បុណ្យចូលឆ្នាំថ្មី នៅ កម្ពុជាក្រោម ឡងប៊ីច

អាត្មាភាព យើងខ្ញុំជាគណកម្មការ ​និងអាចារ្យសម្រាប់វត្ត មានកិត្តិយសសូមជំរាបជូនអំពី បុណ្យចូលឆ្នាំម្សាញ់ ចំពោះពុទ្ធបរិស័ទ្ធជិតឆ្ងាយទាំងអស់ សូមជ្រាបថា អាត្មាភាព និងយើងខ្ញុំ ទាំងអស់គ្នាបានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ គឺឆ្នាំម្សាញ់ បញ្ចសក្តិ ព.ស.២៥៥៧ ​គ.ស.​២០១៣។

កម្មវិធីបុណ្យ

ពិធីបុណ្យប្រពៃណីនេះ នឹងរៀបចំធ្វើក្នុងរយៈពេលបីថ្ងៃ គឺថ្ងៃសុក្រទី១២ ថ្ងៃសៅរ៍ទី១៣ និងថ្ងៃ អាទិត្យទី១៤ ត្រូវនឹងថ្ងៃ២កើត ៣កើតនិង៤កើតខែចេត្រ ក្នុងបរិវេណមន្ទីរវត្ត ដូចមានអាស័យ-ដ្ឋានខាងលើស្រាប់ តាមកម្មវិធីដូចតទៅៈ

ទាំង៣ថ្ងៃរាល់ល្ងាច ម៉ោង៥ រហូតម៉ោង៨ យប់ នមស្សការសមាទានសីល និង សម្តែង ធម៌ទេសនា។ រាល់ថ្ងៃ ព្រឹកឡើងនិមន្តព្រះសង្ឃដារបង្សុកូល រាប់បាត្រនិងវេរប្រគេនព្រះសង្ឃ ឧទ្ទិសឥទ្ធមនុញ្ញផលដល់ជីដូន-ជីតា​ មាតា-បិតា ស្វាមី-ភរិយា បុត្រា-បុត្រី ព្រមទាំងញាតិការ ទាំងប្រាំពីរសន្តាន ទាំងអស់គ្នា។

អាស្រ័យហេតុដូចជំរាបជូនខាងលើនេះ អាត្មាភាពនិងយើងខ្ញុំទាំងអស់គ្នា សូមគោរព អញ្ជើញញាតិមិត្តជិតឆ្ងាយ សូមមេត្តាចូលរួមឲ្យបានច្រើនកុះករកុំបីខានឡើយ។សូមអរគុណ។

ទាក់ទងៈព្រះតេជព្រះគុណ អ៊ុក ប៊ុនធឿន 562-879-7314 លោក កៀន រម្មណី  562-253-6575 លោក ង៉ូ និន 626-383-2407 ថាច់ចន 714-273-1432 ថាច់ សាធ562-852-3236 លោក ដាញ់ឃុត 562 276 5404

CAMBODIAN NEW YEAR CELEBRATION

Friday the 12th, Saturday the 13th, and Sunday the 14th of April, 2013

Start from 10:00 AM to 1:00PM

Please join us to celebrate the Khmer New Year together!…

WAT KAMPUCHEA KROM LONG BEACH

1248 Orange Avenue, Long Beach, California 90813