មិត្តអ្នកស្តាប់ជាទីមេត្រី នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ទី ២៩ និង៣០ តុលា ខាងមុខនេះ គណៈកម្មការអាចារ្យ វត្តខេមររង្សី ទីក្រុងសាន់ហូស្សេ នៃរដ្ឋកាលីហ្វ័រញ៉ា ភាគខាងជើង នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បាន រៀបចំធ្វើបុណ្យកថិនទាន សាមគ្កី ដើម្បី ដង្ហែយកទៅវេរប្រគេន ព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សា អស់ត្រ័យមាស (៣ខែ) នៅវត្ត
ចុចស្តាប់ជាសំឡេង
ខេមររង្សី នាទីក្រុងសាន់ហូស្ស។ កម្មវិធីបុណ្យ និងទីកន្លែង៖
-ថ្ងៃសុក្រ ទី ២៩ ខែតុលា ឆ្នាំ២០១០ Friday October 29, 2010)
-ពីម៉ោង 5:00PM¬7:០០PM ជួបជុំញាតិមិត្ត, ពុទ្ធបរិស័ទជិតឆ្ងាយ ប្រារព្ធពិធីនមស្ស ការព្រះរតនត្រ័យ, សមាទាននិច្ចសីល និងនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត។
-ថ្ងៃសៅរ៍ ទី ៣០ ខែតុលា ឆ្នាំ២០១០ Saturday October 30, 201០
-ពីម៉ោង 8:30AM¬2:0០PM ជួបជុំញាតិមិត្ត ប្រារព្ធពិធីពុទ្ធសាសនកិច្ច, រាប់បាត្រ, ដង្ហែអង្គកឋិនទានប្រទក្សិណ៣ជុំ នៅសាលារៀនមុខវត្តខេមររង្សី។ -ពីម៉ោង 4:00PM-9:3០PM រាំកំសាន្តជាមួយនឹងក្រុម សេកមាសតន្រី្ត (Sek Meas Band) កម្មវិធីប្រារព្ធ ឡើងនូវអាសយដ្ឋាន 1594 Cunningham Ave. San Jose, CA 95122 និងសាលា រៀនបឋមសិក្សាមុខវត្តខេមររង្សី។ ជាពិសេសនៅក្នុងកម្មវិធីបុណ្យកថិនទានសាមគ្គីនោះ គណៈកម្មការ និងអាចារ្យវត្ត ក៏បាននិមន្ត ព្រះសង្ឃខ្មែរ នៅទីក្រុងមូដែសតូ. អុកឡែន, សាន់ហូស្សេ, ប្រទេសកម្ពុជា និងព្រះសង្ឃ ជនជាតិស្រីលង្កានិងព្រះសង្ឃឡាវ ចូលរួមអា នុមោទនាបុណ្យកថិនទាននៅថ្ងៃនោះផងដែរ។.