-យើងខ្ញុំជាគណៈកម្មការសមាគមខ្មែរកម្ពុជាក្រោម រដ្ឋផ្លរីដា សហរដ្ឋអាមេរិក សូមគោរព អញ្ជើញ អស់លោក លោកស្រី ពីគ្រប់មជ្ឈដ្ឋាន ចូលរូមក្នុងពិធីបុណ្យចូលឆ្នាំ ជាប្រពៃណី ខ្មែរតាំងពីបូរាណរៀងមក ពិធីចូលឆ្នាំម្សាញ់ ព-ស ២៥៥៧ ត្រូវនិងថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១៣ ខាងមុខនេះ។ (Saturday, April 06, 2013)
កម្មវិធីបុណ្យ
ពេលព្រឹក៖
-ម៉ោង ៩ព្រឹក ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ
-ម៉ោង ១០ព្រឹក នមស្សការព្រះរតនត្រ័យ
-ម៉ោង ១០និង៣០នាទី សមាទាននិច្ចសីល
-ម៉ោង ១១ថ្ងៃត្រង់ ធ្វើពិធីរាប់បាត្រ, វេរភត្តប្រគេនព្រះសង្ឃ
-ម៉ោង ១២ថ្ងៃត្រង់ ពិធីស្រង់ទឹកព្រះ
-ម៉ោង ១រសៀល អញ្ជើញពុទ្ធបរិស័ទទទួលភោជនាហារ និងជាកិច្ចបង្ហើយបុណ្យ។
ពេលល្ងាច៖
ម៉ោង ៧យប់ ស្វាគមន៍កិត្តិយសជិតឆ្ងាយ និងចូលរួមក្នុងពិធីរាត្រីសមោសរ ជាមួយក្រុម តន្រ្តី យេ យេ រហូតដល់ម៉ោង១២អាធ្រាត្រ។
យើងខ្ញុំនឹងសង្ឃឹមថា អស់លោក លោកស្រី និងចូលរូមយ៉ាងកុះករជាទីបំផុត។
ទីកន្លែង៖ 4880 46th Avenue North, Saint Petersburg, Fl 33714
អ្នកផ្តើមបុណ្យ
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋផ្លរីដា
លោក សឺង សឿង
ប្រធានសមាគមស្រ្តី
អ្នកស្រី គឹម ឡាយ
ប្រធាសមាគមខ្មែរក្រោម រដ្ឋផ្លរីដា
លោក ដាញ់ ពេជ្រ
ព័ត៌មានបន្ថែម៖ (727) 504-5987 ឬ 727) 328-2530