បុណ្យឆ្លង សាលាធម្មសភា និងពុទ្ធាពិសេក វត្តសាមគ្គីរង្សី

មហាសាលាធម្មសភាវត្តសាមគ្គីរង្សី ត្រូវបានកសាង ឡើង ដោយយោងទៅតាម គោលការណ៍របស់សហ ព័ន្ធខ្មែរកម្ពុជាក្រោម ហើយនិងសមារតី សទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទ សប្បុរសជនខ្មែរ ខ្មែរកម្ពុជាក្រោម ទាំងក្នុង និងក្រៅប្រទេស  ក្នុងគោលបំណងសាង ជាមជ្ឈមណ្ឌល បណ្ដុះបណ្ដាលកុសលវិជ្ជាទូទៅ ព្រម ទាំងដម្កល់ទុក ជាសម្បត្តិសេនាសនទាន នាព័ទ្ធសីមា វត្តសាមគ្គីរង្សី ស្ថិតនៅក្នុងភូមិទ្រា ២ សង្កាត់ស្ទឹងមាន ជ័យ ​ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។  ហើយព្រះ មហាថេរនាម ធម្មសទ្ធោ (កាន​ សុផាណារិទ្ធ) បច្ចុប្បន្នព្រះអង្គ ជាប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុ ជាក្រោម ទ្រង់ទទួលបន្ទុកភារកិច្ចសាងសង់ ដោយ ព្រះទ័យប្រឹងប្រែង ជាទីបំផុត។ មហាសាលាធម្មសភា វត្តសាមគ្គីរង្សី ចាប់ផ្ដើមកសាងជាបឋម នៅ ព.ស ២៥៥០ គ.ស ២០០៦ និងជាវិការៈគ្រឿងថ្ម (ឥដ្ឋ) ។ សាលាមានទំហំ បណ្ដោយ ៤៦ ម. ទទឹងសង្ខាង ១៦ ម.និងទទឹងផ្ទៃកណ្ដាល (មាត់ទ្វាចូល) ទំហំ ២០ម. ហើយនឹងកំពស់ ៣ ជាន់ ។

ជាន់ទី ១ (ផ្ទាល់ដី) ជាឧបដ្ឋានសាលា ឯជាន់ ទី ២,៣ ជាសាលារៀន ។  សរសរ ទាំង ១៩ ដើម នៃឧបដ្ឋានសាលា ប្រកបដោយចំឡាក់ផុស នាគព័ន្ធ(នាគផុស) បើកពពារ ភ្នែក មូលក្រឡង់ វិចិត្រចិញ្ចែង ចិញ្ចាច ។ ទ្វារធំទាំងពីរវង់ ក្នុងមួយវង់ ៗ មានទំហំ ៣,៣ម.X៣ម. ជាវិការៈនៃឈើប្រណីត ប្រកបដោយ ចំឡាក់ផុស ទេពប្រណព្យ ចម្រុះដោយ ផ្កាផ្ញី រស់រវើក។ រីឯបង្អួចជាវិការៈកញ្ចក់ គាំទ្រដោយជំរឹងដែកអ៊ីណុក ។ ចំណែក ជណ្ដើរឡើងទៅកាន់ជាន់និមួយៗ បិទដោយឈើប្រណីតរលើបរលង់។

វត្ថុ ដ៏សំខាន់ ជាគ្រឿងលំអ និងជាទីសក្ការៈ ក្នុងឧបដ្ឋានសាលាគឺ៖ ព្រះជីរ៍ថ្មកែវ ១ព្រះអង្គមានទំហំព្រះផ្នេន ២,៩ម. និងកពស់ ២,៩ម. ហើយនិងព្រះពុទ្ធរូបថ្ម ដែលមានកំពស់ ១,៦០ម. និង២ម. ចំនួន ១០០ អង្គ  ទ្រង់ឈរបិណ្ឌបាត្រជាពីរជួរ មុខព្រះភ័ក្រ្តព្រះជីរ៍អង្គធំ ដែលទ្រង់គង់ ត្រាសដឹងក្រោមម្លប់មេកសាខានៃ ដើមពោធិព្រឹក ដែលមានស្លឹកពណ៌មាស ចំនួន ២.៥០០ ស្លឹក និងពណ៌ប្រាក់ចំនួន ២.៥០០ ស្លឹក ដែលលជានិម្មិត្តរូបពុទ្ធសាសនា ៥.០០០ ព្រះវស្សា ។ នៅពីមុខព្រះជីរ៍អង្គធំ មានតម្កល់បាត្រ អ៊ី​ណុក មួយយ៉ាងធំ មានទំហំកំពស់ ១,៥ម. និងមានផ្ចិតប្រវែង ១,២ម.។ មហាបាត្រនេះត្រូវបានដឹកមក ពីប្រទេសចិន។ ក្រៅពីនេះ ក៏នៅមាន វច្ចកុដិ (បង្គន់អនាម័យ) ចំនួន ១០ បន្ទប់ ប្រកបដោយអនាម័យខ្ពស់ ផងដែរ។

មហាសាលាធម្មសភាត្រូវបានធ្វើបុណ្យ ឆ្លង ជាន់ទី​ និងពុទ្ធាពិសេកព្រះជីរ៍  នៅថ្ងៃសៅរ៍ ៩ កើត ខែចែត្រ ព.ស ២៥៥៥ ត្រូននិងថ្ងៃទី ៣១ មីនា ឆ្នាំ ២០១២ ដោយមា​នពុទ្ធបរិស័ទ និង សប្បុរសជន ចូលបំពេញ កុសល ប្រមាណ ជា ១.០០០ នាក់៕