បុណ្យវិសាខបូជាអន្តរជាតិ នៅប្រទេសកាណាដា

គណៈកម្មការ​សាសនា​អន្តរជាតិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បាន​ចូល​ពិធីបុណ្យ​វិសាខបូជា​អន្តជាតិ​មួយ​ដែល​រៀបចំ ដោយ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៣៨ វត្ត នៅ​ទីក្រុង Toronto ប្រទេស​កាណាដា និង មាន​មនុស្ស​ចូលរួម​ប្រមាណ​ជាង ៣០០០ នាក់ ។ ពិធី​នេះ ធ្វើឡើង​ដើម្បី​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កាណាដា ទទួលស្គាល់​ថ្ងៃ​វិសាខបូជា ជា​ថ្ងៃ​សម្រាក់​ជា​ផ្លូវការ​របស់​រដ្ឋ ។ ក្រៅពីនេះ គណៈកម្មការ​សាសនា​អន្តរជាតិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏មាន​គម្រោង​នឹងធ្វើ​មហាសន្និបាត​សង្ឃ​ខ្មែរក្រោម មួយ ដើម្បី​ជួបជុំ​ព្រះសង្ឃ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស នៅក្នុង​ខែមិថុនា នេះ ។​

ព្រះតេជព្រះគុណ ធីធី ធម្មោ ចូលរួបមហាសន្និបាតវិសាខបូជាអង្គការសហប្រជាជាតិ រៀបចំនៅថ្ងៃ កាលពីខែឧសភា ឆ្នាំ ២០១២ ។ រូបថត៖ ថាច់ ប្រីជា គឿន
ព្រះតេជព្រះគុណ ធីធី ធម្មោ ចូលរួបមហាសន្និបាតវិសាខបូជាអង្គការសហប្រជាជាតិ រៀបចំនៅថ្ងៃ កាលពីខែឧសភា ឆ្នាំ ២០១២ ។ រូបថត៖ ថាច់ ប្រីជា គឿន

លោក ថាច់ រដ្ឋា នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានធ្វើ​កិច្ចសន្ទនា​ជាមួយនឹង ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ នាយក​គណៈកម្មការ សាសនា​អន្តរជាតិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពី​បញ្ហា​នេះ​ដូចតទៅ​៖​

ភាគ ១

ចម្លងទុក

ភាគ ២

ចម្លងទុក