កាលពីថ្ងៃទី ២៤ កុម្ភៈ ២០១១ វត្តព្រែកពិន្ទង មាស ដែលស្ថិត នៅស្រុកកំពង់ធំ ខេត្តឃ្លាំង កម្ពុជាក្រោម បានប្រារព្វពិធីបុណ្យបញ្ចុះ សីមា។ វត្តព្រែកពិន្ទង មាស ដែលបានកសាង ឡើងដំបូង នៅគ្រិស្តសករាជ ១៨៦៣។ ចំណែកព្រះវិហារថ្មី ដែលបានរៀបចំបញ្ចុះ សីមានេះ គឺចាប់ផ្តើមកសាងឡើង តាំងពីថ្ងៃទី ០១មករា ឆ្នាំ ២០០៦ រហូតមកទល់ នឹងថ្ងៃនេះ គឺមានរយៈពេល ៥ឆ្នាំ។ កម្មវិធីចូលបុណ្យ ចាប់ពីថ្ងៃ ៦រោច ខែមាឃ រហូតដល់ថ្ងៃ ៨រោច ខែមាឃ ដែលត្រូវ នឹងថ្ងៃទី ២៤រហូតដល់ថ្ងៃទី ២៦ កុម្ភៈ ២០១១។ យោងតាមគណៈកម្មការបុណ្យ បានឲ្យដឹងថា នឹងមានទទួលភ្ញៀវ មកពីគ្រប់ចតុទិស ទូទាំងខេត្ត និងតាមបណ្តាខេត្តនានា ទូទាំងកម្ពុជាក្រោម។ ព័ត៌មានលំអិត សូមស្តាប់លោក ហៅ ឈួនលីរាការណ៍៖ .