បុណ្យទក្ខិណានុប្បទាន ជូនចំពោះ វីរៈសមណៈ វីរៈជន វីរៈនារីគ្រប់ជំនាន់

ដើម្បីគោរពវិញ្ញាណក្ខ័ន្ធអ្នកស្នេហាជាតិខ្មែរគ្រប់ជំនាន់ យើងខ្ញុំទាំងអស់គ្នា ជាសប្បុរសជន នៅទីក្រុងស្តុកតុន បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធពិធី បុណ្យទក្ខិណានុប្បទាន ជូនចំពោះវិញ្ញាណក្ខ័ន្ធ វីរៈសមណៈ វីរៈជន វីរៈនារីអ្នកស្នេហាជាតិខ្មែរ-ខ្មែរក្រោម គ្រប់ជំនាន់ ដែលបានពលីកាយ ក្នុងបុព្វហេតុជាតិ និងសាសនា នៃយើង។
អាស្រ័យហេតុនេះ យើងខ្ញុំជាគណៈកម្មការបុណ្យ សូមគោរពអញ្ជើញ លោក លោកស្រី និងបងប្អូនជនរួមជាតិជិតឆ្ងាយ ចូលរួមញុំាងពិធី បុណ្យទក្ខិណានុប្បទាន ឱ្យបានច្រើនកុះករ រួចអនុមោទនាយកកុសលរៀងៗខ្លួន កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់៖ លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានអញ្ជើញចូលរួមជាកត្តិយស និងថ្លែងអំពី បច្ចុប្បន្នភាពខ្មែរក្រោម លើឆាកអន្តរជាតិ និងលទ្ធផល នៃកិច្ចប្រជុំស្តីពី ការរើសអើងពូជសាសន៍ នៅអង្គការសហប្រជាជាតិ នាទីក្រុងស្សឺណែវ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ។
កម្មវិធីបុណ្យនិងទីកន្លែង
– ថ្ងៃអាទិត្យ ទី៤ ខែមីនា ឆ្នាំ ២០១២ (Sunday, March 04, 2012)
– ពីម៉ោង 9:00AM—2:00PM ជួបជុំញាតិមិត្តជិតឆ្ងាយ, ប្រារព្ធសាសនកិច្ច, វេរភត្ត និង ដារបង្សុកូល ជូនវិញ្ញាណក្ខ័ន្ធវីរជនអ្នកស្នេហាជាតិគ្រប់ជំនាន់ រួចពហូទេវាជាកិច្ចឆ្លងបុណ្យ។
ទីកន្លែង៖ សមាគមអប្សរា (Apsara) 3830 Alvarado Ave. Stockton, CA 95204.
អ្នកផ្តើមបុណ្យ
-លោក គិម វិលលី (209) 423-8799 -អ្នកស្រី រាំង ណារ៉េន (209) 518-6203
-លោក ហាក់ ញ៉ែត (209) 324-6170 -អ្នកស្រី ថាល់ សឿន
-លោក ជាស ចឿង (209) 227-3451 -លោកយាយ រាំង វ៉ (209) 942-3954
-លោក ដាញ់ ឌៀង (209) 370-5406 -លោកយាយ តាប ឈឿន (209) 463-4767
-អ្នកស្រី សុខយឿន (209) 943-6312 -អ្នកស្រី យ៉ូ ពៅ
-លោក លូ លីនថាយ (408) 771-7937 -លោកយាយ ចាប សុធន