ក្រោយពីការខិតខំប្រឹងប្រែងប្តឹងគ្រប់ច្រកល្ហករបស់សហព័ន្ធខ្មែរកម្ពុជាក្រោម រួមទាំងការ ធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរ-ខ្មែរក្រោម នៅជុំវិញពិភពលោក បង្ខំឱ្យតុលា ការយួនព្រមដោះលែងអតីតសមណនិស្សិតសាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង៥រូប ដែលត្រូវ អាជ្ញាធរយួនចូលចាប់បង្ខំដោះស្បង់ជីវរ ពីបទបានធ្វើ ឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ក្នុងករណីចូលរួមធ្វើបាតុកម្មនៅមុខទីស្នាក់ការនគរ បាលយួនខេត្តឃ្លាំង ដើម្បីទាមទារ សិទ្ធិសេរីភាព និងសាសនា កាលពីថ្ងៃទី៨ ខែកុម្ភៈឆ្នាំ ២០០៧។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី កៀង ប្រមូល វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក
ដោយឡែកករណី អតីតព្រះចៅអធិការភ្នំដិនខាងជើង ស្រុកគីរីវង្ស ខេត្តតាកែវ ទឹមសាខន ដែលត្រូវមន្រ្តីសង្ឃខ្មែរអាយងយួននៅកម្ពុជា ដែលក្នុងនោះមាន ឡុងគីមលាងជាមេក្លោង បាននាំគ្នាប្រើល្បិចថោកទាបបោកបញ្ឆោត ព្រះចៅអធិការវត្តភ្នំដិនខាងជើងទឹមសាខន ឱ្យចេញពីវត្ត ហើយព្រួតគ្នាចាប់បង្ខំដោះស្បង់ជីវរ បញ្ជូនទៅឱ្យអាជ្ញាធរយួន ដាក់ពន្ធធានាគារយួន កាលពី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៧ ក្នុងបទបំបែកបំបាក់ មិត្តភាពម៉ឺនឆ្នាំរវាងវៀតណាម-កម្ពុជា។
តាមការអំពាវនាវរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រជាពល រដ្ឋខ្មែរ-ខ្មែរក្រោមនៅជុំវិញពិភពលោក បាននាំគ្នាធ្វើបាតុកម្មប្តឹងទាមទារជម្រុញ ឱ្យអង្គការអន្តរជាតិនានា ដាក់សម្ពាធលើរដ្ឋាភិបាលយួនយ៉ាងខ្លាំង រហូតដល់ តុលាការយួននៅលែងបាន ក៏សម្រេចចេញលិខិតដោះលែងបណ្ឌិតទឹមសាខន
ឱ្យមានសេរីភាពវិញនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៨។
ដល់ថ្ងៃទី៤ខែកក្កដា ឆ្នាំ២០០៨ បណ្ឌិតទឹមសាខន ទេសាចារ្យយ៉ាញ់តូន និងគីមមឿន ត្រូវបានប្រទេសស៊ូអែត ទទួលឱ្យតាំងទីលំនៅក្នុងឋានៈជាជន ភៀសខ្លួននយោបាយ។ ចំណែកទេសាចារ្យបីរូបទៀត គឺលោកថាច់ ធឿង លោក លីហ្វាង និងលោកលីសឿង ត្រូវបានប្រទេសហូឡង់ទទួលឱ្យជ្រកកោន ជាជន ភៀសខ្លួននយោបាយដួចគ្នា។ ក្រោមការខ្នះខ្នែងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម អតីតព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគីរីវង្ស ខេត្តតាកែវកម្ពុជា ទឹមសាខន
និងអតីតសមណនិស្សិតសា លាបាលីជាន់ខ្ពស់ខេត្តឃ្លាំងកម្ពុជាក្រោម យ៉ាញ់ តូន និងគឹមមឿន បានមកធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិកតាំងពីខែមេសា កន្លងទៅនេះ ហើយបានសាងព្រះភ្នួសឡើងវិញនៅទីក្រុងហ្វីឡា ព្រមទាំងបាន ចូលទៅបង្ហាញខ្លួននៅលើវេទិការអចិន្រ្តៃយ៍នៃអង្គការសហប្រជាជាតិ ស្តីពីជន ជាតិដើមនៅបូរីញីវយ៉ក ក្នុងនាមជាសាក្សីរស់ នៅចំពោះមុខពិភពលោក ដើម្បី ធ្វើការបកអាក្រាតជុំវិញអំពើព្រៃផ្សៃ ដែលបនអាណានិគមកុម្មុយនិស្តយួនបាន និងកំពុងប្រព្រឹត្តមកលើជនជាតិដើមខ្មែរក្រោមរាប់លានអង្គនិងរូប ដូចដែលយួន
