
(២៨ កញ្ញា ៥៥១ មុនគ.ស – ៤៧៩ មុនគ.ស)
- បើអ្នកគិតចង់ធ្វើធំ អ្នកនឹងបានធ្វើធំ បើអ្នកចង់ទៅជាអ្វី អ្នកនឹងបានទៅជាយ៉ាងនោះ ដោយការប្រព្រឹត្ត ពុំមែនដោយការរង់ចាំ ដោយការប៉ិនប្រសប់ ពុំមែនដោយសារតែឳកាស ដោយសមត្ថភាព ពុំមែនដោយជោគវាសនា បើធ្វើបានបែបនេះហើយ តើព្រហ្មលិខិតឯណាអាចយកឈ្នះក្តីអំណត់ព្យាយាមនោះ?
- សត្វធ្វើសម្បុកឲ្យមើលដើមឈើ បម្រើរើសចៅហ្វាយឲ្យមើលចិត្ត។
- មនុស្សអស្ចារ្យបំផុតគឺអ្នកធ្វើខ្លួនឲ្យសាមញ្ញបំផុត មនុស្សដែលដាក់ខ្លួនបានទាបបំផុត នឹងក្លាយមនុស្សអស្ចារ្យបំផុត មនុស្សមានកិត្តិយស គឺអ្នកដែចេះផ្តល់កិត្តិយសដល់អ្នកដទៃ។
- បើគ្មានគំនិតពិចារណា បញ្ញាក៏មិនកើត។
- ឈើវៀចធ្វើកង់់ ឈើត្រង់ធ្វើទូក តែមនុស្សវៀចវេរ យកទៅធ្វើអ្វីក៏មិនកើតដែរ។
- លេងអុកកុំគិតតែពីរឿងវាយលុកតែម្យ៉ាង ។
- លេងអុកត្រូវតែគិត លេងអុកជីវិតមិនឲ្យគិតម៉េចនឹងកើត?
- ពេលឃើញនរណាម្នាក់ប្រព្រឹត្តខុស សូមលោកអ្នកកុំទាន់ដៀលត្មះឬប្រកែកតវ៉ានឹងគេ ព្រោះបើអ្នកស្ថិតក្នុងស្ថានភាពបរិស្ថានដូចរូបគេ អ្នកអាចនឹងប្រព្រឹត្តដូចរូបគេក៏មានដែរ។
- ការគ្រប់គ្រងគឺការសម្រេចការងារដោយអាស្រ័យលើសមត្ថភាពអ្នកដទៃ។
- អ្នកគ្រប់គ្រងកម្រិតធម្មតា ប្រើសមត្ថភាពរបស់ខ្លួនយ៉ាងពេញទំហឹង អ្នកគ្រប់គ្រងកម្រិតមធ្យម ប្រើកម្លាំងរបស់អ្នកដទៃយ៉ាងពេញទំហឹង អ្នកគ្រប់គ្រងកម្រិតខ្ពស់ ប្រើគំនិតបញ្ញារបស់អ្នកដទៃយ៉ាងពេញទំហឹង។
- បើចេះមើលមនុស្ស ចង់ប្រាប់ក៏កើត ចង់ប្រើក៏ងាយ ។ កាលបើអ្នកការទូតនិយាយថា {មែន} ឬ {ប្រហែលជា} នោះគេចង់មានន័យថា {ប្រហែលជា} កាលបើអ្នកការទូតនិយាយថា {ប្រហែលជា} នោះគេចង់មានន័យថា {អត់ទេ} កាលបើអ្នកការទូតនិយាយថា {អត់ទេ} នោះគេមិនមែនជាអ្នកការទួតទេ (ព្រោះអ្នកការទូតដ៏ល្អគេនឹងមិនបដិសេធនរណាទេ) ។
- ពេលសុភាពនារីនិយាយថា {ទេ} នាងចង់មានន័យថា {ប្រហែល} ពេលសុភាពនារីនិយាយថា {ប្រហែល} នាងចង់មានន័យថា {មែន} ឬ {បាន} ពេលសុភាពនារីនិយាយថា{មែន} ឬ {បាន} នាងមិនមែនជាសុភាពនារីទេ (ព្រោះសុភាពនារីនឹងមិនទទួលយល់ព្រមពីអ្នកដទៃដោយងាយនោះទេ)។
- បើគិតរឿងធំ សុំកុំខ្វល់រឿងតូចតាច។
- ភ្នែកអាចមើលឃើញវត្ថុនៅពីចម្ងាយ តែមិនអាចមើលឃើញចិញ្ចើមខ្លួនឯង បានឡើយ។
- មនុស្សភាគច្រើនយកចិត្តទុកដាក់តែផលប្រយោជន៍រយៈខ្លីប៉ុណ្ណោះ តែមនុស្សឆ្លាតពិតប្រាកដគេនឹងសម្លឹងមើលទៅដល់់អនាគត។
