បក្សកុម្មុយនីស្តយួនខែត្រឃ្លាំង កោះហៅព្រះសង្ឃខ្មែរក្រោម ចូលរួមស្តាប់ទ្រឹស្តី ខ្មោច ហូ ជី មិញ

មិត្តអ្នកស្តាប់ជាទីមេត្រី នៅថ្ងៃសៅរ៍ ទី ៣០ តុលា ឆ្នាំ២០១០នេះ រដ្ឋអំណាចយួន កុម្មុយនីស្តខែត្រឃ្លាំង ទឹកដីកម្ពុជាក្រោម បានកោះហៅប្រធានសង្ឃ និងប្រធាន គណៈកម្មការវត្តខ្មែរក្រោម នៅទូទាំងខែត្រ ទៅចូលរួមសិក្ខាសាលា ស្តីអំពីទ្រីស្តី ខ្មោចហូជីមិញ នៅសាលានយោបាយ នៃទីរួមខែត្រឃ្លាំង ដែលមានព្រះសង្ឃ ខ្មែរក្រោម និងគណៈកម្មការវត្ត ព្រមទាំង កម្មាភិបាលខ្មែរ ចំនួន៤២៥អង្គនិងរូប។ ចុចស្តាប់ជាសំឡេង

Texte alternatif

កម្មវិធីបានរៀបចំ ឡើងដោយលោក ស៊ើង សុង ស៊ើង ប្រធានគណៈចង្ហុលការនីរតីទិស ភាគខាងត្បូង នៃប្រទេសយួនសព្វថ្ងៃ ក្រោមការឧបត្ថម្ភពីមជ្ឈឹមបក្សក្រុមហាណូយ គឺចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១០និង៤០នាទីថ្ងៃត្រង់ ប្រភពពីទឹកដីកម្ពុជាក្រោម បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម បន្ទាប់ពីកិច្ចប្រជុំថា នៅក្នុងកិច្ចប្រជុំ ពេញមួយព្រឹកនោះ លោក សើង សុង សើង បានបង្ខំចិត្តនិយាយបំភ្លៃប្រវត្តិសាស្រ្តខ្មែរក្រោម ដើម្បីផ្កាប់ចិត្ត ចៅហ្វាយយួន និងអំពាវនាវដល់អង្គប្រជុំ កុំឱ្យជឿតាមសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស។

.