បទសម្ភាសន៍ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជុំវិញដំណើរ ទស្សនកិច្ច នៅសហរដ្ឋអាមេរិក ជាលើកទីពីរ

ព្រះតេជគុណ អស់លោក លោកស្រី និងប្រិយមិត្ត ជាទីគោរពរាប់អាន  សមណនិស្សិត-និស្សិត ដែល មានដើមកំណើតខ្មែរកម្ពុជាក្រោម ដោយយល់ឃើញ ថា រាប់ទស្សវត្សរ៍កន្លងមក ហើយនិស្សិតខ្មែរកម្ពុជា ក្រោម ខ្វះភាពកក់ក្តៅ និងធនធានមនុស្ស ដើម្បីជួយ រក្សាការពារ ព្រះពុទ្ធសាសនា វប្បធម៌ អក្សរសាស្រ្ត ប្រពៃណីខ្មែរ ជាពិសេសខ្មែរកម្ពុជាក្រោម បានរួមគ្នា សាមគ្គីបង្កើតជាសមាគម ដែលមានឈ្មោះថា សម្ព័ន្ធសមណនិស្សិតនិស្សិតខ្មែរកម្ពុជាក្រោម នេះ ឡើងគឺ៖ -ប្រមូលផ្តុំសមណនិស្សិត-និស្សិត នឹងចែក រំលែកសុខទុក្ខដល់គ្នា និងគ្នា ទៅវិញទៅមក ព្រមទាំងមិន ឲ្យមានការបែងចែក ហើយចេះជួយគ្នា ឲ្យមាន សីលធម៌ប្រតិបត្តិត្រឹមត្រូវ។
-សហការជាមួយរដ្ឋាភិបាល អង្គការជាតិ អន្តរជាតិ សមាគម ដើម្បីពង្រីកពង្រឹងវប្បធម៌ អក្សរសាស្រ្ត និងព្រះពុទ្ធសាសនា។ គំនិតផ្តួចផ្តើមខាងលើ ជាគោលបំណងដ៏ចម្បងរបស់ សមណនិស្សិត-និស្សិត ខ្មែរកម្ពុជាក្រោម ជាបច្ច័យសម្រាប់ ជាយាន ព្រះសង្ឃនិង បងប្អូនខ្មែរក្រោមតទៅថ្ងៃអនាគត កុំឲ្យអភ័ព្វ ជាពិសេស ខ្មែរនៅកម្ពុជាក្រោម ចង់ចេះ អក្សរខ្មែរត្រូវតែបួស ទើបបានចេះ ហើយគ្មានសាលា ពុទ្ធិកមហាវិទ្យាល័យ និងមហាវិទ្យា ល័យអក្សរសាស្រ្តទេ មានតែនៅតាមវត្តអារាមទេ ដែលជាថ្នាល សម្រាប់បណ្តុះបណ្តាល បងប្អូនខ្មែរកម្ពុជាក្រោម។ ជុំវិញគោលបំណងសំខាន់ៗរបស់សម្ព័ន្ធសមណនិស្សិត និស្សិ តខ្មែរកម្ពុជាក្រោម ដែលមានព្រះតេជគុណ ច័ន្ទ សូផាត ជាប្រធាននៃការដឹកនាំ ហើយកំ ពុងតែធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ជាលើកទីពីរនោះ បានផ្តល់បទសម្ភាស ន៍ជាមួយនឹងលោក ថាច់ សាមី សហការីអ្នកយកពត៌មានវិទ្យុសំឡេងកម្ពុជាក្រោម កាលពីម្សិលមិញ អំពីគោលបំណងនៃសម្ព័ន្ធ សមណនិស្សិតខ្មែរក្រោម  ដូចតទៅ ៖

Texte alternatif

.