កាលពីថ្ងៃទី ២២ មេសា ២០១១ វត្តទុំពូងក្រោម ដែលស្ថិត នៅស្រុកស្វាយទង ខេត្តខេត្តមាត់ជ្រូក កម្ពុជាក្រោម បានប្រារព្វពិធីបុណ្យបញ្ចុះសីមា។ វត្តទុំពូងក្រោម ដែលបានកសាង ឡើងដំបូង នៅគ្រិស្តសករាជ ១៩៤២។ កម្មវិធីចូលបុណ្យ ចាប់ពីថ្ងៃ ៤រោច ខែចេត្រ រហូតដល់ថ្ងៃ ៧រោច ខែចេត្រ ឆ្នាំថោះ ត្រីស័ក ព.ស. ២៥៥៤ ដែលត្រូវ នឹងថ្ងៃទី ២២រហូតដល់ថ្ងៃទី ២៥ មេសា ២០១១។ យោងតាមគណៈកម្មការបុណ្យ បានឲ្យដឹងថា នឹងមាន ទទួលភ្ញៀវ មកពីគ្រប់ចតុទិស ទូទាំងខេត្ត និងតាម បណ្តាខេត្តនានា ទូទាំងកម្ពុជាក្រោម។ ដើម្បីជ្រាប ព័ត៌មានឲ្យកាន់តែច្បាស់បន្ថែមទៀត នាទីគ្រួសារយើង សូមលើកយកកិច្ចសន្ទនា នៃភ្នាក់ងារវិទ្យុសំឡេងកម្ពុជាក្រោម ដូចតទៅ៖