លោកអ្នកនាង និងប្រិយមិត្តជាទីគោរព រាប់អាន ប្រភព ពីអ្នកយកពត៌មានវិទ្យុសំឡេង កម្ពុជាក្រោម នៅកម្ពុជាក្រោម បានធ្វើសេចក្តី រាយការណ៍ឱ្យដឹងថា លោក សើង សុង សើង ប្រធានគណៈ ចង្ហុលការនីរតីទិសភាគខាង ត្បូង នៃប្រទេសយួនសព្វថ្ងៃ ដែលលើកបន្ទុប ដោយរដ្ឋាភិបាលកុម្មុយនីស្តយួន ដើម្បីដើរ ឃោសនាបំបែកបំបាក់ព្រះសង្ឃ និងប្រជា ពលលរដ្ឋខ្មែរ នៅកម្ពុជាក្រោម។ លោក សើង សុង សើង តែងតែព្យាយាមបង្ខំចិត្ត ដើរនិយាយបំភ្លៃប្រវត្តិសាស្រ្តខ្មែរក្រោម នៅសាលាបាលីជាន់ខ្ពស់ខែត្រឃ្លាំង កាលពីពេលថ្មីៗនេះ ដើម្បីផ្គាប់ចិត្តចៅហ្វាយយួន និងអំពាវនាវដល់សមណៈនិស្សិតខ្មែរក្រោម កុំឱ្យជឿ តាមសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស។ ទាក់ទិននិងការឃោសនារបស់លោក សើង សុង សើង បែបនេះ លោក ត្រឹង មាន់រិន នាយកផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម បានមានប្រសាសន៍ប្រតិកម្ម តបយ៉ាងដូច្នេះ…។