំណាងការពារ ខ្លួនតាមផ្លូវច្បាប់ឡើយ នៅក្នុង​សវនាការកាត់ទោសនោះទេ។ អង្គការសិទ្ធិមនុស្ស Human Right Watch បាននិយាយ​ថា ការកាត់ទោសលើរូបលោក សាខន ដោយសារហេតុផលខាងនយោបាយនេះ គឺជា​ការប៉ុន ប៉ងបិទបាំងតិចតួចដោយរដ្ឋាភិបាលយៀកណាម និងកម្ពុជា ដើម្បីបញ្ឈប់ការ​តវ៉ាប្រឆាំងដោយសន្តិវិធីរបស់ជន ជាតិភាគតិចខែ្មរក្រោម ដែលកំពុងតែរស់នៅក្នុងប្រ ទេសទាំងពីរនេះ។

          លោក Brad Adams នាយកអង្គការសិទ្ធិមនុស្ស  Human Right Watch ប្រចាំ​ទ្វីបអាស៊ីបាននិយាយថា នៅ ពេលដែលដោះលែងរូបគាត់ចេញពីពន្ធនាគារ បានត្រូវ គេអបអរស្វាគមន៏ដោយចាត់ទុកថា ជាសកម្មជនសន្តិវិ ធី និងជាអ្នកការពារសិទ្ធិ​មនុស្សនោះ លោកទឹម សាខន មិនគួរនឹងត្រូវគេចាប់ដាក់ពន្ធនាគារតាំងពីដំបូងនោះ ឡើយ ហើយឥឡូវនេះ លោក សាខន គួរតែអាចមានលទ្ធភាពធ្វើដំណើរ ទៅកាន់ទី​ណា ពេលវេលាណាដែល គាត់ចង់ទៅដោយសេរី ប៉ុន្តែនៅពេលនេះ គឺនៅពុំទាន់​ច្បាស់លាស់នៅ ឡើយទេថា គាត់ពិតជាមានសិទ្ធិសេរី ភាពយ៉ាងដូច្នេះ ពិតប្រាកដ​មែននោះ។

          លោក ទឹម សាខន អាយុ៤០ឆ្នាំ គាត់គឺជាសមាជិកម្នាក់ នៃក្រុមជាតិពន្ធជនជាតិ​ភាគតិចខែ្មរក្រោមម្នាក់  ដែលរស់នៅក្នុងភាគខាងត្បូងប្រទេសយៀកណាមផង និង​នៅក្នុងប្រទេសកម្ពុជាផង គាត់បានបួសជាព្រះសង្ឃ គង់នៅវត្តមួយស្ថិតក្នុង​ខេត្តតាកែវ នៃប្រទេសកម្ពុជា អស់រយៈពេល១៧ឆ្នាំកន្លងមកហើយ។ សមាជិកនៃក្រុម សហព័ន្ធ​ខែ្មរកម្ពុជាក្រោមមួយ គឺក្រុមតស៊ូមតិ ដែលមាន មូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បាន​ឲ្យដឹងថា លោក សាខន បានជំរុញឲ្យមានការគោរពសិទ្ធិ​ប្រជាជនខែ្មរ ក្រោមយ៉ាង​សកម្ម ហើយលោកក៏បានផ្តល់ទីជំរកនៅក្នុង វត្តដែលលោកគង់នៅក្នុងប្រទេសកម្ពុជា​ដល់ជនទេសន្តរ ប្រវេសន៏ខែ្មរក្រោមមួយចំនួន និងអ្នកស្វះស្វែងរកសិទ្ធិ ជ្រកកោន​មួយចំនួនទៀត ដែលបានរត់ចាកចេញមកពី ប្រទេសយៀកណាមផងដែរ។

