បុណ្យបញ្ចុះសីមា វត្តសិលាទ្រ (ថ្មទល់)

វត្តសិលាទ្រថ្មទល់ (ថ្មទល់) ឋិតនៅក្នុងសង្កាត់ទី ៩ ទីរួមខេត្តព្រះត្រពាំង ដែនដីកម្ពុជា ក្រោម ប្រារព្ធពិធី បុណ្យបញ្ចុះសីមាសម្ពោធិ៍ឆ្លងព្រះវិហារ ដែលទើបតែ បានកសាងសម្រេច ជាស្ថាពរបន្ទាប់ពីព្រះវិហារចាស់ បានបាក់បែកទ្រុឌទ្រោម។ កម្មវិធីបុណ្យមួយនេះ មានរយៈពេល ៣ ថ្ងៃគឺ៖ ថ្ងៃចូលបុណ្យ

  • រាត្រីថ្ងៃសុក្រ ១៥ កើត ខែមាឃ ឆ្នាំខាលទោស័ក ព.ស. ២៥៥៤ ត្រូវ នឹងថ្ងៃទី ១៨ ខែកុម្ភៈ គ.ស.២០១១ ទទួលភ្ញៀវព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលបាននិមន្ត និងអញ្ជើញមកពីខេត្តនានា នៅដែនដីកម្ពុជាក្រោម
  • ថ្ងៃ សៅរ៍ – អាទិត្យ ០១ – ០២ រោច ខែមាឃ ឆ្នាំខាលទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃទី ១៩-២០ ខែកុម្ភៈ គ.ស.២០១១
  • កាត់ឫស្សសីមា
  • រាត្រីថ្ងៃ អាទិត្យ ០២ រោច ខែមាឃ ឆ្នាំខាលទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ គ.ស.២០១១
  • ពហុទេវាឆ្លងបុណ្យ
  • ព្រឹកថ្ងៃ ច័ន្ទ ០៣ រោច ខែមាឃ ឆ្នាំខាលទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ គ.ស.២០១១
  • វត្តសិឡាវត្តសិលាទ្រ (ថ្មទល់) ត្រូវបានកសាងឡើងក្នុង ព.ស.២០៦២ គ.ស.១៥១៩ ឋិតនៅភូមិថ្មទល់ ឃុំកំពង់ទូក ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង តែបច្ចុប្បន្ន អាជ្ញាធរវៀត ណាមបានប្តូររដ្ឋបាលភូមិសាស្ត្រជាថ្មី គឺវត្តសិលាទ្រថ្មទល់ ឋិតនៅក្នុង សង្កាត់លេខ ៩ ទីរួមខេត្តព្រះត្រពាំង (ភាសាយួនៈPhuong 9 Thi Xa Tra Vinh) ។
    វត្តសិលាទ្រ (ថ្មទល់) មានៈ
    ព្រះឧបជ្ឈាយ៍ ព្រះនាម ថាច់ សើ
    ព្រះចៅអធិការ ព្រះនាម ថាច់ សៅរ៍
    ព្រះចៅអធិការរង ព្រះនាម ថាច់ ច្រឹង

    .