ខេត្តឃ្លាំងគឺជាខេត្តមួយ ដែលមានកេរដំណែល យ៉ាងសម្បូណ៌បែប និងប្រកបដោយអត្តសញ្ញាណ វប្បធម៌របស់បងប្អូនខ្មែរកម្ពុជាក្រោម ដោយបានឆ្លង កាត់ជាច្រើនជំនាន់ ការអភិរក្ស នឹងពង្រឹងវប្បធម៌ នៅតែមានការខ្វះខាត់ជាច្រើន ដោយសារតែខ្មែរ កម្ពុជាក្រោមបច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រង គាបសង្កត់ ពីសំណាក់រដ្ឋាភិបាលយួនសព្វថ្ងៃ។ ខេត្តឃ្លាំង មានកេរដំណែលវប្បធម៌ប្រវត្តិសាស្រ្ត និងសំណង់ស្ថាបត្យាកម្មរាប់រយ ដោយមានការតស៊ូរបស់បងប្អូនខ្មែរកម្ពុជាក្រោម ដែលបានយកចិត្តទុកដាក់ ទៅលើកេរដំណែលទាំងអស់នេះ ក្នុងនោះមានកេរដំណែលប្រមាណជាង ៣០កន្លែង។ បើទោះជា បានឆ្លងកាត់ រាល់ឧបសគ្គមកពីរដ្ឋាភិបាលកុម្មុនិស្តយួន លុបបំបាត់នូវវប្បធម៌ប្រវត្តិសាស្រ្តយ៉ាងណាក៏ដោយ។ ប៉ុន្តែបងប្អូន ខ្មែរកម្ពុជាក្រោម នៅតែរក្សាបានទម្រង់ទ្រង់ទ្រាយ និងលកក្ខណៈវប្បធម៌ពិសេសដោយឡែករបស់បងប្អូន ខ្មែរកម្ពុជាក្រោម។ តើការខិតខំប្រឹងប្រែង ដើម្បីថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំំងយ៉ាងណានោះ។ សូមប្រិយមិត្តតាមដាន បទយកការណ៍របស់លោក ថាច់ ខេមរា សហការី នៃវិទ្យុសំឡេងកម្ពុជាក្រោមដូចតទៅ៖