បានបន្សល់ទុកនូវស្លាក ស្នាមជាប់លើរាងកាយរបស់សាក្សីរស់នៅចំពោះមុខ នេះស្រាប់។ បន្ទាប់ពីបាន បង្ហាញខ្លួននៅអង្គការសហប្រជាជាតិហើយ សហព័ន្ធ ខ្មែរកម្ពុជាក្រោមបាននាំសាក្សីរស់ទាំងបីព្រះអង្គនេះ ទៅWADC ជួបជាមួយនឹង
មន្រ្តីក្រសួងការបរទេសនៃសហរដ្ឋអាមេរិកផ្នែកខាងអន្តរសាសនា ព្រឹទ្ធសភា អង្គការលើកលែងទោស អន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងជួប ជាមួយអង្គការនានាជាច្រើទៀត។
ក្រោយពីជំនួបដ៏ជោគជ័យទាំងនោះមក មន្រ្តីសង្ឃនិងប្រតិភូ សហព័ន្ធ
ខ្មែររកម្ពុជាក្រោម ក៏បាននាំព្រះតេជគុណទាំងបីព្រះអង្គ ឱ្យនិមន្តធ្វើ ទស្សនកិច្ច
ជួបជាមួយប្រជាពលរដ្ឋខ្មែរ- ខ្មែរក្រោមតាមបណ្តារដ្ឋនានាមានជាបន្តបន្ទាប់នៅ
ជុំវិញសហរដ្ឋអាមេរិក ដើម្បិជាកិច្ចថ្លែងអំណរគុណចំពោះទឹកចិត្តអ្នក ជាតិនិយម ដែលបានលះបង់ពេលវេលា ដើម្បីទាមទារឱ្យអាជ្ញាធរយួនយល់ ព្រមដោះលែង
អតីតសង្ឃទាំង៦រូបឱ្យមានសេរីភាពមកវិញ្ក្នុងនោះមានរដ្ឋVirginia Ohio , Florida , Gorgas , ហើយថ្មីៗនេះ នៅរដ្ឋដេនវ័រទើបតែប្រារព្ធកាលពី ថ្ងៃទី១៣កន្លងទៅ
នេះ។
នៅចុងសប្តាហ៍នេះ គឺថ្ងៃសៅរ៍ទី១៩ ខែមិថុនានេះ ពុទ្ធិកសមាគមខ្មែរ ក្រោម វត្តខេមររង្សី នៃទីក្រុងសាន់ហូហ្សេ រដ្ឋកាលីហ្វ័រ ញ៉ាភាគខាងជើង កំពុងត្រៀមរៀបចំពិធីទទួលស្វាគមន៍ដំណើរទស្សនកិច្ចប្រតិភូ សហព័ន្ធខ្មែរកម្ពុ
ជាក្រោម ព្រមទាំងនាំមកនូវសាក្សីរស់បីព្រះអង្គនោះឱ្យមកជួបថ្លែងអំណរគុណ
ចំពោះព្រះតេជគុណ និងអស់លោក លោកស្រីអ្នកនាងកញ្ញា នៅទីក្រុងសាន់ ហូហ្សេផ្ទាល់ ដែលបានលះបង់ពេលវេលា ក្នុងការតវ៉ាទាមទារ លុះត្រាណាតុ លាការយួនយល់ព្រមដោះលែងអតីតសង្ឃទាំង៦រូបនោះឱ្យមានសេរីភាពវិញ។
ក្នុងឱកាសជាមួយគ្នានោះ ព្រះតេជគុណទឹមសាខននិងធ្វើបកអាក្រាតពី មន្រ្តីសង្ឃខ្មែរអាយងយួន ដែលក្នុងនោះមានឡុងគីមលាង ជាមេក្លោងដៃដល់
ដែលបច្ចុប្បន្នកំពុងស្នាក់នៅវត្តខ្មែរសាន់ហូហ្សេហ៍ បាននាំគ្នាប្រើល្បិចស្មោគ
គ្រោគចាប់ខ្មែរបញ្ជូនឱ្យយួនធ្វើបាប គឺះតេជគុណទឹមសាខនអតីតព្រះចៅអធិ ការវត្តភ្នំដិនខាងជើង ស្រុកគីរីវង្ស ខេត្តតាកែវ កម្ពុជា។ដូច្នេះដើម្បីឱ្យបានជ្រាប ច្បាស់ថាតើនរណាជាមេក្លោងរួមដៃជាមួយនិងឡុងគីមលាង ចាប់ខ្មែរឱ្យយួនធ្វើ
បាបជានរណាខ្លះ គណៈកម្មការរៀបចំកម្មវិធីសូមអារតនានិមន្ត និងអញ្ជើញ ព្រះតេជគុណ និងអស់លោក លោកស្រីអ្នកនាងកញ្ញាទាំងចតុទិស មេត្តានិមន្ត និងអញ្ជើញទៅចូលរួមឱ្យបានច្រើនកុះករកុំបីអាក់ខានឡើយ។
កម្មវិធីនិងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ទី១៩ ខែមិថុនា ឆ្នាំ២០១០ នៅវត្តខេមរ រង្សី អាស័យដ្ឋានលេខ1594 Cunningham, San Jose, CA 95122
ពត៌មានបន្ថែមសូមនិមន្ត និងអញ្ជើញទាក់ទងតាមរយៈទូរស័ព្ទតំបន់លេខ
(៤០៨) ៩២៣-២១៦៦ (៤០៨) ៥៥០-៥០៦០។ សូមជំរាបថា បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងសាន់ហូហ្សេហើយ និងមានកម្មវិធីនេះនិងមានធ្វើជា
បន្តបន្ទាប់ គឺនៅថ្ងៃទី២០ ខែមិថុនា ធ្វើនៅទីក្រុងFresno ថ្ងៃទី២៦ ខែនិងឆ្នាំ ដដែលធ្វើទីក្រុង san Francisco ថ្ងៃទី២៧ខែឆ្នាំដដែល ធ្វើនៅទីក្រុងLong Beach ថ្ងៃទី៣ ខែកក្កដា ធ្វើនៅទីក្រុងSan Bernardino។ កម្មវិធីយផងខ្ញុំនិងជំរាបជូននៅ
ពេលក្រោយ។.