និស្សិត​វៀតណាម​សិក្សា​នៅ​អាមេរិក​ច្រើនជាងគេ​ក្នុងចំណោម​ប្រទេស​អាស៊ីអាគ្នេយ៍​

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

(​សហរដ្ឋអាមេរិក​) របាយការណ៍​មួយ​បានចេញ​ផ្សាយ​ជា​សាធារណៈ កាលពីដើម​សប្ដាហ៍ នេះ បាន​ឲ្យ​ដឹងថា និស្សិត​វៀតណាម​ដែល​កំពុង​សិក្សា នៅ​សហរដ្ឋអាមេរិក កើនឡើង​ដល់ ១៦.0៩៨ នាក់ នៅក្នុង​វគ្គ​សិក្សា ឆ្នាំ ២០០១២ – ២០១៣ នេះ ខណៈដែល និស្សិត​អាមេរិក​ទៅ​សិក្សា​នៅ​វៀតណាម មានតែ ៩០០ នាក់​ប៉ុណ្ណោះ ។​

និស្សិតវៀតណាមដែលកំពុងសិក្សា នៅសហរដ្ឋអាមេរិក កើនឡើងដល់ ១៦.0៩៨ នាក់ នៅក្នុងវគ្គសិក្សា ឆ្នាំ ២០០១២ - ២០១៣ ។
និស្សិតវៀតណាមដែលកំពុងសិក្សា នៅសហរដ្ឋអាមេរិក កើនឡើងដល់ ១៦.0៩៨ នាក់ នៅក្នុងវគ្គសិក្សា ឆ្នាំ ២០០១២ – ២០១៣ ។

​តួលេខ​នេះ កើនឡើង​ដល់ ៣,៤ % បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងទៅនេះ ។ វៀតណាម​ក្លាយ ជា​ប្រទេស​ទី ៨ ដែលមាន​និស្សិត​ចេញមក​សិក្សា​នៅ​សហរដ្ឋអាមេរិក​ច្រើនជាងគេ ។

​លោក David Shear ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក នៅ​វៀតណាម​សម្ដែង​នូវ​ក្ដី​រីករាយ ពេល​បានឃើញ​កំណើន​នៃ​និស្សិត​វៀតណាម បាន​បន្ត​បញ្ជូនមក​សិក្សា​ថ្នាក់​មហា​វិទ្យា ល័យ​នៅ​សហរដ្ឋអាមេរិក ។​

លោក David Shear បាន​បន្តទៀតថា “​រាល់​ការវិភាគ និង ការគិត ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ដែល​អាច​ឲ្យ​ពួកគេ​ត្រូវបាន​អភិវឌ្ឍ នឹង​អាចជួយ​ឱ្យ​ប្រទេស​វៀតណាម​ធ្វើ​សមាហរណកម្ម​បាន​ពេញលេញ​ជាមួយ​ពិភពលោក ហើយ​វៀតណាម​អាច​ក្លាយជា​ ប្រទេសមួយ​ដ៏​ខ្លាំងក្លា រុងរឿង និង​ឯករាជ្យភាព​មួយ​” ។​

​ឆ្នាំ​សិក្សា ២០១២ – ២០១៣ នេះ មាន​និស្សិត​បរទេស ចំនួន ៨១៩.៦៤៤ នាក់ រៀន​នៅ សហរដ្ឋអាមេរិក មានន័យថា កើនឡើង​ចំនួន ៥៥.000 នាក់ បើ​ប្រៀបធៀប នឹង​ឆ្នាំ​សិក្សា ២០១១ – ២០១២ ។​

និស្សិត​ដែល​ច្រើនជាងគេ គឺ​មកពី​ប្រទេស​ចិន ឥណ្ឌា និង​កូរ៉េ ។ និស្សិត​វៀតណាម​ដែល កំពុង​សិក្សា និង​ស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​ច្រើន​លំដាប់​លេខ​មួយ ក្នុងចំណោម​និស្សិត មកពី​ប្រទេស​អាស៊ីអាគ្នេយ៍ ។

​មិនទាន់មាន​ព័ត៌មាន​ជាក់លាក់​ណាមួយ​ថា មាន​និស្សិត​ខ្មែរក្រោម​បានចេញ​មក​បន្ត​ការ សិក្សា​នៅ​សហរដ្ឋអាមេរិក ក្នុងចំណោម​និស្សិត​វៀតណាម​ទាំង ១៦.0៩៨ នាក់ នៅឡើយ ទេ ៕