ទីក្រុងមូដែសតូ៖ បុណ្យទក្ខិណានុប្បទាន ជូនចំពោះ វីរសមណ និងវីរជនអ្នកស្នេហាជាតិ

ដើម្បីគោរពវិញ្ញាណក្ខ័ន្ធអ្នកស្នេហាជាតិខ្មែរគ្រប់ជំនាន់ យើងខ្ញុំទាំងអស់គ្នា សមាជិក-កា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងមូដែសតូ (Modesto) បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធពិធី បុណ្យទក្ខិណានុប្បទាន ជូនចំពោះវិញ្ញាណក្ខ័ន្ធ វីរសមណ និងវីរជន អ្នកស្នេហាជាតិខ្មែរ-ខ្មែរក្រោម គ្រប់ជំនាន់ ដែលបានស្លាប់ក្នុងបុព្វហេតុជាតិនៃយើង។ អាស្រ័យហេតុនេះ យើងខ្ញុំជាគណៈកម្មការបុណ្យ សូមគោរពអញ្ជើញ លោក លោកស្រី និងបងប្អូនជនរួមជាតិជិតឆ្ងាយ ចូលរួមញុំាងពិធី បុណ្យទក្ខិណានុប្បទាន ឱ្យបានច្រើនកុះករ រួចអនុមោទនាយកកុសលរៀងៗខ្លួន កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់៖ លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម អញ្ជើញចូលរួមជាវាគ្មឹនកត្តិយស និងថ្លែងអំពីកម្មភាព នៃចលនា តស៊ូ របស់សហព័ន្ធខ្មែរកម្ពុ ជាក្រោម ក្នុងពិធីបុណ្យនោះផងដែរ។

កម្មវិធីបុណ្យនិងទីកន្លែង

– ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ ២០១៣ (Saturday, March 16, 2013)

– ពីម៉ោង 9:00AM—2:00PM ជួបជុំញាតិមិត្តជិតឆ្ងាយ, ប្រារព្ធសាសនកិច្ច, វេរភត្ត និង ដារបង្សុកូល ជូនវិញ្ញាណក្ខ័ន្ធវីរជនអ្នកស្នេហាជាតិ រួចពហូទេវាជាកិច្ចឆ្លងបុណ្យ។

  • ទីកន្លែង៖  1019 Hackett Rd. Ceres, CA 95307. Tel: (209) 202-8648

អ្នកផ្តើមបុណ្យ

-លោក ចៅ មួង និងគ្រួសារ

-លោក លី យ៉ាង និងគ្រួសារ

-សមាជិក-កា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក្រុងមូដែសតូ

—————————————————————

ព័ត៌មានបន្ថែម៖  Muon: (209) 202-8648

Ly Dang (209) 404-2640