បាតុកម្ម ៥ ថ្ងៃ បញ្ចប់ដោយការដុតទង់ជាតិយួន

មេដឹកនាំ បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម សុំទោស​ជា​សាធារណៈ រឿង​ទឹកដី​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ៨ តុលា នេះ បានប្រកាស​ផ្អាក​ធ្វើបាតុកម្ម​ជា​បណ្តោះអាសន្ន ។ បន្ទាប់ពី​រូបលោក បាន​ដឹកនាំ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​វៀតណាម ចាប់ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ៨ ខែតុលា ។​

​សូមបញ្ជាក់ថា ការ​បាតុកម្ម​ក្នុង​រយៈពេល ៥ ថ្ងៃនេះ គឺ​គ្មាន​មន្ត្រី​ស្ថានទូត​វៀតណាម​ណា​ម្នាក់ ចេញមុខ​មក​ដំណោះស្រាយ​ឡើយ ទាក់ទិន នឹង​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម ៕​ រូបថតៈ ស៊ឺន ចែងចើន_DSC0283_DSC0221