
បាតុករប្រមាណបួនម៉ឺនាក់កំពុងប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យនៅម៉ោង ១២ ថ្ងៃត្រង់ ខណៈប្រជាជននៅតាមបណ្តាលខេត្តផ្សេងៗទៀតកំពុងបន្តធ្វើដំណើរទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមហែក្បួនជាមួយគណបក្សសង្គ្រោះជាតិម៉ោងពីររសៀលនេះ ។
បាតុករមកពីតាមបណ្តាខេត្ត និង នៅរាជធានីភ្នំពេញ ចាប់ផ្តើមប្រមូលផ្តុំ ដោយអ្នក ខ្លះឈរនៅទីលានប្រជាធិបតេយ្យ ខ្លះនៅក្បែរស្ថានទូតអាមេរិក ខ្លះទៀតនៅវត្តភ្នំត្រៀមហែ ក្បួនជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅរសៀលនេះ ដើម្បីទាមទារឲ្យមាន ការបោះឆ្នោត ឡើងវិញ ។
ទន្ទឹមនឹងប្រជាជនមួយចំនួនមកដល់ទីលានប្រជាធិបតេយ្យហើយ មានប្រជាជនមួយ ចំនួនទៀត កំពុងធ្វើដំណើរមកចូលរួមជាមួយគណបក្សសង្គ្រោះជាតិដែរ។ នៅម៉ោងជាង១១ព្រឹកនេះ ប្រជាពលរដ្ឋនៅស្រុកស្អាង និង ស្រុកអង្គស្នួលខេត្តកណ្តាលរអ៊ូរទាំថា សមត្ថកិច្ចពង្រឹងការត្រួតពិនិត្យសន្តិសុខ នាំឲ្យពួកគាត់យឺតយ៉ាវក្នុងការធ្វើដំណើរមកចូលរួម បាតុកម្ម ជាមួយគណបក្សសង្គ្រោះជាតិ ។
តាមគម្រោងគណបក្សសង្គ្រោះជាតិ និង ប្រមូលផ្តុំប្រជាជនឲ្យបានប្រមាណប្រាំពីរម៉ឺន នាក់នៅថ្ងៃអាទិត្យនេះ ៕