ទិដ្ឋភាព​ខាង​ក្រៅ​សវនាការ​លោក វន់ ពៅ

ទិដ្ឋភាពពលរដ្ឋខ្មែរតវ៉ានៅសាលាដំបូង រាជធានីក្រុងភ្នំពេញ ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៤ ខណៈតុលាការកំពុងបើក សវនា ការ​កាត់​ ទោស​ចុង​ចោទ​ទាំង ២៣​ នាក់ ដែល​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​កូដកម្ម​ក្នុង​វិស័យ​កាត់​ដេរ​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ ទី ២ និង ទី៣ ខែ​មករា ឆ្នាំ ២០១៤ ។ រឿង​ក្តី​នេះ​គ្រោង​នឹង​បន្ត​សវនាការ​នៅ​ថ្ងៃ ទី ២០ ខែ​ឧសភា ទៀត នៅ​វេលា​ម៉ោង ៨ ព្រឹក ។

មនុស្ស ២៣​ នាក់ នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ពេល​បង្ក្រាប​ដោយ​ហិង្សា​លើ​បាតុកម្ម​កាល​ពី​ដើម ខែ​មករា ដែល​កើត​ឡើង​ដោយ​សារ​តែ​រដ្ឋាភិបាល​បាន​ប្រកាស​ប្រាក់​ឈ្នួល​អប្បបរមា ៩៥ ដុល្លារ​អាមេរិក នៅ​ចុង ខែ​ធ្នូ ដែល​ទាប​ជាង​ការ​ចង់​បាន​របស់​កម្មករ​រោងចក្រ​កាត់ដេរ ។ រូបថត សឺន ចែង ចើន l សារព័ត៌មាន ព្រៃនគរ

_DSC0150 _DSC0162 _DSC0183 _DSC0217 _DSC0224 _DSC0232 _DSC0238 _DSC0259 _DSC0291 _DSC0298 _DSC0325