បញ្ហា​ខ្មែរក្រោម​ត្រូវបាន​ចោទសួរ​ទៅ​រដ្ឋាភិបាល​វៀតណាម​នៅក្នុង​អង្គការសហប្រជាជាតិ​

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​បញ្ហា​ការរំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ត្រូវបាន​អ្នកជំនាញ​អន្តរជាតិ​តំណាង​ប្រ ទេស​នានា ចោទសួរ​ទៅ​រដ្ឋាភិបាល​វៀតណាម នៅក្នុង​កិច្ចប្រជុំ​លើក​ទី ៥៣ ស្ដីពី កតិកាសញ្ញា​អន្តរជាតិ នៃ​គណៈ ក​ម្មា​ធិ​ការ​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ (Committee on Economic, Social and Cultural Rights) ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល ២ សប្ដាហ៍ ចាប់ពី​ថ្ងៃទី ១០ ដល់ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះ នា កា​រិ​យា ល័យ​អង្គការសហប្រជាជាតិ ប្រចាំ​ទីក្រុង ហ្សឺ​ណែវ​, ប្រទេស​ស្វិ​ស ។

សហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្នុងអង្គការសហប្រជាជាតិ នាទីក្រុង ហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។ រូបថត ថាច់ វាសនា
សហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្នុងអង្គការសហប្រជាជាតិ នាទីក្រុង ហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។ រូបថត ថាច់ វាសនា

​ប្រទេស​វៀតណាម​ត្រូវ​ឆ្លើយបំភ្លឺ​អំពី​បញ្ហា​នេះ រយៈពេល ២ ថ្ងៃ គឺ​នៅ​ថ្ងៃទី ១០ និង ១១ ខែវិច្ឆិកា ដោយមាន​ក្រុម អ្នកជំនាញ​អន្តរជាតិ​តំណាង​ឲ្យ​ប្រទេស​នានា​ដែល​បាន​ចូលរួម នឹង​លើកយក​បញ្ហា សិទ្ធិ​សេដ្ឋកិច្ច សង្គម និង វប្បធម៌​របស់​ជនជាតិ​ដើម​ខ្មែរក្រោម​ចោទសួរ​ទៅ​មន្ត្រី​តំណាង​រដ្ឋាភិបាល​វៀតណាម ។

​នៅ​កិច្ចប្រជុំ​នេះ គណៈកម្មាធិការ​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ បាន​អញ្ជើញ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ចូលទៅ​ថ្លែងការណ៍ និង​ធ្វើ​របាយការណ៍​អំពី​បញ្ហា​ជាក់ស្ដែង ដែល​បាន​កើតឡើង​នៅ​កម្ពុជា​ក្រោម​ឲ្យ​គេ​បាន​ជ្រាប មុនពេល​មន្ត្រី​តំណាង​ប្រទេស​វៀតណាម ចូល​ឆ្លើយបំភ្លឺ​រយៈ ពេល ២ ថ្ងៃ នៅ​ចំពោះមុខ​អង្គការសហប្រជាជាតិ នូវ​បញ្ហា​អ្វីខ្លះ​ដែល​ខ្លួន​បាន និង​មិន​បានធ្វើ​ក្រោយពី​បាន​ចុះ​កិច្ច សន្យា​ជាមួយ​អន្តរជាតិ​រួចមក ។

​ប្រទេស​វៀតណាម​បានគេច​វេះ​មិន​ព្រម​ចូល​បំភ្លឺ​ដល់​គណៈកម្មាធិការ​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ២០ ឆ្នាំ​មក ហើយ ក្រោយពី​ខ្លួន​បាន​ចូល​ជា​សមាជិក​នៃ​ស្ថាប័ន​អង្គការសហប្រជាជាតិ​មួយ​នេះ កាលពី​ឆ្នាំ ១៩៨២ ។

សហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្នុងអង្គការសហប្រជាជាតិ នាទីក្រុង ហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។ រូបថត ថាច់ វាសនា
សហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្នុងអង្គការសហប្រជាជាតិ នាទីក្រុង ហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។ រូបថត ថាច់ វាសនា

​យោងតាម​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅលើ​គេហទំព័រ​អគ្គស្នងការ​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ ស្ដីអំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រទេស​វៀតណាម​ថា ៖