         ដូចបានរៀបរាប់ខាងលើនេះ ការដោះលែងលោក ទឹម សាខន ចេញពីពន្ធនាគារ កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងមក បានត្រូវមន្រ្តីរដ្ឋាភិបាលអមដំណើរគាត់ទៅ កាន់​ស្រុកកំណើតរបស់គាត់ នៅក្នុងខែត្រអាន យ៉ាង ដែលអាជ្ញាធរបានរៀបចំពិធីជប់​លៀងមួយ ដើម្បីស្វាគមន៏គាត់នៅទីនោះ។ គេបានរាយការណ៏មកថា មន្រ្តីនៅក្នុង​មូលដ្ឋាននោះ បានផ្តល់ដីធ្លីមួយកន្លែងនិងផ្ទះដ៏ធំ មួយស្ថិតនៅក្នុងខែត្រអានយ៉ាង ជូន​លោក​សាខន ដើម្បីជាការលើកទឹកចិត្ត ឲ្យលោកបន្តស្នាក់នៅក្នុងប្រទេស យៀក​ណាមតទៅទៀត។ អ្នកភូមិនានា ដែលបាន ជួប លោក សាខន បាននិយាយថា គាត់​ស្លៀកពាក់ជាជនស៊ី វិលគឺពុំមែនស្លៀកស្បង់ចីវររបស់ព្រះសង្ឃឡើយ ហើយ គាត់​ហាក់​មាន​សុខភាពល្អធម្មតា។ បន្ទាប់ពីរយៈពេល តែពីរឬបីម៉ោង ដែលគាត់ស្ថិតនៅ​ក្នុងភូមិរួចមក អ្នកភូមិបានប្រាប់ថា មន្រ្តីរដ្ឋាភិបាលបានអមដំណើរគាត់ចេញ ទៅកាន់​ទីក្រុងហូជីមិញ។

          លោក Brad Adams  បាននិយាយថា បច្ចុប្បន្ននេះ ក្នុងពេលដែលលោក ទឹម សាខន បានត្រូវដោះលែងពី ពន្ធនាគារហើយនោះ រដ្ឋាភិបាលយៀកណាមគួរតែ ផ្តល់​នូវ​សិទ្ធិសេរីភាពពេញលលេញ ដល់រូបគាត់ឡើងវិញ។ គាត់គួរតែអាចមានលទ្ធភាពធ្វើ​ដំណើរបាន ដោយសេរី ហើយអាចជួបជុំមិត្តភ័ក្តិ និងក្រុមគ្រួសារ របស់គាត់ បានដោយ​ផ្ទាល់។ ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជាគួរតែធ្វើការ​បញ្ជាក់អះអាងជាសា​ធារណៈថា គាត់មានសេរីភាពនឹងវិលត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញ ដែលគាត់​ក៏ជា​ពលរដ្ឋកម្ពុជាផងដែរនោះ។

          លោក សាខន បានកើតនៅក្នុងប្រទេសយៀក ណាមភាគខាងត្បូង ប៉ុន្តែគាត់​បាន​មករស់នៅក្នុងប្រទេស កម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៨ នៅក្នុងពេលដែលគាត់ និង​ក្រុម​គ្រួសាររបស់គាត់បានរត់គេចពីការវាយប្រយុទ្ធគ្នា នៅតាមព្រំដែនរវាងកងទ័ពខ្មែរ​ក្រហម និងកងទ័ពយៀកណាម។ ដូចគ្នានឹងសមាជិកជនជាតិខែ្មរ ក្រោមភាគតិច ដ​ទៃៗ​ទៀត ដែលកំពុងរស់នៅក្នុងប្រ ទេសកម្ពុជាដែរ លោក សាខន និងក្រុមគ្រួសារ​របស់ គាត់ត្រូវបានរដ្ឋាភិ បាលកម្ពុជាទទួលស្គាល់ថា ជាពលរដ្ឋកម្ពុជា។ នៅក្នុងឆ្នាំ​២០០២ ព្រះសង្ឃ សាខន បាន ត្រូវតម្លើងឋានៈជាព្រះ ចៅអធិការនៃវត្តភ្នំដិនខាងជើង ក្នុងខែត្រតាកែវ។ វាគឺជាតំណែងមួយដែលមានតែប្រ ជាពលរដ្ឋកម្ពុជាប៉ុណ្ណោះ ដែល​អាច​ទទួលបានដែលតំណែងនេះ តែងតាំងដោយសម្តេចមហាអគ្គសង្ឃរាជធិបតី ទេព វង្ស។

