នៅថ្ងៃអាទិត្យ ទី ០៨ ខែមិថុនា នេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ទីក្រុង Longbeach រដ្ឋកាលីហ្វញ៉ា បានប្រារព្ធ ពិធីរំឭកខួប ៦៥ ឆ្នាំ ថ្ងៃបារាំងកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាម នៅវត្តកម្ពុជាក្រោម ។ ពិធីនេះ មានការ ចូល រួមពី លោក សឺង ហួរ លេខាធិការសហព័ន្ធ ខ្មែរកម្ពុជាក្រោម ដើម្បីពន្យល់ពីផែនការ និងសកម្មភាពថ្មីៗរបស់សព័ន្ធខ្មែរកម្ពុជាក្រោម ដល់អ្នកចួល រួមឲ្យបានជ្រាបជាព័ត៌មាន ។ រូបថត ៖ សឺង សម្រេច