“​វាគ្មិន​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម បាន​ថ្លែងថា ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ឬ នៅ​តំបន់​ដែនដី​សណ្ដ​ទន្លេ មេគង្គ មិន​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​ទទួលស្គាល់ថា ជា​ជនជាតិដើម​ទេ ដោយ​គេ​ចាត់ទុកថា​ជា ជនជាតិ ភាគ តិច​តែប៉ុណ្ណោះ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ជម្រុញ​ឱ្យ​វៀតណាម​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​ទាំងអស់ ដែល​បាន​ឃុំខ្លួន ព្រោះ​ការតស៊ូ​មតិ​របស់​ពួកគេ​ស្ដី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ហើយ​ជម្រុញ​ឱ្យ​ឲ្យ​វៀតណាម ត្រូវអនុវត្ត​ឱ្យបាន​ពេញលេញ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជន ជាតិ​ដើម​” ។​

​គេហទំព័រ​អង្គការសហប្រជាជាតិ​បាន​បន្តទៀតថា​៖

“​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ធ្វើការ​នៅលើ​ផ្នែក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” បាន​និយាយ ថា ប្រជាជន​ខ្មែរក្រោម​បានរស់នៅ​ក្នុង​តំបន់​ទន្លេមេគង្គ​រាប់ពាន់​ឆ្នាំ​មកហើយ ។ បើ​ទោះ​មាន​ប្រវត្តិសាស្ត្រ និង វប្បធម៌ នៅក្នុង​តំបន់​ដីសណ្ត​នោះ​ជា​យូរ​មកហើយ​ក្ដី តែ​វៀតណាម​មិនបាន​ទទួលស្គាល់​ខ្មែរក្រោម​ទាំងនេះ​ថា ជា​ជនជាតិដើម​ទេ ដោយ​រដ្ឋាភិបាល​វៀតណាម​ចាត់ទុកថា ជា​ជនជាតិភាគតិច ទៅវិញ ។ ពួកគេ​ត្រូវបាន​ហាម​មិន ឲ្យ​ហៅ​ពលរដ្ឋ​ខ្លួនឯង​ថា​ជា ខ្មែរក្រោម និង​ទឹកដី​របស់ខ្លួន​ថា កម្ពុជា​ក្រោម ។ មាន​មនុស្ស​តិច​ណាស់​ដែល​បាន ដឹងថា អង្ករ​នាំចេញ​ដោយ​វៀតណាម​ត្រូវបាន​ផលិតឡើង​ដោយ​ញើស និង​ទឹកភ្នែក​របស់​កសិករ​ខ្មែរក្រោម ។ ផ្ទុយ ទៅវិញ ពលរដ្ឋ​ខ្មែរក្រោម​មិនមាន​អាហារ​ដើម្បី​បរិភោគ​គ្រប់គ្រាន់​ទេ ដោយសារ​ការចំណាយ​ទៅលើ​ធ្វើ​វត្ថុ និង សម្ភារៈ​កសិកម្ម​ខ្ពស់​ពេក ហើយ​ពួកគេ​ក្លាយទៅជា​ពលរដ្ឋ​ក្រីក្រ​បំផុត​នៅក្នុង​តំបន់​នោះ ។ មនុស្ស​ជាច្រើន​បាន​បោះ បង់​ចោល​សាលា ឬ ត្រូវបាន​បង្ខំ​ឱ្យធ្វើ​ចំណាកស្រុក​ទៅកាន់​តំបន់​ទីក្រុង​ដើម្បី​ធ្វើ​ខ្ញុំគេ ។ ពួកគេ​មិន​ត្រូវបាន អនុញ្ញាតឱ្យ​រៀន​ដោយ​សេរី​នូវ​ភាសា​របស់​ពួកគេ​ទេ ។ វា​ត្រូវ​បានផ្ដល់​អនុសាសន៍​ថា គណៈកម្មាធិការ​ជម្រុញ​ឱ្យ ប្រទេស​វៀតណាម អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​សេចក្តីប្រកាស​របស់​អង្គការ សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ ដើម ដើម្បី​អនុវត្ត​នីតិវិធី​ក្នុងការ​ស្ថាបនា​ឱ្យមាន​ឯកសារ​ផ្លូវច្បាប់​ដើម្បី​ចាប់ផ្តើម​ដំណើរការ​នៃ​ការទទួលស្គាល់​ជន ជាតិ​ដើម​នៃ​ប្រទេស​វៀតណាម ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​មនុស្ស ‘​នៃ​សិទ្ធិ​របស់​ពួកគេ​’ និង​ដើម្បី​អនុញ្ញាត ឱ្យ​កុមារ​ខ្មែរក្រោម​បាន​រៀន​ភាសា​របស់​ពួកគេ​នៅក្នុង​សាលារៀន​ចាប់ពី​មតេយ្យ​” ។​

