ពលលាវ ជាខេត្តខ្មែរមួយនៃដែនដី កម្ពុជាក្រោម ឋិតនៅតំបន់ដែនដីសណ្ត ទន្លេមេគង្គ ។ ខេត្តពលលាវ សម្បូរដោយភោគផលកសិកម្មមានចំការ ដំណាំស្រែ ស្រូវ ស្រែ អំបិលជលផលទឹកសាប ទឹកប្រៃ និងរចនា សម្ព័ន្ធធារាសាស្រ្តធម្មជាតិខ្វាត់ខ្វែង។ ពលលាវ ស្ថិត នៅបែកខាងលិចនៃដែនដីកម្ពុជាក្រោម មជ្ឈមណ្ឌល នៃខេត្តនេះ គឺទីរួមខេត្តពលលាវ (យួនៈthị xã Bạc Liêu) ។ ពីទីរួមខេត្តពលលាវទៅទីក្រុង ព្រៃនគរ (Sài Gòn ឬ Ho Chi Minh ) មានប្រវែងចំនួន ២៨០គម តាមផ្លូវជាតិលេខ ១ A។ ពលលាវ មាន ទីតាំងព្រំប្រទល់ខាងជើងជាប់ នឹងខេត្តព្រែកឬស្សី (Cần Thơ) ទិសឦសានជាប់ នឹងខេត្តឃាំ្លង ( Sóc Trăng ) ពាយ័ព្យជាប់ នឹងខេត្តក្រមួនស ( Kiên Giang ) នីរតីជាប់ នឹងខេត្តទឹកខ្មៅ ( Cà Mau ) ខាងកើត និងទិសអគ្នេយ៍ជាប់ នឹងឈូងសមុទ្រ ចិន ដែល មានឆ្នេរប្រវែង ៥៦គម។ ជុំវិញនាទីភូមិសាស្រ្ត ដែលទាក់ទង នឹងខេត្តពលលាវនេះដែរ លោក ថាច់ បូរី សហការីនៃវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើបទសម្ភាសន៍ជាមួយ នឹងលោក តាំង សារៈ ប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចតទៅនេះ៖