និស្សិតខ្មែរក្រោម មិនបានឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំ

និស្សិតខ្មែរក្រោម ដែលកំពុងសិក្សា នៅមហាវិទ្យាល័យ ឱសថសាស្ត្រព្រែកឫស្សី (Trường Đại học Y Dược Cần Thơ) ដែនដីកម្ពុជាក្រោម បានប្រាព្ធ ពិធីអបអបបុណ្យចូលឆ្នាំខ្មែររបស់ខ្លួន ក្រោមការចាត់ តាំងរបស់សាលា កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១២ (មុនថ្ងៃចូលឆ្នាំខ្មែរ ៧ ថ្ងៃ) ដោយមានការ ល្បែងប្រជាប្រីយ៍កម្សាន្តផ្សេងៗ ។  ពលរដ្ឋខ្មែរក្រោម ជាច្រើនបានអះអាងថា សិស្ស និស្សិតខ្មែរក្រោម នៅ កម្ពុជាក្រោមដែល  កំពុងសិក្សា នៅតាមសាលារដ្ឋ វៀតណាមនានា មិនត្រូវបានឈប់សម្រាក ក្នុងថ្ងៃ បុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួនទេ បើទោះបី អាជ្ញាធរវៀតណាម មានការចាត់តាំង ឲ្យមានកម្មវិធីកម្សាន្តមុនថ្ងៃចូល ឆ្នាំបែបនេះក៏ដោយ ។ អាជ្ញាធរវៀតណាម បានអនុញ្ញាតឲ្យសិស្ស និស្សិតខ្មែរក្រោមឈប់រៀនក្នុង ឱកាសបុណ្យចូលឆ្នាំខ្មែរ ៣ ថ្ងៃ តែសាលា នៅតែបន្ត ការសិក្សាជាធម្មតា ដែលកត្តានេះហើយ បានធ្វើឲ្យសិស្ស និស្សិតខ្មែរក្រោមទាំងនោះ មិនសេរីភាពពេញលេញ ក្នុងការលេងកម្សន្តក្នុងពិធីបុណ្យ ប្រពៃណីជាតិរបស់ខ្លួនទេ ព្រោះពួកគេខ្លាចបាត់មេរៀន និងរៀន​មិនទាន់កូនយួន ។ល។