​មុនពេល​វៀតណាម​ចូល​ចូល​ឆ្លើយបំភ្លឺ នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា អ្នកស្រី កៀង សុធី ប្រធាន​គណៈកម្មាធិការ​យុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) ដែល​ធ្វើដំណើរ​ទៅ​ពី​សហរដ្ឋអាមេរិក បាន​ឡើង​ថ្លែង​អំពី​បញ្ហា​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​ដល់​ដល់​អង្គការសហប្រជាជាតិ​ថា​៖

“​តាងនាម​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​រាប់លាន​នាក់​ដែល​មិនមាន​សំឡេង​នៅ​កម្ពុជា​ក្រោម យើងខ្ញុំ​សូម​ថ្លែង អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការផ្ដល់​ឱកាស​ឲ្យ​យើងខ្ញុំ​បាន​បញ្ចេញ​សំឡេង​ នៅក្នុង​អង្គការ សហប្រជាជាតិ​” ។​

​អ្នកនាង កៀង សុធី បាន​បន្តទៀតថា​៖

“​សេចក្ដីរាយការណ៍​រប​ស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានផ្ដល់ [​ឲ្យ​អង្គការសហប្រជាជាតិ​] សម្លឹងមើល​ឲ្យ​បាន​កាន់ តែ​ស៊ីជម្រៅ​លើ​ភាពជាក់ស្ដែង​ដែល​កំពុង​កើ​ក​មាននៅ​កម្ពុជា​ក្រោម ដូចជា បញ្ហា​សិទ្ធិ​សង្គមកិច្ច និង​វប្បធម៌ មិនត្រូវ បានទទួល និង​អនុវត្ត​ដោយ​ពេញលេញ​ឡើយ ព្រោះ​ពួកគេ​នៅតែ​ត្រូវបាន​វៀតណាម​ចាត់ទុកថា ជា​មនុស្ស​លំដាប់ ទី​ពីរ​នៅលើ​ទឹកដី​កំណើត​របស់ខ្លួន​” ។​

​ថ្ងៃទី ១០ ខែវិច្ឆិកា ក្រោយពី​រដ្ឋាភិបាល​វៀត​ណា​ម​បាន​ឡើង​អាន​នូវ​របាយការណ៍​ដែល​បញ្ជូន​មកពី​ទីក្រុង​ហាណូយ ស្ដីពី​ការរីកចម្រើន​គ្រប់​វិស័យ​រួចមក ក្រុម​អ្នកជំនាញ​តំណាង​ឲ្យ​ប្រទេស​នានា បាន​សួរ​វៀតណាម ទាក់ទិន​នឹង​បញ្ហា ខ្មែរក្រោម​ជាច្រើន ដូចជា ហេតុអ្វី​រដ្ឋាភិបាល​វៀត​ណា​ម​មិន​ព្រម​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិដើម និង​ហេតុ អ្វី​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​មិនអាច​បង្កើត​សមាគម​របស់ខ្លួន​បាន ជាដើម ។ វៀតណាម​បាន​ឆ្លើយ​យករួចខ្លួន​ថា ប្រទេស​វៀតណាម​មានច្បាប់​របស់ខ្លួន​ជាដើម ។ ក្រុម​អ្នកជំនាញ​សួរ​វៀតណាម​តទៅទៀត​ថា ចុះបើ​ទទួលស្គាល់ ខ្មែរក្រោម​ជា​ជនជាតិដើម និង​ឲ្យ​ពួកគេ​បង្កើត​សមាគម វា​មាន​បញ្ហា​អ្វី​សម្រាប់​ប្រទេស​វៀតណាម ។ ទីបំផុត​មន្ត្រី តំណាង​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ទាល់​នឹង​សំនួរ​ទាំងនេះ នៅ​ចំពោះមុខ​មន្ត្រី​អង្គការសហប្រជាជាតិ ។​

សហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្នុងអង្គការសហប្រជាជាតិ នាទីក្រុង ហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។ រូបថត ថាច់ វាសនា
សហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្នុងអង្គការសហប្រជាជាតិ នាទីក្រុង ហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។ រូបថត ថាច់ វាសនា

​ក្រៅពី​វៀតណាម ប្រទេស​ចំនួន ៧ ផ្សេងទៀត​ដែល​ត្រូវ​ចូល​បំភ្លឺ​អំពី​បញ្ហា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​នៅក្នុង កិច្ចប្រជុំ​នេះ រួមមាន Portugal, Finland ,Montenegro, Guatemala, Slovenia , Nepal និង Romania ៕