នាទីវប្បធម៌៖ រម្មណីយដ្ឋាន នៅវត្តឃ្លាំង

វត្តឃ្លាំង៖ វត្តឃ្លាំងគឺជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនា  និងជាបិតិកភ័ណ្ឌវប្បធម៌ខ្មែរក្រោមមួយ ក្នុងចំណោម ៩២វត្តទូទាំងខេត្ត ។ វត្តឃ្លាំងមានទីតាំងស្ថិត ផ្ទះលេខ 53, វិថី តូន ឌឹក ថាំង, អនុសង្កាត់ ទី​ 5, សង្កាត់ទី 6, ទីក្រុងឃ្លាំង។ វត្តមួយនេះបានកសាងកាលពី​ គ.ស. ១៥៣៣  ដោយលោកចៅហ្វាយខេត្តឈ្មោះ ពញា តាត ដែលបានតែងតាំងឡើង ដោយព្រះបាទអង្គច័ន្ទ (នៅក្នុង គ.ស. ១៥១៦-១៥៦៦) គិតមក ដល់ពេល នេះ វត្តមានអាយុកាល ៤៧៨ឆ្នាំ។ នៅផ្នែកខាងជើង ទីរួមខេត្តមានដីផ្នោធំមួយកន្លែង ដែលចៅហ្វាយខេត្ត​ពញាតាត និងប្រជាជនខ្មែរក្រោមបានសម្រេចកសាង វត្តមួយនេះនៅ លើផ្ទៃដី ៤ហិចតា ហើយដាក់ឈ្មោះវត្តនេះថាជា«វត្តឃ្លាំង»។ បន្ទាប់មកចៅហ្វាយខេត្ត ពញាតាត និងប្រជា​ពលរដ្ឋខ្មែរក្រោមបាននិមន្តព្រះតេជព្រះគុណព្រះ ថាច់ សុខ ព្រះជន្មាយុ ៦១ព្រះ​វស្សាមកពីវត្តហ្លួងបាសាក់ ស្រុកបាយឆៅ ខេត្តឃ្លាំង ធ្វើជាព្រះចៅ អធិការដំបូងបង្អស់ នៅវត្តនេះ ហើយបច្ចុប្បន្នវត្តកំពុងគ្រប់គ្រង ដោយព្រះតេជព្រះគុណ តាំង ណោ ជាព្រះចៅអធិការ ហើយព្រះអង្គ ជាព្រះចៅអធិការជំនាន់ទី​21​ផងដែរ​ វត្តមានព្រះសង្ឃ  នឹង សិស្ស និស្សត កំពុងគង់ ស្នាក់នៅ ប្រមាណជាង 200 អង្គ នឹងរូប។

កាលពីដើមឡើយវត្តនេះបានសាងសង់ ដោយប្រើឈើ ឬស្សី  នឹង​ប្រក់ស្លឹក​បានមកពីការប្រគេនពីពុទ្ធបរិស័ទ នៅជុំវិញនៃដំបន់នេះ បន្តែរាល់តឹកតាងសំណង់ទាំងនោះមិនបានបន្សល់ទុកទេ  ដោយឆ្លងកាត់ជាច្រើនជំនាន់ សឹកសង្គាមយាយី​ បច្ចុប្បន្ននេះវត្តត្រូវបានជួសជុល  នឹងសាងសង់បន្ថែមឡើងវិញតាមបែបស្ថាបត្យកម្មល្អ ប្រណិត ដែលជាល័ក្ខណៈវប្បធម៌របស់ខ្មែរ។

ព្រះវិហាតូ្រវបានសាងសង់ឡើងវិញ នៅឆ្នាំ ១៩១៨ បន្ទាប់ពីព្រះវិហាចាស់ត្រូវបានបាក់បែកខូចខាច់ ដោយសាសង្រ្គាមប្រល័យពូជសាសន៍របស់យួនកម្មុយនិស្ត ។ ព្រះវិហារវត្តឃ្លាំង មានខឿន៣ជាន់ ជាតំណាង ព្រះរតនត្រ័យ។ ខឿនទី ១មានកោ្លង ទ្វារចំនួន៤ ឋិតនៅទិស ទាំង៤ មានរូបយក្សកាន់ដំបង នៅលើសសរកោ្លង ទ្វារទាំង សងខាង។ ខាងលើកោ្លងទ្វារមាន រូបរាហូចាប់ ច័ន្ទព្រមទាំង ក្បូរក្បាច់រចនា យ៉ាងប្រណីត។ នៅលើ ខឿនទី២នៅ ទិសខាង លិច និងខាង កើតមានជណ្តើរ ពីរៗ​ ​នៅទិស ខាងត្បូង និងខាង ជើងម្ខាងមួយៗ។ ខឿនទី៣  ដែលជា ខឿនភ្ជាប់  នឹងព្រះវិហារ មានជណ្តើរ ឡើងព្រះវិហារ ពីរនៅទិស ខាងលិច និង ពីរទៀតនៅ ទិសខាងកើត។ ខាងក្រៅឃើញមានស្រះទឹក ២គឺ ស្រះទី ១ឋិត នៅទិសឦសាន ស្រះទី ២ ឋិតនៅទិសអាគ្នេយ៍ កាលពីដើមឡើយគេយក អាចម៍ដី  ដើម្បីមកធ្វើខឿនព្រះ វិហារនេះ។