          អាជ្ញាធរកម្ពុជាបានផ្សឹកព្រះសង្ឃ សាខន នៅ ក្នុងទីរួមខែត្រតាកែវ កាលពីថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ ២០០៧ តាមបញ្ជារបស់សម្តេចសង្ឃ ទេព វង្ស ពីបទចោទប្រកាន់ថា បានរំលោភលើវិន័យព្រះពុទ្ធសាសនា ដោយបាន ធ្វើឲ្យខួចខាតដល់សាមគ្គីភាពរវាង​ប្រទេស យៀកណាម និងកម្ពុជា ហើយបានប្រើប្រាស់ទីវត្តអារាម ដែលលោក គង់នៅ ដើម្បីឃោសនាផ្សព្វផ្សាយ។

          ក្រោយពីការចាប់ផ្សឹករួចមក លោក សាខន ត្រូវបានគេចាប់បង្ខំ ដាក់បញ្ជូល​ទៅ​ក្នុង​រថយន្តមួយគ្រឿង របស់ក្រសួងមហាផ្ទៃកម្ពុជា ហើយបញ្ជូនទៅកាន់ប្រទេសយៀក​ណាម ជាកន្លែងដែលប៉ូលិសយៀកណាមបាន ចាប់ខ្លួនគាត់ពីបទឆ្លងដែនដោយខុស​ច្បាប់។

              ក្រោយមកគេបានធ្វើឯកសារមួយចំនួន ដោយ បញ្ជាក់ថា លោក សាខន បានស្ម័គ្រចិត្តវិល​ត្រឡប់មក កាន់ប្រទេសយៀកណាមវិញ។

          សារព័ត៌មានដែលគេយល់ថា ស្ថិតនៅក្រោមការ ការត្រួតត្រារបស់រដ្ឋាភិបាល​ក្នុង​ប្រទេសយៀកណាម បានគូសបញ្ជាក់ថា លោក សាខន បានចែងចាយខិតប័ណ្ណ​និង​ខែ្សវីដេអូ ដែលនិយាយអំពីនយោបាយ និងប្រវត្តិ សាស្រ្តរបស់ខែ្មរក្រោម ញុះញង់​ប្រជាជនខែ្មរក្រោម ដែល រស់នៅក្នុងប្រទេសយៀកណាម ឲ្យប្តឹងទាមទារ និងធ្វើ បាតុ​កម្ម​ប្រឆាំងនឹងការរឹបអូសយកដីធ្លីរបស់ពួកគេ ហើយ លោក សាខន ក៏បានធ្វើជាតំ​ណាង​ឲ្យសហព័ន្ធខ្មែរ កម្ពុជាម្នាក់នៅក្នុងប្រទេសកម្ពុជាផងដែរ។

          ក្នុងរយៈពេលប៉ុ​ន្មានខែ្មរមុនការចាប់ខ្លួនព្រះសង្ឃ សាខន អាជ្ញាធររដ្ឋាភិបាល​ក្នុង​ប្រទេសកម្ពុជានិងយៀក ណាម បានប្រឈមមុខយ៉ាងតានតឹង និងការកើនឡើង នៃការតវ៉ាប្រឆាំងដោយសន្តិវិធីរបស់ព្រះសង្ឃ និងកសិ ករខែ្មរក្រោម ដែលរស់នៅក្នុង​ប្រទេសទាំងពីរ ដោយអំពាវ នាវឲ្យមានការបើកឲ្យទូលាយថែមទៀតនូវសេរីភាព ខាង​សាសនា និងសិទ្ធិក្នុងការកាន់កាប់ដីធ្លី។ អ្នកតវ៉ាប្រឆាំងទាំងនោះ ក៏បានអំពាវ នាវឲ្យមានការដោះលែង ព្រះសង្ឃខែ្មរក្រោម ចំនួន៥អង្គទៀត ដែលត្រូវបានគេចាប់​ដាក់ក្នុង​ពន្ធនាគារនៅក្នុងប្រ ទេសយៀកណាម បន្ទាប់ ពីមានបាតុកម្មដោយ​សន្តិវិធី​មួយ បានកើតឡើងនៅក្នុងខែត្រសុកត្រាំង ប្រទេសយៀកណាម កាលពីខែកុម្ភៈ ឆ្នាំ​២០០៧ កន្លងមក។

