សួស្តីលោកប្រធានវិទ្យុខ្មែរកម្ពុជាក្រោម.
សុំទោសដោយមានការយឺតយ៉ាវក្នុងការរួមមតិ, យឺតបន្តេចតែគ្រាន់បើជាងគ្មាន
ចំពោះការសាងសង់ព្រះវិហារថ្មីនៅកម្ពុជាក្រោមមានបញ្ហាច្រើន(តាមមតិឯកជនខ្ញុំ)
នៅក្នុងវត្តនិមួយៗពេលដែលមានព្រះវិហារចាស់ទ្រោម,ត្រូវមានការសាងសង់ជាថ្មី
ហើយក្នុងការសាងសង់ខ្ញុំជឿថាមានព្រជាបរិស័ទយើងតិចណាស់ដែលបានពីចារនា
ចំពោះការបះប៉ល់ដល់ផ្នែកប្រវត្តិសាស្រ្ត ព្រជាបរិស័ទក្តីព្រះចៅអធិការវត្តក្តីពេល
ដែលមានគំនិតថាត្រូវតែសាងសង់ព្រះវិហារ,គឺគេត្រូវរកវិធីដើម្បីប្រមូលបច្ច័យជា
មុន ហើយភាគច្រើនគឺគេសាងសង់នៅលើឃឿនចាស់ដដែល (ដោយអត់មាន
ដីធំសល់សម្រាប់ឲ្យគ្រប់ដើម្បីនិងសាងសង់ព្រះវិហារ) ពេលសាងសង់ជាថ្មីនោះគឺ
ត្រូវតែឲ្យថ្មីទាំងអស់ ហេតុនេះសក្ខីតាងគឺត្រូវបាត់ក្នុងពេលនោះ នៅប្រទេសយួន
កម្ពុជាក្រោម មិនទាន់មានបច្ចេកទេសកែវត្ថុបូរាណឲ្យនៅលំនាំដើម ហើយ
ក៏មិនឲ្យទ្រុតត្រូមបាន ដូចនេះហើយវិធីដែលយើងនៅកម្ពុជាក្រោម អាចថែ
រក្សាព្រវត្តិសាស្រ្តបានគឺ
ជំរើសទី ២ – សង់ព្រះវិហារថ្មីលើឃឿនព្រះវិហារចាស់ ដោយថតរូបព្រះវិហារចាស់ ទុកជា
តឹកតាងមុនរុះរើ ដោយមានចុះកាលបរិច្ឆេតនៃការសាងសង់ព្រះវិហារចាស់នោះផង ។ រូបថត
នោះ ត្រូវតាំងតម្កល់ក្នុងវត្តផង ផ្តិតចែកចាយដល់ពុទ្ធបរិស័ទ្ធជើងវត្តផង ។
ខុសត្រូវសូមអធ្យាស្រ័យផង ៕
ដោយសេចក្តីគោរពរាប់អាន
ធ្វើនៅប្រទេសអ៊ីតាលី ថ្ងៃទី២៩មេសា២០១២
តំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រទេសអ៊ីតាលី
ត្រឹង សា រុង