នៅថ្ងៃទី ០៧ ដល់ ថ្ងៃទី ១១ ខែកក្ដដា នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលថ្លែងការណ៍នៅក្នុងវេទិកាយន្តការ អ្នកជំនាញ ស្ដីពី សិទ្ធិជនជាតិដើម (EMRIP) នៅទីក្រុង ហ្សឺណែវ ប្រទេសស្វិស ដើម្បីជម្រាបពីបញ្ហាសិទ្ធិមនុស្សខ្មែរក្រោម នៅកម្ពុជាក្រោម ដល់អង្គ ការសហប្រជាជាតិ ។ ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) ប្រចាំអ៊ឺរុប តំណាងឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ដឹកនាំ ដោយ លោក Joshua Cooper ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលថ្លែងការនៅក្នុងវេទិកានេះ ។


លោក ថាច់ ខេមរា នៃវិទ្យុសំឡេងកម្ពុជាក្រោម កំពុងតែយកព័ត៌មាននៅក្នុងកិច្ចប្រជុំនេះ ធ្វើសេចក្ដីរាយការណ៍មួយ តាមរយៈការ សាកសួររបស់ នាង សឺន ស៊ីវុត្ថា ពីប្រទេសហូឡង់ ដែលមានសេចក្ដីដូចតទៅ៖