បាងកក, ប្រទេសថៃ ៖ និស្សិតខ្មែរក្រោម ១០ រូបក្នុងចំណោម និស្សិតនៃសកលវិទ្យល័លស្យាម ប្រមាណជាង ៣០០០ នាក់ បានទទួលសញ្ញាប័ត្រអនុបណ្ឌិត ក្នុងពិធីប្រគល់ និងទទួល សញ្ញាបត្រដែលបានរៀបចំឡើងដោយសកលវិទ្យាល័យស្យាម នាមជ្ឈមណ្ឌលសេរីកិច្ច នៅថ្ងៃទី ០៦ ខែមករា នេះ ។
សមណនិស្សិតខ្មែរក្រោមដែលកំពុងសិក្សានៅប្រទេសថៃ និង ពលរដ្ឋខ្មែរក្រោមដែលត្រូវជាញាតិរបស់និស្សិតបានទទួលសញ្ញាបត្របាននិមន្តនិងអញ្ជើញមកចូលរួមអបអរសាទរយ៉ាងច្រើនកុះករក្នុងពិធីមួយនេះផងដែរ ។