- មនុស្សត្រូវសិក្សាស្វែងរកការពិត កុំស្តាប់តែគំនិតគេ ឬពាក្យនិន្ទាឈ្នានីស មនុស្សមានមេត្តាត្រូវឲ្យឆ្លាតផង បើមិនដូច្នោះទេនឹងត្រូវគេបោកបានដោយងាយមនុស្សឆ្លាតត្រូវសិក្សាដឹងរាក់ជ្រៅ បើមិនដូច្នោះទេនឹងប្រព្រឹត្តខុសដោយងាយ មនុស្សស្មោះត្រង់ សុចរិត ក្លាហាន ត្រូវឆ្លាត ត្រូវសិក្សា ព្រោះអាចលេងសើចជ្រុលនាំអំពល់កើតភ័យដល់ខ្លួន អ្នកមានអំណាចត្រូវខំសិក្សារៀនសូត្រ ព្រោះមនុស្សជុំវិញអាចរងការគំរាមកំហែង និងឆាប់បង្ហាញឲ្យឃើញភាពក្រអឺតក្រទម។
- គុណធម៌បីយ៉ាងដែលបានពីការរៀនសូត្រគឺ ចំណេះវិជ្ជា ក្តីមេត្តាករុណា និងភាពក្លាហាន។
ការរៀនសូត្ររបស់មនុស្សមានបីយ៉ាង ៖
១. ដោយការត្រិះរិះពិចារណា (ខ្ពង់ខ្ពស់បំផុត) ២. ដោយរៀនសូត្រពីអ្នកដទៃ (ងាយស្រួលបំផុត) ៣. ដោយបទពិសោធ (ល្វីងជូរចត់បំផុត)
- បើអ្នកចេញដំណើរទៅសងសឹក សូមជីកផ្នូរពីរទុកឲ្យហើយ។
- បើមិនចង់ឲ្យគេធ្វើអំពើអ្វីមកលើខ្លួនអែង សួមកុំប្រព្រឹត្តអំពើនោះទៅលើគេ។
ខុង ជឺ (ភាសាអង់គ្លេស: Confucius, ភាសាចិន: 孔子) តាមអក្សរសាស្ត្រចិនត្រូវបានគេស្គាល់ថា “លោកគ្រូខុង” (តាមប្រតិទិនបុរាណ: ២៨ កញ្ញា ៥៥១ មុន គ. ស – ៤៧៩ មុន គ. ស) គឺជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញ ដែលបានបង្រៀន និងបន្សល់ទុកនូវទស្សនវិជ្ជាដ៏មានឥទ្ធិពលយ៉ាងជ្រាលជ្រៅចំពោះផ្នត់គំនិត និងជីវិតរស់នៅរបស់ប្រជាជនចិន កូរ៉េ ជប៉ុន និងវៀតណាម។
ទស្សនវិជ្ជារបស់គាត់ បានបញ្ជាក់ពីធម្មចរិយាបុគ្គល និងការគ្រប់គ្រង ដោយសច្ចធម៌នៃទំនាក់ទំនងសង្គម យុត្តិធម៌ និងភាពស្មោះត្រង់។ តម្លៃទាំងនេះ បានលេចត្រដែតឡើងនៅក្នុងប្រទេសចិន លើសលទ្ធិដទៃទៀតដូចជា លទ្ធិនីតិនិយម ឬ លទ្ធិតាវ ក្នុងសម័យរាជវង្សហាន (២០៦ មុន គ. ស – គ.ស. ២២០) ។ ផ្នត់គំនិតរបស់ខុង ជឺ ត្រូវបានវិវឌ្ឍទៅជាប្រព័ន្ធទស្សនវិជ្ជា ដែលត្រូវបានគេស្គាល់ថា លទ្ធិខុងជឺ ។ លទ្ធិនេះ ត្រូវបាននាំចូលទៅអឺរ៉ុប ដោយអ្នកបួសនិកាយយ៉េស៊ូអ៊ិតជាតិអ៊ីតាលីឈ្មោះ Matteo Ricci ដែលបានសរសេរឈ្មោះ ខុង ជឺ ជាភាសាឡាតាំងលើកដំបូងថា “Confucius” (កុងហ្វ៊ូស៊ីយូស)។
ការបង្រៀនរបស់គាត់ អាចត្រូវបានគេប្រទះឃើញនៅក្នុងចំណានអក្សរសាស្ត្រខុងជឺ គឺជាការប្រមូលផ្ដុំសម្រង់សុភាសិតខ្លី ដែលត្រូវបានគេចងក្រងឡើងអស់រយៈពេលជាច្រើនឆ្នាំក្រោយមរណភាពរបស់គាត់។ ប្រវត្តិសាស្ត្រសម័យទំនើប មិនជឿថា មានឯកសារជាក់លាក់ណាមួយ អាចបញ្ជាក់បានថា ត្រូវបានសរសេរដោយខុង ជឺ នោះឡើយ។ ប៉ុន្តែ អស់រយៈពេលជិត ២,០០០ មកនេះ គាត់ត្រូវបានគេជឿថា ជាអ្នកកែសម្រួល ឬ ជាអ្នកនិពន្ធ នូវគម្ពីរបុរាណទាំងប្រាំ ដូចជា គម្ពីរប្រតិបត្តិបញ្ញត្តិសាសនាបុរាណ Classic of Rites (五經) (អ្នកកែសម្រួល) និងគម្ពីរនិទាឃៈរដូវនិងសរទរដូវ Spring and Autumn Annals (春秋) (អ្នកនិពន្ធ) ៕