          ការនិរទេសខ្លួនលោក ទឹម សាខន ទៅកាន់ប្រទេសយៀកណាម គឺជាការរំ​លោភ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីសញ្ជាតិរបស់កម្ពុជា ដែលបានចែងថា ពលរដ្ឋខែ្មរនឹងមិនត្រូវបានគេចាប់បញ្ជូនខ្លួន ហើយនិរទេស ទៅកាន់ប្រទេសណាមួយ​ឡើយ លើកលែងតែមានសិទ្ធិសញ្ញា ធ្វើបត្យាប័ននឹងគ្នាទៅវិញទៅមកហើយ ដែល សន្ធិ​សញ្ញា​ធ្វើបត្យប័នរវាងប្រទេសកម្ពុជា និង ប្រ ទេសយៀកណាមនៅពុំទាន់មាន​ឡើយ។

          អង្គការសិទ្ធិមនុស្ស Human Rights Watch ថ្លែងថា អង្គការនេះ មានការព្រួយ​បារម្ភថា លោក សាខន អាចត្រូវបានគេគាបសង្កត់ ឬបចាប់បង្ខំឲ្យវិលត្រឡប់ទៅ កាន់​ស្រុកកំណើតរបស់លោកវិញ ដោយពុំអនុញ្ញាតឲ្យ លោកវិលទៅកាន់ទៅទីវត្ត​អារាម​របស់​លោកវិញឡើយ ហើយចាប់ឃុំឃាំងលោកនៅក្នុងផ្ទះដោយស្ថិតនៅក្រោម ការ​យាម​កាមរបស់ប៉ូលិស ដូចករណីចាប់ឃុំឃាំងព្រះ សង្ឃប្រឆាំងដទៃៗទៀតនៅក្នុង​ប្រទេសយៀកណាម ដូច ករណីការចាប់ឃុំឃាំងអ្នកប្រឆាំងទាំងឡាយ ដែលមកពី​ព្រះវិហារព្រះពុទ្ធសាសនា ដែលត្រូវគេហាមឃាត់នៅ ក្នុងប្រទេសយៀកណាមនោះ។

         តាមការដោះលែងពីពន្ធនាគារនូវអ្នកទោសនយោបាយ និងអ្នកទោសសាសនា នៅក្នុងប្រទេសយៀក  ណាមខ្លះ ជួនកាលត្រូវបានគេយកទៅឃុំឃាំងនៅក្នុងផ្ទះ ឬជា​ការ​ចាប់ឃុំឃាំងខ្លួនជាបណ្តោះអាសន្នក្នុងរយៈ ពេលពី១ឆ្នាំទៅ៥ឆ្នាំ ដោយស្ថិតនៅ​ក្រោមមាត្រា៣៨ នៃក្រមព្រហ្មទណ្ឌ។ ក្នុងរយៈពេលនោះ ពួគគេស្ថិតនៅ ក្រោមការឃ្លាំ​មើល និងការអប់រំឡើងវិញដោយមន្រ្តី មូលដ្ឋាន ហើយពួកគេត្រូវបាន​ដកហូតសិទ្ធិ​ខ្លះៗ​ដូចជា សិទ្ធិដើរហើរ សិទ្ធិបោះឆ្នោត ឬធ្វើការជាតំណាងអង្គការសាសនានានា។

        លោក Adams  បានបញ្ជាក់ថា ការចាប់នឹងការនិរ ទេសលោក ទឹម សាខន គឺធ្វើ​ឡើង​ខុសច្បាប់ទាំងស្រុង។ គាត់មិនគួរត្រូវបានគេចាប់ដាក់ពន្ធនាគារ ដោយសារតែ​ហេតុ​ផល នៃការជំរុញឲ្យមានការគោរពសិទ្ធិប្រជាពល រដ្ឋឬដោយសារតែការបាន​ធ្វើការ​ប្រាស្រ័យទាក់ ទងជាមួយនឹងអង្គការតស៊ូមតិអន្តរជាតិណាមួយនោះ ឡើយ។ ឥឡូវនេះការធានាឲ្យប្រាកដថា គាត់កំពុងតែ មានសេរីភាពទាំងស្រុងនោះ វាគឺជាការ​ងារ​ជាអាទិភាពបំផុត៕

timsakhorntrial440.jpg

.