ទីក្រុងស្តុកតុន៖ បុណ្យទក្ខិណានុប្បទាន ជូនចំពោះ វីរជនអ្នកស្នេហាជាតិ

ដើម្បីគោរពវិញ្ញាណក្ខ័ន្ធអ្នកស្នេហាជាតិខ្មែរគ្រប់ជំនាន់ យើងខ្ញុំទាំងអស់គ្នា ជាសប្បុរសជន នៅទីក្រុងស្តុកតុន បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធពិធី បុណ្យទក្ខិណានុប្បទាន ជូនចំពោះវិញ្ញាណក្ខ័ន្ធ វីរជនអ្នកសេ្នហាជាតិ និងរំលឹកវិញ្ញាណក្ខ័ន្ធកងយុទ្ធពលខេមរជាតិ គ្រប់ជំនាន់ ដែលបានពលីកាយក្នុងបុព្វហេតុជាតិនៃយើង។

អាស្រ័យហេតុនេះ យើងខ្ញុំជាគណៈកម្មការបុណ្យ សូមគោរពអញ្ជើញ លោក លោកស្រី និងបងប្អូនជនរួមជាតិជិតឆ្ងាយ ចូលរួមញុំាងពិធី បុណ្យទក្ខិណានុប្បទាន ឱ្យបានច្រើនកុះករ រួចអនុមោទនាយកកុសលរៀងៗខ្លួន កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់៖ លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានអញ្ជើញចូលរួមជាកត្តិយស និងថ្លែងអំពីចលនា តស៊ូ របស់សហព័ន្ធខ្មែរកម្ពុជាក្រោមផងដែរ។

កម្មវិធីបុណ្យនិងទីកន្លែង

– ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ ២០១៣ (Sunday, March 17, 2013)

– ពីម៉ោង 9:00AM—2:00PM ជួបជុំញាតិមិត្តជិតឆ្ងាយ, ប្រារព្ធសាសនកិច្ច, វេរភត្ត និង ដារបង្សុកូល ជូនវិញ្ញាណក្ខ័ន្ធវីរជនអ្នកស្នេហាជាតិគ្រប់ជំនាន់ រួចពហូទេវាជាកិច្ចឆ្លងបុណ្យ។

  • ទីកន្លែង៖ សមាគមអប្សរា  (Apsara)  3830 Alvarado Ave. Stockton, CA 95204.

អ្នកផ្តើមបុណ្យ

-លោក គិម វិលលី                                               -លោក ម៉ៅ មីឌី

-លោក លុយ លីនថាយ                                     -លោក ជាស ជឿង

-លោក លឹម ធន់                                                    -លោក លឹម ខាន់

-លោក ដាញ់ ឌៀង                                                 -លោក យ័ញ លឿន

-លោក ទូច ជៀង                                                       -លោក យ័ញ នៅ

-លោក ចៅ វីឡា

ព័ត៌មានបន្ថែម: (408) 771-7937 or (209) 423-8799