បទសម្ភាសន៍ជាមួយលោក ត្រឹន ម៉ាន់រិន ជុំវិញការចូលជួបគណៈកម្មការ សិទ្ធិមនុស្សនៃរដ្ឋសភាអាមេរិក (ភាគ ១)

កាលពីថ្ងៃទី ២៧ កញ្ញា កន្លងទៅថ្មីៗនេះ លោក ត្រឹន ម៉ាន់រិន នាយកផែនការណ៍នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ពិភពលោក បានដឹកនាំគណៈប្រតិភូមួយក្រុម ក្នុងនោះ រួមមានលោក កុក ក្សរ ប្រធានមូលនិធិម៉ុងតៃញ៉ា ចូលជួបគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាអាមេរិក និងគណៈកម្មការអន្តរសាសនា ស្តីអំពីការរំលោភសិទ្ធិ ពលរដ្ឋខ្មែរក្រោម រួមមានករណីប៉ុនប៉ងចាប់ផ្សឹកព្រះភិក្ខុ ថាច់ ធឿន ព្រះពហុសូត្រនៃវត្តសេរីតាសេក ស្រុកជ្រោយញរ ខេត្តឃ្លាំង និងករណីចាប់យុវជនខ្មែរក្រោម ២ នាក់ គឺយុវជន ភិរម្យ និង លី ស នៅចំណុះ ជើងវត្តសេរីតាសេក។

លោក ត្រឹន ម៉ាន់រិន នាយកផែនការណ៍នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ពិភពលោក

ជាមួយគ្នានោះផងដែរ គណៈប្រតិភូក៏បានលើកឡើង អំពីបញ្ហាលោក ចៅ ហេន និង ករណីជនភៀសខ្លួន ខ្មែរក្រោម ដែលកំពុងជ្រកកោន ក្នុងប្រទេសថៃ។ តើលទ្ធផលនៃការជួបជាមួយ នឹងគណៈកម្មការអាមេរិក ទាំងពីរនោះ យ៉ាងណា? សូមស្តាប់កិច្ចសម្ភាសន៍រវាងលោក សឺង សម្រេច និងលោក ត្រឹន ម៉ាន់រិន ដែលមាន ខ្លឹមសារទាំងស្រុង ដូចតទៅនេះ៖