ដោយៈ សឺង សុជាតិ 
កាលពីថ្ងៃសុក្រ ទី ១១ កក្កដា កន្លងទៅនេះ ប្រតិភូពុទ្ធសាសនាគណៈថេរវាទ នៃសហព័ន្ធខែ្មរកម្ពុជាក្រោម បានទៅចូលរួមប្រជុំជាមួយមន្រ្តីសំខាន់ៗ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកសេរីភាព អន្តរសាសនា ក្នុង នោះមានលោកបណ្ឌិត ភីឡីបស្កត គណៈកម្មការសហរដ្ឋអាមេរិក ស្តីពីសេរីភាពជំនឿ សាសនា និងលោក ចន ហែនផត ឯកអគ្គរដ្ឋទូតគោចរ ផែ្នកសេរីភាពជំនឿអន្តរសាសនា នៅរដ្ឋធានីវាស៊ីន តុន ឌីស៊ី សហរដ្ឋអាមេរិក ។
គណៈប្រតិភូព្រះពុទ្ធសាសនាគណៈថេរវាទ របស់សហព័ន្ធខែ្មរកម្ពុជាក្រោម ដែលដឹកនាំដោយ ព្រះតេជគុណ ថាច់ ធម្មោ អគ្គលេខាធិការ សហព័ន្ធខែ្មរកម្ពុជាក្រោម និងសហគមន៏ព្រះសង្ឃខែ្មរកម្ពុជា ក្រោម, រួមដំណើរជាមួយព្រះតេជគុណ សេរី គឹមឋាន, លោកប្រាក់ សេរីវុឌ្ឍ អនុប្រធានប្រតិបត្តិសហព័ន្ធ ខែ្មរកម្ពុជាក្រោម ទទួលបន្ទុកកិច្ចការបរទេស និងលោក ថាច់ ឡេនី តំណាងគណៈកម្មាធិការយុវជនខែ្មរ ក្រោម នៅសហរដ្ឋអាមេរិក ។ ការជួបសំណេះសំណាល ផ្តល់របាយការណ៍ស្តីពីសេរីភាពជំនឿសាសនា របស់ព្រះពុទ្ធសាសនា គណៈថេរវាទ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលតំណាងឲ្យព្រះសង្ឃពុទ្ធសាសនា កំពុងត្រូវអាជ្ញាធរ នៃរបបគ្រប់គ្រងហាណូយគាបសង្កត់ បានប្រព្រឹត្តទៅចាប់ពីម៉ោង១០ ព្រឹករហូតដល់ពេលរសៀល។ ជំនួប ពិភាក្សាជាវគ្គៗ ជាមួយនឹងមន្រ្តីអន្តរសាសនាជុំវិញពិភពលោក រួមមានមន្រ្តីប្រធានមូលនិធិអន្តរសាសនា និងមន្រ្តីផែ្នកជំនាញដោះស្រាយបញ្ហាសាសនា ព្រមទាំងមជ្ឈមណ្ឌល នៃការិយាល័យបោះឆ្នោត លោក ចន មាក់ខេន បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងអាណត្តិកាលខាងមុខនេះផងដែរ ។
ព្រះតេជគុណ ថាច់ ធម្មោ ប្រធានប្រតិភូពុទ្ធសាសនាគណៈថេរវាទ នៃសហព័ន្ធខែ្មរកម្ពុជាក្រោម បានមានសង្ឃដិកា ឲ្យដឹងថា កិច្ចប្រជុំនៅថ្ងៃសុក្រនោះ តំណាងថ្នាក់ដឹកនាំសាសនានិមន្តនិងអញ្ជើញទៅ ពីបណ្តាប្រទេសមួយចំនួននៅជុំវិញ ពិភពលោក ដែលមានមន្រ្តីប្រមាណជាង៥០រូប ហើយប្រធានបទ សំខាន់នោះ កិច្ចប្រជុំនេះបានលើកនូវសាសនាធំ ៗ ដូចជា ព្រះពុទ្ធសាសនា, គ្រឹស្តសាសនា និងមូស្លីមជា ដើម ដែលកំពុង តែមានបាតុភាព នៅមជ្ឈឹមបូព៌ានិងទ្វីបអាមេរិកខាងជើង ជាពិសេសបញ្ហារំលោភសិទ្ធិ សាសនា ពីសំណាក់រដ្ឋាភិបាលមានអំណាច………..។
ព្រះតេជគុណ ថាច់ ធម្មោ មានសង្ឃដិកាបន្ថែមថា គោលបំណងធំរបស់ប្រតិភូពុទ្ធសាសនាគណៈ ថេរវាទ នៃសហព័ន្ធខែ្មរកម្ពុជាក្រោម ដែលនិមន្តនិងអញ្ជើងទៅចូលរួមកិច្ចប្រជុំនោះ គឺជំរាបជូននូវទង្វើរំ លោភបំពាន់របស់ ក្រុងហាណូយ ដែលមានចេតនាប្រើនយោបាយបំបិទសិទ្ធិខែ្មរក្រោម និងទាមទារឲ្យ រដ្ឋាភិបាលសហរដ្ឋ អាមេរិក ដាក់គំនាបទៅលើប្រទេសយៀកណាម ព្រមទាំងអំពាវនាវឲ្យរដ្ឋាភិបាលសហ រដ្ឋអាមេរិក តាមដានចំពោះករណី ព្រះតេជគុណ ទឹម សាខន ដែលត្រូវតុលាការកុម្មុយនីស្តយួនខេត្តមាត់ ជ្រូក កាត់ទោសឲ្យជាប់ពន្ធនាគារ សុំឲ្យមានការបួសជាព្រះសង្ឃឡើងវិញក្រោយ ពីការដោះលែង។
