នគរបាលអន្តោប្រវេសន៍យួនឃាត់ខ្លួន ព្រះ​សង្ឃ​ខ្មែរ​ ១​អង្គមិនឲ្យនិមន្តទៅកាន់ ប្រទេសអូសស្រ្តាលី

កាលពី​ថ្ងៃ​ទី​ ១ មេសា​ ឆ្នាំ២០១០ ព្រះសង្ឃ​ខ្មែរ​​ ក្រោម ​១​អង្គ  ព្រះ​នាម  ថាច់ វាសនា ព្រះ​ជន្ម ២៩​ព្រះ​ វស្សា ដែល​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ​ ពី​ក្រុង បាងកក​ទៅ​កាន់​ក្រុង​ហូជីមិញ ដើម្បី​ទៅ​លេង​ស្រុក​ កំណើតរបស់ព្រះអង្គ​ នៅ​ភូមិ​ជ្រៃតាសោ ឃុំ​ដើមជ្រៃ ស្រុក​មាត់សមុទ្រ ខេត្ត​ព្រះត្រពាំង ទឹកដីកម្ពុជា ក្រោម។ ប៉ុន្តែ ខណៈពេល ព្រះអង្គនិនមន្តចុះដល់ ព្រលានយន្តហោះ នាទីក្រុងព្រៃនគរ ហើយបន្ទាប់មក ទៀត បានធ្វើដំណើរទៅច្រកត្រួតពិនិត្យឯកាសារ ស្រាប់តែ ត្រូវបានក្រុម​នគរបាល​ប្រទេស​វៀតណាម ​ប្រមាណ ៣០​នាក់ បាន​ចាប់​ក្រៀកព្រះអង្គទៅកន្លែងបន្ទប់សម្ងាត់ ដើម្បីសួរនាំ។ ក្រោយ​ពី​បាន​ឆែក​ឆេរ និង​ពិនិត្យ​លិខិត​ឆ្លង​ដែន​កម្ពុជា និង​អត្តសញ្ញាណ​ផ្សេងៗ តាម​ម៉ាស៊ីន​កុំព្យូទ័ររួចមក។ ពួកគេក៏មិនអនុញ្ញាតិ​ឲ្យព្រះអង្គនិមន្ត ទៅលេងស្រុកកំណើតឡើយ បើទោះជាព្រះអង្គបានអង្វករ ទទូចសុំយ៉ាងណាក៏ដោយ។ ក្រោយមកពួកគេ បានចាប់​សែង​ព្រះអង្គ​ ពី​ព្រលាន​យន្តហោះ ក្រុង​ព្រៃនគរ ចូល​ក្នុង​យន្ត​ហោះ​ពាណិជ្ជកម្ម​ថៃ ដើម្បី​បញ្ជូន​ត្រឡបទៅ​ប្រទេស​ថៃ​វិញ។

ដោយឡែកករណីស្រដៀងគ្នានេះ ក៏បានកើតឡើងសារជាថ្មីម្តងទៀត គឺនៅថ្ងៃទី ៨ កក្កដា ២០១១។ នគរបាល អន្តោប្រវេសន៍យួន ប្រចាំព្រលានយន្តហោះក្រុងព្រៃនគរ បានឃាត់ខ្លួន ព្រះតេជគុណ លី រស់សេរី គង់នៅ វត្តទួលសង្កែ ក្រុងភ្នំពេញ ដែលព្រះអង្គបានធ្វើដំណើរនិមន្ត ចាកចេញពីព្រលានយន្តហោះអន្តរជាតិពោចិនតុង ឆ្ពោះទៅកាន់ប្រទេសអូសស្រ្តាលី។  ក្នុងការធ្វើដំណើរតាមជើងយន្តហោះនោះ គេត្រូវឈប់ចត នៅព្រលាន យន្តហោះក្រុងព្រៃនគរ ដើម្បីផ្ទេរយន្តហោះមួយផ្សេងទៀត។ ប៉ុន្តែ ជាអកុសល់ ព្រះអង្គត្រូវបាន នគរបាល អន្តោប្រវេសន៍យួនឃាត់ខ្លួន ទុកអស់រយៈពេល ៣ថ្ងៃ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេថែមទាំងបង្ខំ ឲ្យព្រះអង្គបង់ប្រាក់ពិន័យ ចំនួន ៤០០$ទៅទៀត។ ដើម្បីជ្រាបច្បាស់ អំពីមូលហេតុយ៉ាងណានោះ សូមអស់លោក អ្នក នាង មិត្តអ្នកស្តាប់វិទ្យុសំឡេងកម្ពុជាក្រោម តាមដានបទសម្ភាសន៍រវាងលោក ថោង ប៊ុនថា សហការីនៃវិទ្យុសំឡេងកម្ពុជាក្រោម ជាមួយ នឹងព្រះតេជគុណ លី រស់សេរី​ ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅនេះ៖

.