លោកអ្នកនាង និងមិត្តអ្នកស្តាប់ជាទីគោរពរាប់អាន កាលពី ថ្ងៃទី២៨ ឧសភា និងទីថ្ងៃ ៥មិថុនា ឆ្នាំនេះ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំទិវាខួបឆ្នាំទី ៦២ នៃការបាត់បង់ ទឹកដីកម្ពុជាក្រោម នៅជុំវិញពិភព លោក ដូចជា ប្រទេសបារាំង កាណាដា សហរដ្ឋ អាមេរិក អូស្ត្រាលី ស្វីស ថៃ កម្ពុជា និងកម្ពុជាក្រោម ជាដើម។ ដោយឡែកសាខាសហព័ន្ធខ្មែរ កម្ពុជាក្រោម នៅរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋមុនីសូតា សហរដ្ឋអាមេរិក ក៏បានរៀបចំទិវាជាប្រ វត្តិសាស្រ្តនេះ ដោយមានប្រជាពលរដ្ឋខ្មែរ និងខ្មែរក្រោម ចូលរួមគាំទ្រយ៉ាងច្រើនកុះករ ជាពិសេសលោក ត្រឹង ម៉ាន់រិន នាយកផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម និងលោក តោ គឹម ថុង អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានចូលរួមជាអធិបតីកិត្តិយសក្នុងពិធីទិវាខួប ឆ្នាំទី៦២ នោះផងដែរ។ និង.