គួររំលឹកថា កាលពីចុងខែតុលា ឆ្នាំ ២០០៧ កន្លងទៅនេះ គណៈប្រតិភូសភាអាមេរិកមួយក្រុម បានចុះមកអង្កេត ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្រោមការត្រួតត្រា របស់ក្រុងហាណូយបច្ចុប្បន្ន ។ នៅក្នុងដំណើរទស្សនកិច្ចនោះដែរ មានព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ ក្រោមជាច្រើននាក់ ដែលរងគ្រោះពីការរំលោភ សិទ្ធិសេរីភាព រំលោភជំនឿសាសនា និងរឹបអូសយកដីធ្លី ដោយអាជ្ញាធរ នៃរដ្ឋាភិបាលយួនហាណូយ បានធ្វើដំណើរតាមផ្លូវឆ្ងាយ ដើម្បីស្កាត់ជួបនឹងក្រុមសភា អាមេរិក ថ្លែងពីទុក្ខសោករបស់ផងខ្លួន ដែលទទួលរងនូវការធ្វើទុក្ខបុកម្នេញ គំរាមកំហែង ពីសំណាក់ អាជ្ញាធរយួនកន្លងមក។ ជាអកុសល ការព្យាយាមរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមត្រូវបាន ពួក អាជ្ញាធរយួនរារាំងច្រើនដំណាក់ ដោយក្រុមមន្រ្តីអាជ្ញាធរយួនទាំងនោះនិយាយថា បើពលរដ្ឋ និងព្រះ សង្ឃចង់ថ្លែង សារទុក្ខប្រាប់ប្រតិភូសភាអាមេរិក គឺប្រាប់តាមរយៈពួកគេបានហើយ ដែលពួកគេសន្យាថា នឹងនាំយកបញ្ហាទាំងនោះ ទៅប្រាប់ក្រុមសភាអាមេរិក ដែលបានចុះមកទឹកដីកម្ពុជាក្រោម ។
ដោយមើលឃើញការធ្វើទុក្ខបុកម្នេញ គំរាមកំហែងចាប់ព្រះសង្ឃដាក់គុក រឹបអូសយកដីធ្លីស្រែចំ ការប្រជាពលរដ្ឋ និងទង្វើរំលោភបំពានសិទ្ធិមនុស្ស និងសេរីជំនឿសាសនាដ៏គឃ្លើនរបស់របបដឹកនាំកុម្មុយ និស្ត បណ្តាលឲ្យប្រជាពល រដ្ឋខ្មែរក្រោមក្នុងខេត្តមាត់ ជ្រូក និងខេត្តឃ្លាំង ក្រោកឡើងធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋាភិបាលយួនជាញឹកញាប់ ។ ជាពិសេសគឺការក្រោកឡើងបាតុកម្មដោយសន្តិវិធី របស់ព្រះសង្ឃ សមណៈនិស្សិតជនជាតិដើមខ្មែរក្រោម ប្រមាណជាង ២០០ អង្គ នៅក្នុងខេត្តឃ្លាំងកាលពីថ្ងៃទី ៨ កុម្ភៈ ទាមទារឲ្យអាជ្ញាធរ នៃរដ្ឋការយួន ដែលមាន ង្វៀង មិញទ្រីត ប្រធានរដ្ឋ និងង្វៀង តឹងយុង នាយករដ្ឋមន្រ្តី គោរពសិទ្ធិមនុស្ស និងជំនឿសាសនា នៅកម្ពុជាក្រោម ។ ប៉ុន្តែផ្ទុយមកវិញ ពួកទមិឡឥតសាសនាទាំងនោះ បានចាប់ផ្សឹកព្រះសង្ឃដែលដឹកនាំក្បួនបាតុកម្មប្រមាណ១៩អង្គ ហើយបច្ចុប្បន្ន មានព្រះសង្ឃចំនួន ៥ អង្គកំពុងជាប់ពន្ធនាគារដោយចោទប្រកាន់ពីបទបង្ករអសន្តិសុខ និងបំបែកបំបាក់សាមគ្គីម៉ឺនឆ្នាំស្អីគេនោះ រវាងប្រទេសកម្ពុជានិងយៀកណាម ៕.
Like this:
Like Loading...