ក៏ដូចជាវត្តដ៏ទៃៗទៀតដែរក្នុងតំបន់ វត្តក្រៅពីមានព្រះវិហារ ដែលជាកន្លែងសំខាន់ក្នុងការធ្វើសង្ឃកម្មរបស់ ព្រះសង្ឃ នៅមានសំណង់ស្ថាបត្យកម្មជាច្រើនទៀតដូចជា ៖ ឧបដ្ឋានសាលា ជាកន្លែងសំរាប់ជួបជុំរបស់ ព្រះសង្ឃ នឹងពុទ្ធបរិស័ទ ក្នុងថ្ងៃសីល  នឹងពេលមានបុណ្យទានផ្សេងៗ កុដិព្រះចៅ​អធិការ នៅក្នុងកុដិនេះគេឃើញមាន វត្ថុបូរាណ  នឹងក្បួនច្បាប់ គម្ពីរដិការ ស្ត្រា ស្លឹងរិត ជាច្រើន​សំរាប់ ព្រះសង្ឃ  នឹង ពុទ្ធបរិស័ទ ទូទៅសិក្សារៀនសូត្រ ក្រៅពីនោះនៅមានកុដិព្រះសង្ឃគង់នៅសំរាប់សិក្សារៀនសូត្រ មានព្រះចេតិយ្យសំរាប់ដាក់អធិធាតុរបស់ព្រះសង្ឃ នឹងពុទ្ធបរិស័ទ រួមទាំងសំណង់ផ្សេងៗ​ជាច្រើនទៀត។ ពិសេសជាងនេះទៅទៀតគេឃើញមាន សាលារៀន3ជាន់មួយ ដែលមានច្រើនបន្ទប់​ សាលារៀននេះ​គេអោយ​ឈ្មោះ​ថា៖ សាលាមធ្យម សិក្សាបំពេញ វិជ្ជាវប្បធម៌បាលីភាគខាងត្បូង ខេត្តឃ្លាំង  ដែលភាសា យួនហៅថា (Trường Bổ Túc Văn Hóa Pali Trung Cấp Nam Bộ tỉnh Sóc Trăng )​ សាលានេះបានកសាងក្នុង ១៩៩៥។

ព្រះវិហារនេះមានប្រវែង បណ្តោយ ២៤ម៉ែត្រ  នឹង ទទឹង ១៣ខឿន កំពស់ ២​ម៉ែត្រ។ នៅក្នុងព្រះវិហារ ឃើញមាន សសរ ៦០ដើម បែងជា ៦ជួរ ក្នុងសសរនិមួយមានឆ្លាក់គំនូរក្បូក្បាច់ជារូបនាគ  នឹងជើងសសរ​ឆ្លាក់ជាផ្កាឈូកព័ទជុំវិញ។ក្នុង ព្រះវិហារ មានព្រះពុទ្ធ បដិមា ដែលហៅថាព្រះជីរ៍ ទ្រង់ គ្រឿងមួយ អង្គធំ និងព្រះពុទ្ធបដិមា តូចៗប្រមាណ ៤៥អង្គទៀតអមផងនោះ  ខ្លះទ្រង់គង់ ខ្លះទ្រង់ឈរ  និងខ្លះទៀតទ្រង់ គង់ព្រះភ្នែនកសាងពីវត្ថុធាតុដើមដូចជា​ ស្ពាន់, ប្រាក់, ថ្មកែវជាដើម ត្រូវបិទមាសសន្លឹក នឹងលាបពណ៍ ទឹកមាស ទឹកប្រាក់ ​មានកម្មរស្មី ភ្លើភ្លេក។​ ជុំវិញជញ្ជាំងខាងក្នុងនៃព្រះវិហារមានគូរគំនូរ ប្រវត្តិព្រះសម្មាសម្ពុទ្ធ​ប្រកប ដោយក្បូក្បាច់ព៌ឬណ៍ស្រស់បំព្រង  ទ្វារ និង បង្អួចទាំង អស់ ឆ្លាក់ពីឈើ មានក្បាច់ ផ្កា ភ្ញីវល្លិ៍  ក្បាច់ ផ្កាច័ន្ទ  និងរូប ទេវតា  យក្សជិះ សត្វ ពាហនៈជាដើម ។

នៅរាល់សំណង់ស្ថាបត្យកម្មដ៏ល្អប្រណិតមិនអាច់កាត់ថ្លៃបាន គឺជាស្នាដៃប៉ីនប្រសប់របស់វិចិត្តករខ្មែរ បានបង្ហាញ នូវភាពសាមគ្គីរបស់ព្រះសង្ឃ  និងពុទ្ធបរិស័ទ ក្នុងការការពារនូវវប្បធម៌អរិយធម៌ អក្សរសាស្រ្ត ទំនៀនទំលាប់ ប្រពៃណីព្រះពុទ្ធាសាសនា ខ្មែរ​កម្ពុជាក្រោម។

ហើយវត្តត្រូវបាន ក្រសួងវប្បធម៌ ឃោសនាការនៃរដ្ឋាភិបាលបស្សកម្មុយនិស្ត វៀតណាមទទួលស្គាល់ ជាបិតិកភ័ណ្ឌវប្បធម៌ជាតិ  នឹងជាកន្លែងសំរាប់ទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅមកទស្សនា កំសាន្តផងដែរ។

នៅកម្ពុជាក្រោម ការ ដែលព្រះ សង្ឃពុទ្ធ បរិស័ទកំពុង រក្សាបាននេះ មិនមែន ជាការផ្តល់  ដោយរដ្ឋាភិបាលអាណា និគមយួននោះទេ គឺបាន ដោយការខិត ខំប្រឹងប្រែង ក្នុងការ ការពារពង្រឹង ពង្រីក និង ការលះ បង់ដ៏ធំធេង របស់ព្រះសង្ឃ និងពុទ្ធបរិស័ទ នៃ ជនជាតិដើម ខ្មែរក្រោម នៅទឹកដីខេត្ត ឃ្លាំង៕ ដោយលោក៖ ថាច់ ខេមរា  វិ.កក. ពីខេត្តឃ្លាំង

.