Repost: បុណ្យអាមេរិកាំង ថែង្ស គីវិង (THANKSGIVING)

Thanksgiving គឺជាបុណ្យធ្វើឡើង នៅសហរដ្ឋ អាមេរិក នៅថ្ងៃព្រហស្បត៍ទី ៤ នៃខែវិច្ឆិកា ដែលឆ្នាំនេះ គឺចំលើ ថ្ងៃទី ២២ ខែវិច្ឆិកា។ បុណ្យនេះ ត្រូវបាន ប្រកាស ជាបុណ្យប្រពៃណីរបស់សហរដ្ឋ តាំងពីឆ្នាំ ១៨៦៣ នៅពេលសង្គ្រាមស៊ីវិល ដែលលោក ប្រធានាធិបតី អាប្រាហាម លិនកុន បានប្រកាស ឡើងជាបុណ្យជាតិ។ គឺជាថ្ងៃបុណ្យជាតិ ដែលមាន ប្រជាប្រីយភាព នៅសហរដ្ឋអាមេរិក ក្នុងចំណោម បុណ្យជាតិទាំងឡាយ ដូចជាបុណ្យ គ្រីសស្មាស់ និងបុណ្យចូលឆ្នាំសាកលជាដើម។

ព្រឹត្តិការណ៍ដែលគេបានឱ្យឈ្មោះថា First Thanksgiving ឬThanksgiving ទី១ បានត្រូវប្រារព្ធឡើង ដើម្បីសំដែងនូវការដឹងគុណចំពោះព្រះ ដែលបានបង្ហាញផ្លូវពួកគេទៅរកទីមានសុវត្ថិភាព ក្នុងពិភពថ្មីមួយ។ បុណ្យ Thanksgivingទី១ បានធ្វើឡើងវេលាបីថ្ងៃ ដោយផ្តល់ជាម្ហូបអាហារគ្រប់គ្រាន់ចំពោះអ្នកធម្មយាត្រាទាំង ១៣នាក់ និងជនជាតិដើមអាមេរិកំាង៩០នាក់។ ម្ហូបអាហារនោះមានត្រី ក្តាមខ្យង សត្វស្លាបមាន ទា ទាព្រៃ ក្ងាន មាន់បារាំង និងផ្លែឈើ បន្លែល្ពៅ។ល។

ប្រវត្តិរបស់បុណ្យ Thanksgiving

ឯកសារទីមួយនៃពិធីជប់លៀង Thanksgiving ធ្វើឡើងនៅលើដែនដីជាកម្មសិទ្ធរបស់សហរដ្ឋអាមេរិក ដោយជនជាតិអែស្បាញ៉ុល នៅសតវ្តរ៍ទី១៦។ កិច្ចប្រារព្វពិធីThanksgivingបានក្លាយទៅជាទំនៀមធម្មតានៅ ទីកន្លែងដែលទៅជាCommonwealth Virginia តាំងពីដើមឆ្នាំ១៦១០។

នៅថ្ងៃទី៤ខែធ្នូឆ្នាំ១៦១៩ អ្នកដំណើរ៣៨នាក់ជាតិអង់គ្លេសបានទៅដល់ Berkeley Hundred ដែល មានផ្ទៃដីជាងបីហិកតា នៅភាគខាងជើងនៃស្ទឹង James River ជិត Herring Creekតំបន់ដែលត្រូវស្គាល់ថា Charles Citie ដែលនៅទីនោះ អ្នកតាំងទីលំនៅអចិន្ត្រៃដំបូងនៃរដ្ឋអាណានិគម Virginia នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៦០៧។

ធម្មនុញ្ញរបស់ក្រុមមនុស្សបានតម្រូវថា ថ្ងៃដែលបានទៅដល់ទឹកដីនោះត្រូវតែបានរំព្ញក ថាជាថ្ងៃបុណ្យ ដឹងគុណ។ ម្ហូបជាពិសេសជាប្រពៃណីក្នុងពិធីបុណ្យនេះ គឺការទទួលទានមាន់បារាំងដែលភាសាអង់គ្លេសហៅថា Turkey ដោយញាត់គ្រឿងគ្រៅចូលក្នុងពោះមាន់ដែលធ្វើរួច ហើយអាំងឬដុត ជាមួយនឹងបន្លែផ្លែឈើប្រចាំរដូវ ដូចជាផ្លែល្ពៅនិងដំឡូងវារជាដើម ព្រោះនៅរដូវនេះសហរដ្ឋអាមេរិកក៏កំពុងតែសម្បូរល្ពៅនិងដំឡូងវារដូចនៅ ស្រុកខ្មែរដែរ។ គឺម្ហូបនេះហើយ ដែលជនជាតិដើមអាមេរិកាំង បានផ្តល់ជូនដល់អ្នកធ្វើដំណើរថ្មី ពីទ្វីបអឺរ៉ូបដែលមក ដល់ទឹកដីរបស់ខ្លួន។ បន្ទាប់មក ជនជាតិដើមឈ្មោះ ស្កានតូស ដែលចេះភាសាអង់គ្លេសខ្លះ ក៏បានបង្រៀនដល់ អ្នកចំណូលថ្មីពីអឺរ៉ូប ដែលមក នៅជាមួយក្រុមកុលសម្ព័ន្ធ Wampanoag (គឺពួកព្នង ជាជនជាតិដើម អាមេរិកាំង) នៅដំបន់ Plymouth ឱ្យចេះដាំពោតនិងចេះចាប់អន្ទង់ និងធ្វើជាអ្នក បកប្រែភាសា។ បន្ថែមលើនោះទៀត នៅរដូវត្រជាក់ ពួកកុលសម្ព័ន្ធ Wampanoag ក៏បានប្រគល់ឃ្លាំងស្បៀង ទៅឱ្យពួកអ្នកដំណើរថ្មី នៅពេលដែលស្បៀងដែលពួក គេនាំមកជាមួយពីប្រទេសអង់គ្លេស ជិតអស់ទៅ។ នៅ Plymouth រដ្ឋ Massachssetts ពួកអ្នកចំណូលថ្មីក៏បាន កំណត់យកថ្ងៃមួយ ដើម្បីធ្វើពីធីអបអរ ចំពោះភោគផលដំណាំ ដែលគេប្រមូលបាន ពីការដាំដុះជាលើកទីមួយ នៅឆ្នាំ ១៦២១។

