បាតុករ​ប្រមាណ​បួន​ម៉ឺន​នាក់​កំពុង​ ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​​

អ្នកបាតុកម្មប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៣ ។
អ្នកបាតុកម្មប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៣ ។

បាតុករ​ប្រមាណ​បួនម៉ឺ​នាក់​កំពុង​ប្រមូលផ្តុំ​នៅ​ទីលា​ន​ប្រជាធិបតេយ្យ​នៅ​ម៉ោង ​១២ ​ថ្ងៃត្រង់ ខណៈ​ប្រជាជន​នៅតាម​បណ្តាល​ខេត្ត​ផ្សេងៗ​ទៀត​កំពុង​បន្ត​ធ្វើ​ដំណើរ​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ចូលរួម​ហែ​ក្បួន​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ម៉ោង​ពីរ​រសៀល​នេះ ​។​

​បាតុករ​មកពី​តាម​បណ្តា​ខេត្ត និង នៅ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ប្រមូលផ្តុំ ដោយ​អ្នក ខ្លះ​ឈរ​នៅ​ទីលាន​ប្រជាធិបតេយ្យ ខ្លះ​នៅ​ក្បែរ​ស្ថានទូត​អាមេរិក ខ្លះ​ទៀត​នៅ​វត្តភ្នំ​ត្រៀម​ហែ ក្បួន​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រសៀល​នេះ ដើម្បី​ទាមទារ​ឲ្យមាន ការបោះឆ្នោត ឡើងវិញ​ ។​

ទន្ទឹម​នឹង​ប្រជាជន​មួយចំនួ​ន​មកដល់​ទីលាន​ប្រជាធិបតេយ្យ​ហើយ មាន​ប្រជាជន​មួយ ចំនួន​ទៀត កំពុង​ធ្វើដំណើរ​មក​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ នៅ​ម៉ោង​ជាង​១១​ព្រឹក​នេះ ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្អាង និង ស្រុក​អង្គស្នួល​ខេត្តកណ្តាល​រអ៊ូរទាំ​ថា សមត្ថកិច្ច​ពង្រឹង​ការត្រួតពិនិត្យ​សន្តិសុខ នាំឲ្យ​ពួកគាត់​យឺតយ៉ាវ​ក្នុងការ​ធ្វើ​ដំណើរ​មក​ចូលរួម បាតុកម្ម ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ​។​

តាម​គម្រោង​គណបក្ស​សង្គ្រោះ​ជាតិ និង ប្រមូលផ្តុំ​ប្រជាជន​ឲ្យបាន​ប្រមាណប្រាំ​ពីរម៉ឺន នាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ៕