ប្រជាកសិករខ្មែរក្រោម ឡើងតវ៉ារឿងដីធ្លីនៅខែត្រព្រែកឬស្សី

អស់លោកអ្នកនាង និងប្រិយមិត្ត ជាទីគោរពរាប់អាន ប្រភពពីកម្ពុជាក្រោម បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម នៅថ្ងៃនេះថា ប្រជាកសិករប្រមាណជាង៣០នាក់ តំណាងឱ្យអ្នកភូមិជាច្រើនគ្រួសារ នៅស្រុកឡុងភូ ខែត្រឃ្លាំង បាននាំគ្នាធ្វើដំណើរទៅកាន់ ការិយាល័យក្រសួងជនជាតិ នៅទីក្រុងព្រែកឬស្សី ដើម្បីតវ៉ាទាមទារដីធ្លី របស់ពួកគាត់ ដែលត្រូវរដ្ឋអំណាចយួនរឹបអូសយកទៅធ្វើជាកម្មសិទ្ធិរបស់រដ្ឋ និងចែកឱ្យជនជាតិយួនគ្នា គេ ដោយគ្មានសងសំណង ឬប្រាក់សម្រាប់ថ្លៃដីនោះឡើយ។ ប្រជាកសិករខ្មែរក្រោម ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងព្រែកឬស្សី បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា រឿង រ៉ាវដីធ្លីដែលត្រូវរដ្ឋអំណាចយួនរឹបអូសយកនោះ ពួកគាត់បានដាក់ពាក្យប្តឹងទៅអាជ្ញាធរ គ្រប់ជាន់ថ្នាក់ជាហូរដែរ តែមិនត្រូវបានទទួលការដំណោះស្រាយពីរដ្ឋអំណាចយួនទេ។ ដូច្នេះហើយទើបថ្ងៃនេះ ពួកគាត់កើតទុកមិនសុខចិត្ត ក៍បាននាំគ្នា ធ្វើដំណើរកាត់ស្រុកឆ្លង ខែត្រឡើងទៅម្តងទៀត ដើម្បីដាក់លិខិតស្នាមប្តឹងឱ្យក្រសួងដែនដីរកដំណោះស្រាយ ជូន ពួកគាត់។

សូមបញ្ជាក់ជូនថា លោក វិញ បា ជាសកម្មជនទាមទារដីធ្លី នៅស្រុកឡុងភូ ខែត្រឃ្លាំង ដែលក្រោកតវ៉ារឿងដីធ្លី ក៏ត្រូវបានរដ្ឋអំណាចយួន ចាប់ដាក់ពន្ធនគារ រួចកាត់ ទោសឱ្យជាប់គុកចំនួនពីរឆ្នាំ កាលពីពេលថ្មីៗនេះ។ ទោះជាយ៉ាងណា មិនដឹងថាតើ វាស នាប្រជាកសិករខ្មែរក្រោមប្រមាណជាង៣០នាក់នោះ មិនដឹងថា ត្រូវអាជ្ញាធរយួន ចាប់ដាក់ ឬបង្រ្កាបយ៉ាងណានោះទេ នៅថ្ងៃនេះ។

ដោយឡែក ប្រភពពីសាលាបាលីជាន់ខ្ពស់ ខែត្រឃ្លាំងកម្ពុជាក្រោម បានត្អូញត្អែរ ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម នៅថ្ងៃនេះថា ការឆាន់ចង្ហាន់សព្វថ្ងៃមិនបានគ្រប់គ្រាន់ ឡើយ បន្ទាប់ពីអាជ្ញាធរយួន ហាមឃាត់មិនឱ្យព្រះសង្ឃ ចេញទៅបិណ្ឌបាត្រ ដូចកាល មុនៗ ពីព្រោះចង្ហាន់ដែលរដ្ឋគេតម្រូវឱ្យរាល់ថ្ងៃនោះ គឺឆាន់ មិនគ្រប់គ្រាន់ទេ ហើយថែម ទាំងកាត់លុយពីសមណៈនិស្សិត ដើម្បីយកថ្លៃចង្ហាន់នោះ ទៀតផង។ ព្រះសង្ឃមួយអង្គ សូមមិនបញ្ចេញព្រះនាម បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ការរៀនសូត្រសព្វថ្ងៃគឺ រៀនវិញ្ញាសារយួនច្រើនជាងខ្មែរ។

សូមជំរាបជូនថា បន្ទាប់ពីសមណនិស្សិតសាលាបាលីជាន់ខ្ពស់ ខែត្រឃ្លាំង ជាង ២០០អង្គ នាំគ្នាចេញធ្វើបាតុកម្មអហឹង្សា ដើម្បីទាមទារសិទ្ធិសេរី និងជំនឿសាសនា កាលពីថ្ងៃទី ៨ កុម្ភៈ ឆ្នាំ២០០៧មក រដ្ឋាភិបាលអាណានិគមយួន បានចេញបទបញ្ជាហាម មិនឱ្យសមណៈនិស្សិតសាលាបាលីជាន់ខ្ពស់ និមន្តចេញទៅទ្រង់បិណ្ឌបាត្រឡើយ រហូត មកទល់សព្វថ្ងៃនេះ។

.