នៅថ្ងៃទី៣ ខែតុលាឆ្នាំ១៧៨៩ ប្រធានាធិបតីអាមេរិកាំង George Whashingtonបាននធ្វើសេចក្តី ប្រកាស និងបង្កើតបុណ្យThanksgivingទីមួយ ជាបុណ្យជាតិ កំណត់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ឆ្លងតាមសេចក្តី សម្រេចរបស់សភាអាមេរិកំាង។

នៅថ្ងៃបុណ្យជាតិអាមេរិកាំងដ៏សំខាន់និងមានប្រជាប្រីយនេះ ក្រុមគ្រួសារញាតិមិត្តក៏ដូចជាពួកសិស្សា នុសិស្សពីសាលានានា ដែលបែកឃ្លាតពីគ្នាទៅរៀនសូត្រនិងប្រកបការងារឆ្ងាយៗ តែងមានឱកាសវិលត្រឡប់ មកជួបជុំគ្រួសាររបស់ខ្លួន មិនខុសពីបុណ្យភ្ជុំបិណ្ឌនៅប្រទេសកម្ពុជានិងនៅកម្ពុជាក្រោមដែរ។ ដោយថ្ងៃបុណ្យ ចំលើថ្ងៃព្រហស្បត៍ រដ្ឋាភិបាលក៏មានច្បាប់អនុញត្តិឱ្យ អ្នកធ្វើការអាចឈប់សម្រាកបន្តដល់ថ្ងៃសុក្រភ្ជាប់ថ្ងៃសៅរ៍ និងអាទិត្យ ជាឱកាសដែលការធ្វើដំណើរវិលរកគ្រួសារ បណ្តាលឱ្យផ្លូវចរាចរណ៍និងជើងហោះហើររបស់អាកាស យានមានភាពមមាញឹកកកស្ទះជាងពេលណាៗទាំងអស់។

ដោយលែក ជនជាតិខ្មែរដែលភៀសខ្លួនពីប្រទេសកម្ពុជា និងពីកម្ពុជាក្រោម ដែលបានតាំងទីលំនៅច្រើន ជាងគេនៅរដ្ឋកាលីហ្វ័រនីញ៉ានៃសហរដ្ឋអាមេរិក ក៏ដូចជាខ្មែរនៅតាមរដ្ឋដ៏ទៃទៀត កំពុងតែមមាញឹកក្នុងការរៀបចំ ផ្សំគ្រឿងដុតមាន់ turkey ដែរ ដូចពាក្យចាស់បុរាណបានពោលថា <<ចូលស្ទឹងតាមបត់ ចូលស្រុក តាមប្រទេស>> និងគឺជាការទទួលយកទំនៀមទម្លាប់ប្រពៃណីថ្មីរបស់ជនជាតិអាមេរិកាំងខ្លះទៀត។ ដោយមុន នឹងទទួលទានអាហារ សមាជិកគ្រួសារសុទ្ធតែបានរំព្ញកដល់អ្នកដែលមានគុណចំពោះខ្លួន នេះគឺជាកាយវិការ ដឹងគុណចំពោះ កុលសម្ព័ន្ធជនជាតិដើមអាមេរិកាំងលើទឹកដីដែលខ្លួនបានមកជ្រក ដឹងគុណចំពោះរដ្ឋាភិបាល ដែលបានផ្តល់ ទឹកដីទីកន្លែងលំនៅដ្ឋាន ព្រមទាំងសិទ្ធិសេរីភាព និងលិទ្ធិប្រជាធិបតេយ្យដ៏ពេញលេញបរិបូណ៌ សម្រាប់ជីវិតថ្មី ដោយនៅតែរក្សា បាននូវទំនៀមទម្លាប់ប្រពៃណីដើមរបស់ខ្លួនផងដែរ។ គឺមានតែរដ្ឋាភិបាល កុម្មុយនិស្តយួនទេ ដែលធ្វើដំណើររុករានទន្រ្ទានវាតទឹកដី តាំងទីលំនៅលើទឹកដីខ្មែរនៅកម្ពុជាក្រោមហើយ មិនគ្រាន់តែមិនដឹងគុណ ចំពោះខ្មែរក្រោមជាម្ចាស់ទឹកដីប៉ុណ្ណោះទេ ថែមទាំងព្យាយាមគ្រប់មធ្យោបាយ ដើម្បីរំលាយពូជជាតិខ្មែរ ព្រមទាំង ទំនៀមទម្លាប់ប្រពៃណីសាសនា ឱ្យរលាយសាបសូន្យទៅវិញទៀតផង។ ដោយ៖ សឺង សម្រេច/VOKK