ព្រះតេជគុណ អស់លោក នាក់ នាង មិត្ត អ្នកស្តាប់វិទ្យុ សំឡេងកម្ពុជាក្រោម ជាទីគោរពរាប់អាន។ នៅសល់ តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ទិវា ៦២ឆ្នាំនៃថ្ងៃ ដែលបារាំងកាត់ទឹកដីកម្ពុជាក្រោម ប្រគល់ទៅឲ្យ អាណានិគមយួនត្រួតត្រាបន្ត។ ប្រជាជាតិខ្មែរកម្ពុជា ក្រោម គ្រប់ទិសទីតំបន់ បានប្រារព្វបុណ្យបាត់បង់ ទឹកដីកម្ពុជាក្រោម គម្រប់ ៦២ឆ្នាំនេះ តាំងពីខែ ឧសភាមកម្ល៉េះ។ ចំណែកព្រះសង្ឃ និងពុទ្ធបរស័ទ នៅប្រទេសអូស្រ្តាលី ជាពិសេសព្រះសង្ឃ និងពុទ្ធ បរិស័ទ នៅវត្តធម្មារាម រដ្ឋវិចតូរៀ នឹងរៀបចំពិធីបុណ្យបាត់បង់ទឹកដីកម្ពុជាក្រោម គ្រប់ ៦២ឆ្នាំ នាថ្ងៃទី ០៤ មិថុនា ខាងមុខនេះ។ ព្រះតេជគុណ អស់លោក នាក់ នាង នឹងបានជ្រាបអំពីគោលបំណង និងទុក្ខវេទនាអ្វីខ្លះ ដែលខ្មែរកម្ពុជាក្រោម បានរស់ក្រោមនឹមអាណានិគមយួន អស់រយះពេល ៦២ឆ្នាំមកនេះ។ ដើម្បីជ្រាបព័ត៌មាន កាន់តែច្បាស់ទៀតនោះ សហការីនៃវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើបទសម្ភាសន៍ជាមួយ នឹងព្រះតេជគុណ ធម្មរក្ខិតោ លីវ ពៅ ដែលជាព្រះចៅអធិការវត្តធម្មារាម និងជាសង្ឃនាយកនៃសហគមខ្មែរកម្ពុជាក្រោម ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅនេះ៖