លោកយាយ សឺង ធីថែម កើតឆ្នាំ ១៩១១ ត្រូវជាប្អូនស្រីពៅរបស់បណ្ឌិត សឺង ង៉ុកថាញ់ ដែលមានដើម កំណើត នៅភូមិគគីរក្រៅ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម (បច្ចុប្បន្នយួនៈ Ấp Kỳ La xã Hòa Thuận huyện Châu Thành tỉnh Trà Vinh) សព្វថ្ងៃរស់ នៅប្រទេសកម្ពុជា បានទទួលមរណភាពហើយ ក្នុងជន្មានយុ ១០២ ឆ្នាំ នៅវេលាព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១១ កន្លងទៅនេះ ។ សពត្រូវបានយកទៅដំកល់ នៅវត្ត សំរោងអណ្តែត ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើ ពិធីបុណ្យទៅតាមប្រពៃណី ព្រះពុទ្ធសាសនា។ លោកយាយ សឺង ធីថែម ជាបុត្រី ពៅរបស់លោក សឺង ណែវ និងលោកស្រី ថាច់ ធី តុប ។ លោក សឺង ណែវ ជាអតីងអភិបាលខេត្តព្រះត្រពាំង សម័យអាណានិគមបារាំង ។ លោកយាយ សឺង ធីថែម មានបងប្អូនប្រុស ស្រី រួមផ្ទៃ ចំនួន ៧ នាក់គឺ៖
1. លោក សឺង ថាយ ស៊ុន (បងប្រុស)
2. លោក សឺង ថាយ ហ្វៀន (បងប្រុស)
3. អ្នកស្រី សឺង ធី ចាវ (បងស្រី)
4. អ្នកស្រី សឺង ធី សឹម (បងស្រី)
5. លោកបណ្ឌិត សឺង ង៉ុក ថាញ់ (បងប្រុស)
6. លោក សឺង ថាយ ង្វៀង (បងប្រុស)
7. គឺ លោក យាយ សឺង ធី ថែម ។
សូមបញ្ជាក់ថា លោកយាយ សឺន ធីថែម នៅមានបងប្រុស ស្រីរួមឱពុក ម្តាយទីទៃ ៣ នាក់ទៀត ដែលត្រូវជាកូនរបស់ភរិយា ១ នៃលោកអភិបាលខេត្ត សឺងណែវ ។ ក្រោយពីភរិយា ១ មានជម្ងឺស្លាប់ ទើបលោកអភិបាលខេត្តសឺងណែវ បានរៀប មង្គលការជាមួយលោកយាយ ថាច់ ធី តុប ត្រូវជា ម្តាយ លោកយាយ សឺន ធី ថែម។ លោកយាយ សឺង ធីថែម បានដឹកនាំ កូនចៅ ទៅរស់នៅព្រះរាជាណាចក្រ កម្ពុជា តាំងពីទសវត្ស ៨០ រហូតដល់បច្ចុប្បន្ន។
លោកយាយ សឺង ធីថែម បានទទួលមរណភាពដោយជរាពាធ ក្នុងជន្មានយុ ១០២ ឆ្នាំ នៅវេលាព្រឹកថ្ងៃ ទី០២ ខែមករា ឆ្នាំ ២០១១ ។ នៅថ្ងៃទី០២, ខែមករានេះ សពរបស់ លោកយាយត្រូវបាន កូន ចៅ និងសាច់ញាតិ យកទៅដំកល់ធ្វើបុណ្យបូជាសព ទៅ តាមប្រពៃណី ព្រះ ពុទ្ធសាសនា នៅវត្តសំរោងអណ្តែត ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការនិមន្ត អញ្ជើញចូលរួម កាន់ទុក្ខ និងបំពេញកុសល ពីសំណាក់អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា ព្រម ទាំងញាតិមិត្តជិតឆ្ងាយ យ៉ាងអធិកអធមផងដែរ។
បណ្ឌិត សឺង ង៉ុកថាញ់ (ភាសាអង់គ្លេសៈSon Ngoc Thanh , ភាសាយួនៈ Sơn Ngọc Thành)កើតឆ្នាំ ១៩០៨ ស្លាប់ ១៩៧៧ នៅក្នុងគុកជីវ៉ា (Chí Hòa) របស់បក្សកុម្មុយ និស្តយួន ។ ជាអតីតនា យករដ្ឋមន្រីខ្មែរឆ្នាំ ១៩៤៥ និង ១៩៧២ ,ជាអតីតប្រមុខចលនា ខ្មែរសេរី និង កងកម្លាំងពិសេសខ្មែរ និងជាអ្នកបានបង្កើតសារព័ត៌ មានជាភាសាខ្មែរ មុនដំបូងនៅកម្ពុជាឈ្មោះ«នគរវត្ត»នាឆ្នាំ១៩៣៦៕
ប្រភព៖ សារព័ត៌មាន ព្រៃនគរ